ទីផ្សារលក់ដីធ្លីនៅចិន

ទីផ្សារលក់ដីធ្លីនៅចិនបានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់៣៥%នៅឆមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?


របាយការណ៍របស់ក្រុមហ៊ុនមូលបត្រចិន ហ័រថៃ សេក្យូរីធី (Huatai Securities) បានបង្ហាញថា ការធ្លាក់ចុះខ្លាំងទីផ្សារលក់លំនៅឋាន និងការស្ទាក់ស្ទើររបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងការចាប់ផ្តើមគម្រោងថ្មីៗនៅក្នុង ប្រទេសចិន បានធ្វើឱ្យការលក់ដីធ្លីនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ ធ្លាក់ចុះខ្លាំងរហូតដល់ទៅ៣៥% នៅក្នុងឆមាសទី១ដើមឆ្នាំ២០២៤។
ទីផ្សារលក់ដីធ្លីនៅចិន
ដោយ

របាយការណ៍របស់ក្រុមហ៊ុនមូលបត្រចិន ហ័រថៃ សេក្យូរីធី (Huatai Securities)បានបង្ហាញថា ប្រតិបត្តិការទិញលក់ដីធ្លីនៅប្រទេសចិន បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជាង១ភាគ៣ បើគិតពីតម្លៃ និងធ្លាក់ចុះ២៩%បើគិតពីផ្ទៃក្រឡាដីនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤។ ក្នុងចំណោមដីធ្លីគ្រប់ប្រភេទដែលបានចុះបញ្ជីសម្រាប់លក់ដីសម្រាប់អភិវឌ្ឍលំនៅឋានមានតម្លៃខ្ពស់ជាងគេបំផុត។ ផ្ទៃដីលំនៅឋាន ដែលត្រូវបានលក់ចេញនៅក្នុងប្រទេសចិនក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានទំហំសរុបប្រមាណ១៨០លានម៉ែត្រការ៉េ ធ្លាក់ចុះ៣៥% បើធៀបនឹងឆ្នាំមុន ជាមួយនឹងតម្លៃសរុបជាង៩២ពាន់លានដុល្លារអាម៉េរិកដោយធ្លាក់ចុះ៤២%។

របាយការណ៍នេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រតិបត្តិការទិញលក់ដីធ្លីលំនៅឋាន។ ក្នុងឆ្នាំ២០១៩ និង២០២០ ប្រតិបត្តិការទិញលក់ដីលំនៅឋានមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៨២% នៃការលក់ដីធ្លីសរុប។ ហើយនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ចំនួនប្រតិបត្តិការទិញលក់ដីលំនៅឋានបានធ្លាក់ចុះខ្លាំងរហូតដល់ទៅ៦៤% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១១មក។ ជាធម្មតាបណ្ដារដ្ឋបាលមូលដ្ឋានពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលពីការលក់ដីធ្លី ដើម្បីរ៉ាប់រងការចំណាយក្នុងវិស័យនានាដូចជាវិស័យអប់រំ ការអភិរក្សធនធានទឹកសម្រាប់កសិកម្ម និងលំនៅឋានដែលមានតម្លៃសមរម្យជាដើម។

ដោយសារប្រាក់ចំណូលពីការលក់ដីធ្លីធ្លាក់ចុះខ្លាំង រដ្ឋបាលមូលដ្ឋានកាន់តែពិបាកអនុវត្តគោលនយោបាយសារពើពន្ធ ដែលគ្រោងទុក ហើយជាលទ្ធផលរដ្ឋបាលមូលដ្ឋានទាំងនោះ ត្រូវពឹងផ្អែកខ្លាំងលើជំនួយហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលថ្នាក់ជាតិទម្លាក់ឱ្យ។

របាការណ៍ដដែលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំហំជំនួយហិរញ្ញវត្ថុដែលរដ្ឋាភិបាលថ្នាក់ជាតិទម្លាក់ទៅឱ្យបណ្ដារដ្ឋបាលមូលដ្ឋានបានកើនឡើងយ៉ាងខ្លាំង។ នៅក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២៣ ទំហំជំនួយហិរញ្ញវត្ថុដែលរដ្ឋាភិបាលថ្នាក់ជាតិទម្លាក់ទៅឱ្យបណ្ដារដ្ឋបាលមូលដ្ឋាន បានកើនឡើងលើស១,៣ទ្រីលានដុល្លារអាម៉េរិកជាលើកដំបូង ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១០ មក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ីជាប្រទេសតូច តែមានអគារផ្សារទំនើបរហូតដល់ជាង១ពាន់អគារ

ផ្សារទំនើបថ្មីៗរាប់សិបកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសម៉ាឡេស៊ី បើទោះបីជាអគារដែលមានស្រាប់កំពុងព្យាយាមទាក់ទាញអតិថិជនយ៉ាងលំបាកក៏ដោយ។ គ…

តើទំនប់វារីអគ្គិសនីថ្មីរបស់ឡាវពិតជាអាចធ្វើឱ្យថៃខាតបង់សេដ្ឋកិច្ចឬយ៉ាងណា?

ក្រុមអ្នកអភិរក្ស និងប្រជាជនរស់នៅតាមដងទន្លេមេគង្គនៅក្នុងប្រទេសថៃកំពុងដាក់ញត្តិទៅកាន់រដ្ឋាភិបាលថៃ ដើម្បីស្នើសុំកុំឱ្យរដ្ឋាភិបាលចុះកិច្ចសន្យាទិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ