ទីផ្សារហ្គេម

គ្រាន់តែទីផ្សារហ្គេមចិន អាចរកចំណូលបានជិត៤ពាន់លានដុល្លារអាម៉េរិក


និន្នាការទីផ្សារ និងចំណាប់អារម្មណ៍លើវិស័យហ្គេម រួមទាំងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក ឫ Esports នៅក្នុងប្រទេសចិន ហាក់មានទំនោរឆ្អែត ដោយកាលពីឆ្នាំមុនវិស័យនេះអាចរកប្រាក់ចំណូលជាមធ្យមបានប្រមាណជិត៤ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ កម្រិតប្រាក់ចំណូលនេះហាក់នៅទ្រឹងតាំងពីឆ្នាំ២០២២ មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ទីផ្សារហ្គេម
ដោយ

គេនៅចាំបានថា នៅពេលដែលចិន ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូចិន កាលពីចុងឆ្នាំ២០២៤ នៅតែទទួលការចាប់អារម្មណ៍ពីសាធារណជន ប៉ុន្តែទីផ្សារក្នុងវិស័យនេះហាក់មានសភាពឆ្អែត។ នៅក្នុងអំឡុងព្រឹត្តិការណ៍ដែលរៀបចំនៅកីឡដ្ឋានមួយក្នុងទីក្រុងប៉េកាំងនោះ មានអ្នកចាប់អារម្មណ៍មកទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺន៣ពាន់នាក់ តែប៉ុណ្ណោះ។

ក្រៅពីអ្នកទស្សនាដោយផ្ទាល់ ក៏មានមនុស្សមើលការប្រកួតតាមប្រព័ន្ធអនឡាញសរុបប្រមាណ១០០លាននាក់ផងដែរ ហើយពួកគេបានទិញអំណោយនិម្មិតមួយចំនួនសម្រាប់ក្រុមដែលពួកគេគាំទ្រ ប៉ុន្តែកម្រិតប្រាក់ចំណូលសរុបហាក់នៅទ្រឹង ពោលគឺនៅឆ្នាំ២០២៤ កន្លងទៅព្រឹត្តិការណ៍នេះ អាចរកចំណូលបានជិត៤ពាន់លានដុល្លារ ប្រហាក់ប្រហែលឆ្នាំ២០២៣ និង២០២២ ប៉ុន្តែទាបជាង១% បើធៀបនឹងឆ្នាំ២០២១។

បច្ចុប្បន្ននៅលើពិភពលោក ប្រទេសដែលមានអ្នកនិយមលេងហ្គេម និងចូលចិត្តទស្សនាការប្រកួតកីឡាអេឡិចត្រូនិកខ្លាំងជាងគេ រួមមាន ចិន សហរដ្ឋអាម៉េរិក រុស្ស៊ី កូរ៉េខាងត្បូង និងប្រេស៊ីល។ បច្ចុប្បន្នចំណែកទីផ្សារហ្គេមធំបំផុតនៅលើពិភពលោកត្រូវបានគេដឹងថា បានគ្រប់គ្រងដោយក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ចិន៕ ​​​​

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការចំណាយក្នុងពិធីបុណ្យចូលឆ្នាំចិន នៅថៃ ឆ្នាំនេះ រំពឹងកើនដល់ជាង១,៥ពាន់លានដុល្លារ

ការស្ទង់មតិធ្វើឡើងដោយសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងរង្វង់ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ…

មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនខ្លួន មុនឱកាសបុណ្យចូលឆ្នាំចិន

នាឱកាសជិតបុណ្យចូលឆ្នាំប្រពៃណីចិននេះ ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនមិត្តហ្វូននោះគឺ កម្មវិធី ការប្រគល់រង្វាន់ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ