ប្រទេសចិន

តំបន់អភិវឌ្ឍន៍ ២៣០កន្លែងរបស់ចិនបានទាក់ទាញក្រុមហ៊ុនបរទេសរហូតដល់៣ម៉ឺនក្រុមហ៊ុន


ប្រទេសចិននៅពេលនេះមានតំបន់អភិវឌ្ឍន៍សេដ្ឋកិ ច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិសរុបចំនួន២៣០កន្លែង ដែលមានសហគ្រាសសរុបចំនួន ៤ លាន កំពុងតែដំណើរការ។ ក្នុងចំណោមនោះ មានក្រុមហ៊ុនបរទេសចំនួនជាង៣ម៉ឺនក្រុមហ៊ុន។ ទុនវិនិយោគសរុបនៅតាមតំបន់អភិវឌ្ឍន៍ទាំងនោះមានទំហំជាង២ទ្រីលានដុល្លា កើនឡើងប្រមាណជា ១១៧ ភាគរយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហូរ ។
តំបន់អភិវឌ្ឍន៍ ២៣០កន្លែងរបស់ចិនបានទាក់ទាញក្រុមហ៊ុនបរទេសរហូតដល់៣ម៉ឺនក្រុមហ៊ុន

ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិ របស់ប្រទេសចិន បានទាក់ទាញក្រុមហ៊ុនដែលផ្តល់មូលនិធិពីបរទេសជាង៣ម៉ឺនក្រុមហ៊ុន នៅក្នុងតំបន់អភិវឌ្ឍន៍ចំនួន២៣០។ តំបន់អភិវឌ្ឍន៍ទាំងនេះស្ថិតនៅតាម ៣១ ខេត្ត ហើយប្រមូលផ្តុំសហគ្រាសសរុបជាង ៤ លាន។

កាលពីឆ្នាំមុន តំបន់អភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិទាំងនេះ បានបង្កើតអត្រាផលិតកម្មនៅក្នុងស្រុកសរុបប្រមាណជា ១៥ ទ្រីលានយ័ន ឬប្រហែលជាជាង ២ ទ្រីលានដុល្លារ កើនឡើងដល់ទៅ១១៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៣ កន្លងមក។

តំបន់អភិវឌ្ឍន៍ទាំងនេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់សមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនទៅក្នុងប្រព័ន្ធឧស្សាហកម្មពិភពលោក។

លោក ចេន ជុនជៀង (Chen Chunjiang) ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានថ្លែងក្នុងព្រឹត្តិការណ៍លើស្ទួយតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាកាលពីថ្ងៃអង្គារនោះថា ប្រទេសចិននឹងពិចារណាកាត់បន្ថយបន្ថែមទៀតនូវចំណុចអវិជ្ជមានដែលក្រុមហ៊ុនវិនិយោគបរទេសបានជួបប្រទះ ហើយពង្រឹងប្រតិបត្តិការវិស័យសេវាកម្មទំនើប។

លោកបានអះអាងថា ប្រទេសចិននឹងបង្កើនការគាំទ្រផ្នែកគោលនយោបាយ ដើម្បីលើកកម្ពស់ការបង្កើតថ្មី និងធ្វើឲ្យប្រសើរឡើងនូវតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិ។

នៅក្នុងពេលនេះ ចិនកំពុងតែជំរុញដំណើរការសេដ្ឋកិច្ចឌីជីថល វិស័យបរិស្ថាននិងកាបញ្ចេញកាបូនទាប ព្រមទាំងយានយន្តប្រើថាមពលថ្មី។ ចិនកំពុងតែរៀបចំកសាងវេទិកាទំនាក់ទំនងសម្រាប់សហគ្រាសដែលផ្តល់មូលនិធិពីបរទេស និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាបានចូលរួមសហការជាមួយសិល្បករចម្រៀងដ៏ល្បីល្បាញគឺលោក Sai ដែលតែងតែចូលរួ…

កត្តាអ្វីខ្លះនាំឲ្យការនាំចេញរបស់ថៃទៅកាន់ទីផ្សារអន្តជាតិបានធ្លាក់ចុះរយៈពេល៨ខែជាប់ៗគ្នា?

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ៍ថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះ ក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នា ដោយគ្រាន់តែខែឧសភាមួយ គឺធ្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ