រដ្ឋាភិបាលអាមេរិក

រដ្ឋាភិបាលអាមេរិកប្រឈមនឹងវិបត្តិអស់សាច់ប្រាក់ជាថ្មី ខណៈលទ្ធភាពខ្ចីប្រាក់ក៏ដល់កំរិតកំណត់


រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រឈមហានិភ័យនៃបញ្ហាខ្វះសាច់ប្រាក់ជាថ្មីទៀតហើយ ខណៈដែលការខ្ចីប្រាក់របស់រដ្ឋាភិបាលបានឈានដល់កម្រិតកំណត់នៃពិដានកម្ចី ដែលមានចំនួនកំណត់ជាង៣១ទ្រីលានដុល្លាររួចទៅហើយ។ ស្របពេលនេះដែរ សភាតំណាងរាស្រ្តដែលមានសម្លេងទាំងពីរគណបក្សធំៗនៅអាមេរិក គឺបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីលោក ចូ បៃឌិន កំពុងប្រឈមមុខដាក់គ្នាអំពីថាតើគេគួរដំឡើងពិដានខ្ចីប្រាក់បន្ថែមទៀត ដើម្បីយកមកធ្វើការចំណាយដែរ ឬទេ។នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានជប៉ុន NIKKEI Asia។
រដ្ឋាភិបាលអាមេរិកប្រឈមនឹងវិបត្តិអស់សាច់ប្រាក់ហើយការខ្ចីប្រាក់ក៏ដល់កំរិតកំណត់!
ដោយ

ប្រសិនបើមិនមានប្រាក់សម្រាប់ចំណាយបន្ថែមទេ វាអាចនាំឱ្យរដ្ឋាភិបាលអាមេរិក នឹងអាចប្រឈមជួបបញ្ហាខ្វះសាច់ប្រាក់ ដែលអាចនឹងយ៉ាងយូរពីរទៅបីខែទៀតប៉ុណ្ណោះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិក លោកស្រី ចេនេត យ៉េលលិន (Janet Yellen) បានជូនដំណឹងដល់ប្រធាន​សភាអាមេរិក ​លោក ខេវិន ម៉េកខាស៊ី Kevin McCarthy ថា ក្រសួង​បាន​ចាប់ផ្តើម​ប្រើប្រាស់វិធានការ​គ្រប់គ្រង​សាច់ប្រាក់ ហើយ​ដែលវិធានការ​នេះ​​អាចទប់ទល់​បាន​យ៉ាងយូរត្រឹមថ្ងៃទី៥ខែមិថុនាប៉ុណ្ណោះ។ ប៉ុន្តែលោកស្រីបន្ថែមថា កាលបរិច្ឆេទនេះ គឺមិនមានភាពប្រាកដប្រជាឡើយ ដោយសារតែគេពិបាកនឹង​ការព្យាករ ចំណូលចំណាយរបស់រដ្ឋាភិបាលអាមេរិកនាពេលអនាគតណាស់។

ដោយឡែក គណបក្សសាធារណរដ្ឋមានបំណងពន្យារពេលឲ្យបានយូរជាងនេះសិន ដើម្បីឲ្យក្រសួងហិរញ្ញវត្ថុ អាចពិនិត្យ​មើល​គម្រោង​ចំណាយ​របស់ប្រធានាធិបតេយ្យអាមេរិក លោក ចូ បៃឌិន និងក៏ដូចជា​ព្រឹទ្ធសភា ដែលដឹកនាំដោយ​បក្សប្រជាធិបតេយ្យ។

យ៉ាងណាក៏ដោយចុះ លោកស្រី យ៉េលលិន បានផ្ញើរលិខិត​អំពាវនាវ​​ទៅកាន់ថ្នាក់​ដឹកនាំ​​សភា​​ឲ្យសហការគ្នា ដើម្បីការពារគោលជំហរសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ឲ្យបានពេញលេញ​ដូចការរំពឹងទុក។ ប៉ុន្តែ មកទល់ពេលនេះ គឺ​គ្មាន​សញ្ញាអើពើ​ណា​មួយ​ពី​គណបក្ស​ណាមួយក្នុងសភាឡើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះ កំពុងព្រួយបារម្ភថា ការមិនចុះសម្រុងគ្នានៅសភា អាចធ្វើឱ្យអាមេរិកជួបញ្ហាអស់សាច់ប្រាក់សម្រាប់ចំណាយ ពិដានខ្ចីប្រាក់ក៏ដល់កំរិតកំណត់ ខណៈសមាជិកសភាទាំងពីរបក្ស ពិបាកស្រុះស្រួលគ្នាក្នុងការដំឡើងពិដានកម្ចីបន្ថែម។

បើតាមសមាជិកសភាអាមេរិក លោក ឈីប រ៉យ (Chip Roy) បានប្រាប់គូសបញ្ជាក់ដែរថា រដ្ឋាភិបាលអាមេរិកមានសមត្ថភាពគ្រប់គ្រាន់​ក្នុងការគ្រប់គ្រង​បំណុល និងបង់ការប្រាក់ ប៉ុន្តែគេ​ក៏​មិន​គួរ​បង្កើន​កម្រិត​បំណុល​ ​ឲ្យខ្ពស់ហួសហេតុពេកនោះដែរ។ លោកបានបន្ថែមទៀតថា អាមេរិក បាននិងកំពុងប្រឈមមុខការរអិលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ ដូចនេះលុះត្រាតែមានការសហការគ្នារវាងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធប៉ុណ្ណោះ ទើបអាចជួយបន្ធូរបន្ថយបំណុលដ៏ច្រើនបែបនេះបាន។

សូមជម្រាបថា សភាអាមេរិកបានអនុម័ត​ឱ្យមានការកំណត់​លើកម្រិត​បំណុល​ប្រចាំឆ្នាំ តាំងតែពីឆ្នាំ១៩៣៩មកម្ល៉េះ ដោយវាមាន​គោលបំណង​បញ្ឈប់​ការកើនឡើង​ដ៏លើសលុប​នៃបំណុល​ជាតិ​អាមេរិក ប៉ុន្តែ​វិធានការនេះ​មិនបាន​ផល​នោះទេ ព្រោះការអនុវត្តជាក់ស្តែង សភាបានធ្វើការ​កំណត់កម្រិតផ្សេងមួយទៀត ដាច់ដោយឡែក ពីកម្រិតបំណុលចាស់ ដោយហេតុថា ខ្ទង់ចំណាយចេះតែ​បន្តមានច្រើនជារៀងរាល់ឆ្នាំ បើទោះបីពីមួយឆ្នាំទៅមួយឆ្នាំ អាមេរិកបន្តដំឡើងថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធរបស់ខ្លួនយ៉ាងណាក្តី៕




អត្ថបទបន្ទាប់


ផ្ទុះមហាបាតុកម្មទូទាំងប្រទេសនៅបារាំង ក្រោយពលរដ្ឋមិនពេញចិត្តកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ថ្មី

ព័ត៌មាន
ពលរដ្ឋបារាំងជាង១លាននាក់ បាននាំគ្នាចេញតាមដងផ្លូវទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី១៩មករា ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធចូលនិ…

លោក ស៊ី ជីនពីង បង្ហាញក្តីបារម្ភពីរលកឆ្លងកូវីដ១៩ខ្លាំងក្លា អំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន

ព័ត៌មាន
ប្រជាជនរាប់រយលាននាក់ក្នុងប្រទេសចិន បានសម្រុកចាកចេញទៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នៅរយៈពេលជាង១០ថ្ងៃមកនេះ។ ប្រការន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ