ទីផ្សាររថយន្ត

ការរឹតបន្តឹងរ៉ែកម្ររបស់ចិន ធ្វើឱ្យជាប់គាំងដំណើរការផលិតគ្រឿងបន្លាស់រថយន្តនៅអឺរ៉ុប


សមាគមអ្នកផ្គត់ផ្គង់រថយន្តអឺរ៉ុប (CLEPA) បានអះអាងថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តមួយចំនួននៅអឺរ៉ុប បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេដោយសារតែការរឹតបន្តឹងរបស់ប្រទេសចិន លើការនាំចេញរ៉ែកម្រ ខណៈក្រុមហ៊ុនផ្គត់ផ្គង់រថយន្តរបស់អាម៉េរិក ស្នើឱ្យមានការចាត់វិធានការជាបន្ទាន់ចំពោះការរឹតបន្តឹងលើរ៉ែកម្ររបស់ចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សាររថយន្ត
ដោយ

សមាគមអ្នកផ្គត់ផ្គង់រថយន្តអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ ថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អឺរ៉ុបរាប់រយបានស្នើសុំអាជ្ញាបណ្ណនាំចេញរ៉ែកម្រចាប់តាំងពីប្រទេសចិន បានរឹតបន្តឹងលើការនាំចេញរ៉ែកម្រក្នុងខែមេសា ប៉ុន្តែមានតែក្រុមហ៊ុនប្រហែល២៥% ប៉ុណ្ណោះ ដែលទទួលបានការអនុម័តដែលធ្វើឱ្យមានការព្រួយបារម្ភថា បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់នឹងប៉ះពាល់ដល់ការផលិតយានយន្ត​។

សមាគមនេះមិនបានបង្ហាញអំពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែបានព្រមានអំពីហានិភ័យនៃការបិទរោងចក្រ និងខ្សែច្រវាក់ផលិតកម្មបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលបណ្ដាលមកពីការរឹតបន្តឹងរបស់ចិន លើនាំចេញរ៉ែកម្រ៧ប្រភេទរួមមានរ៉ែឌីសប្រូស្យូម និងធើប្យូម ដែលប្រើសម្រាប់ការផលិតរថយន្តអគ្គិសនី និងផលិតផលផ្សេងទៀត។

ពាក់ព័ន្ធការរឹតបន្តឹងលើរ៉ែកម្ររបស់ចិន នេះដែរ ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តរបស់សហរដ្ឋអាម៉េរិក បាននិយាយថា វិធានការជាបន្ទាន់ត្រូវតែធ្វើជាចាំបាច់ដើម្បីទប់ទល់នឹងការរឹតបន្តឹងលើរ៉ែកម្ររបស់ចិន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ដាក់ចេញទិដ្ឋាការអាស៊ាន ដើម្បីស្រូបទាញភ្ញៀវទេសចរ តើទិដ្ឋាការនេះលក្ខណៈពិសេសយ៉ាងណា?

ក្រសួងការបរទេសចិន បានលើកឡើងថា ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឱ្យបានកាន់តែច្រើន មហាយក្សចិន បានដាក់ចេញកម្មវិធី«ទិដ្ឋាការអាស៊ាន» (ASEAN vi…

ថៃ នៅតែចិញ្ចឹមចិត្តជំរុញគម្រោងឧស្សាហកម្មកាស៊ីណូតម្លៃជាង៣ពាន់លានដុល្លារឲ្យចេញជារូបរាង

ទោះបីមានការជំទាស់ពីសង្គមស៊ីវិល និងអ្នកនយោបាយមួយចំនួនក៏ដោយ តែរដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅតែបន្តដំណើរការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ