វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចមហាយក្សចិន ត្រូវបានបន្ទាបការព្យាករកំណើនមកនៅក្រោម៥% ក្នុងឆ្នាំ២០២៤


ក្រុមអ្នកជំនាញសេដ្ឋកិច្ចចិន បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នៅឆ្នាំ២០២៤ នឹងធ្លាក់ចុះមកនៅត្រឹម៤,៦% បន្ទាប់ពីមានការព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនក្នុងរង្វង់៥,២% ក្នុងឆ្នាំ២០២៣នេះ ស្របពេលដែលទីផ្សារអចលនទ្រព្យកំពុងដាំក្បាលចុះ ហើយតម្រូវការប្រើប្រាស់មានសភាពទ្រឹង។
វិស័យសេដ្ឋកិច្ច
ដោយ

ស្របពេលដែលទីផ្សារអចលនទ្រព្យចិន កំពុងដាំក្បាលចុះ និងតម្រូវការប្រើប្រាស់ក្នុងប្រទេសនេះមានសភាពនៅទ្រឹង អ្នកជំនាញសេដ្ឋកិច្ចចិនចំនួន២៥រូប បានបន្ទាបការព្យាករថា កំណើនសេដ្ឋកិច្ចរបស់មហាយក្សចិនក្នុងឆ្នាំ២០២៤ ខាងមុខនឹងធ្លាក់ចុះមកត្រឹម៤,៦% បន្ទាប់ពីមានការព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនក្នុងរង្វង់៥,២%ក្នុងឆ្នាំ២០២៣ នេះ។

ទោះជាយ៉ាងនេះក្ដី សម្រាប់ការព្យាករបស់អ្នកជំនាញសេដ្ឋកិច្ចចិនទាំង២៥រូបនេះខាងលើ ផលិតផលក្នុងស្រុកសរុប (GDP)របស់ប្រទេសចិន ក្នុងឆ្នាំ២០២៣ បានកើនឡើង០,២% បើធៀបនឹងត្រីមាសទី៣។ នេះបើតាមការស្ទង់មតិថ្មីបំផុតដែលធ្វើឡើងដោយសារព័ត៌មានធំៗរួមមានសារព័ត៌មាន Nikkei, Nikkei Asia និង Nikkei Quick News។

ក្នុងចំណោមអ្នកជំនាញសេដ្ឋចិនទាំង២៥រូបខាងលើ មាន២៣រូបរំពឹងថា កំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំ២០២៣ នេះ នឹងសម្រេចបានជិតដល់គោលដៅកំណើនប្រមាណ៥% ដែលជាគោលដៅកំណើនផ្លូវការរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះបានព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់៤,៦% គឺខ្ពស់ជាង០,១ពិន្ទុ បើធៀបនឹងការព្យាករលើកចុងក្រោយកាលពីខែកញ្ញា ចន្លោះពី៤,៤%ទៅ៥%។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះនៅតែមានការប្រុងប្រយ័ត្នចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ ខាងមុខ ជាមួយនឹងហានិភ័យសេដ្ឋកិច្ចធ្លាក់ចុះខ្ពស់ ដែលបណ្ដាលមកពីការដាំក្បាលចុះក្នុងវិស័យអចលនទ្រព្យចិន។

ក្រុមហ៊ុន S&P Global Ratings ដែលជាទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានដ៏ធំរបស់សហរដ្ឋអាមេរិកបានព្យាករថា សេដ្ឋកិច្ចរបស់មហាយក្សចិន អាចនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៦% នៅឆ្នាំ២០២៤ ខាងមុខ។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបានលើកឡើងថា កំណើនសេដ្ឋកិច្ចចិន អាចនឹងដាំក្បាលចុះមកនៅត្រឹម២,៩% ដោយអាស្រ័យលស្ថានភាពជាក់ស្ដែង ដែលកើតឡើងនៅក្នុងវិស័យអចលនទ្រព្យ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះដែលអាចធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ស្បៀងអាហារសកលនៅឆ្នាំ២០២៤?

តម្លៃនិងតម្រូវការស្បៀងអាហារនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានជំរុញឱ្យកសិករទូទាំងពិភពលោកខិតខំការបង្កបង្កើនផល …

អាម៉េរិកទិញចូលប្រេង៣លានបារ៉ែលបំពេញស្តុកបម្រុងជាយុទ្ធសាស្ត្រ ក្រោយលក់ចេញច្រើនបំផុតជាប្រវត្តិសាស្ត្រ

ក្រសួងថាមពលអាម៉េរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា សហរដ្ឋអាម៉េរិកដែលជា មហាអំណាចយោធា និងសេដ្ឋកិច្ចធំបំផុតទី១លើពិភពលោកសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ