ការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល

រដ្ឋាករទឹកស្វយ័តភ្នំពេញរំពឹងការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល នឹងកើនឡើងដល់៨០% នៅឆ្នាំខាងមុខ!


វិស័យបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ក្នុងនោះការទូទាត់តាមអេឡិចត្រូនិក ឬហៅថា E-Payment ក៏កំពុងមាននិន្នាការពេញនិយមកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់។ តួយ៉ាង បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា ការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល ឬ E-payment បានកើនឡើងយ៉ាងគំហុក ដែលបច្ចុប្បន្ននេះ មានដល់ជាង ៥០% និងរំពឹងថា អាចនឹងកើនឡើងដល់ទៅ ៧០% ទៅ៨០% ក្នុងឆ្នាំខាងមុខនេះ។
រដ្ឋាករទឹកស្វយ័តភ្នំពេញរំពឹងការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល នឹងកើនឡើងដល់៨០% នៅឆ្នាំខាងមុខ

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា ស្ដីពី​ភាពជាដៃគូរវាង​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង និងរដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ នាពេល​ថ្មីៗនេះ ឯកឧត្តម ស៊ឹម​ ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បានអះអាងថា ការទូទាត់​ថ្លៃទឹក​តាម​ឌីជីថល​ តាមរយៈ​សេវារបស់​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារ​ផ្ទេរប្រាក់នានា បានកើនឡើង​គួរឲ្យកត់សម្គាល់ តួយ៉ាង កាលពីឆ្នាំ​២០១០ ការទូទាត់ថ្លៃទឹក​តាមប្រព័ន្ធឌីជីថលនេះ មានតែ៧% ប៉ុណ្ណោះ ប៉ុន្ដែមកទល់ពេលនេះ បានកើន​ឡើងដល់ទៅ ៥៣%ហើយ។

ឯកឧត្តម ស៊ឹម ស៊ីថា ជឿជាក់ថា នៅឆ្នាំខាងមុខនេះ ការទទូទាត់​ថ្លៃទឹក​តាម​ប្រព័ន្ធឌីជីថលនេះ នឹងអាចកើនឡើងដល់ទៅ ៨០% ដ្បិតថា វិស័យ​ឌីជីថល​កំពុងតែ​មានស្ទុះ​ប្រើប្រាស់​កាន់តែទូលំទូលាយ។

ជាមួយគ្នានេះដែរ លោកឧកញ៉ា លាង ម៉េង ប្រធាន​ក្រមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង ខមើសល ប៊ែង ដែលទើបតែក្លាយ​ដៃគូថ្មី​របស់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សម្រាប់​ការផ្ដល់​សេវា​ទូទាត់ថ្លៃទឹកនេះ បានគូសបញ្ជាក់ដែរថា ការទូទាត់ថ្លៃទឹក តាមប្រព័ន្ធឌីជីថល នឹង​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​​ជូន​ដល់​អតិថិជន​ទាំង​​អស់ ក្នុង​ការ​ទូទាត់​​វិក្កយបត្រ​ទឹក​តាមកម្មវិធីទូរសព្ទដៃ​របស់​ធនាគារ​ ជីប ម៉ុង។ មិនតែប៉ុណ្ណោះ វា​ក៏ជាការចូលរួមចំណែក​ជំរុញ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​៤.០ ក៏ដូចជា​សេដ្ឋកិច្ច​ឌីជីថល​ ដែលរាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំងក្លា​ផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាករទឹកភ្នំពេញ​ផ្គត់ផ្គង់ទឹក​ស្អាត​ប្រមាណ ៦០ម៉ឺន​ម៉ែត្រគីប​ក្នុងមួយថ្ងៃ សម្រាប់​នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងនោះដែរ ប្រវែងបណ្ដាញទុយោទឹក​ស្អាត​ដែល​ប្រើប្រាស់​នៅក្នុង​រាជធានីភ្នំពេញ​មាន​ជាង ៣ពាន់គីឡូម៉ែត្រ និងមានអតិថិជន​ទាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មែរ សរុប​៣៨ម៉ឺន​កុងតឺទឹក ឬស្មើនឹង​ ៣៨ម៉ឺនផ្ទះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី រំឭក​មន្រ្តីថា កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី​ សម្តេច ហ៊ុន សែន នៅថ្ងៃ​ចន្ទ ទី២៣ ខែធ្នូ​នេះ បាន​ក្រើន​រំឭក​ដល់​មន្រ្តី ថា កុំ​យក​តួនាទី​ទៅ​វាតទី​ទ្រព្យ​សម្បតិ​រដ្ឋ​ យក​…

អ្នក​ភូមិ​កោះគរ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​​​ច្រាំង​ទន្លេ​បាក់​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​បូម​ខ្សាច់

ព័ត៌មាន
ខេត្ត​កណ្តាល៖ អង្គុយ​លើ​គ្រែ​ឈើ​ចាស់ បង់​ក្រមា​លើ​ស្មា និង​កំពុង​បី​ចៅ​បណ្ដើរ លោក​យាយ ហេង យេត វ័យ ៧៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កោះគរ ឃុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ