អាជ្ញាធរចិន

អាជ្ញាធរចិន ផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់ចំនួន៦៩នាក់ និងដាក់ទណ្ឌកម្មវិន័យជាង៩៨ម៉ឺននាក់ ពាក់ព័ន្ធអំពើពុករលួយ


អាជ្ញាធរអនុវត្តច្បាប់របស់មហាយក្សចិន នៅតែបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកាន់តែស៊ីជម្រៅ ។ កាលពីឆ្នាំ២០២៥ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានផ្ទន្ទាទោសមន្រ្តីជាន់ខ្ពស់ចំនួន៦៩រូប និងដាក់ទណ្ឌកម្មជាវិន័យផ្សេងៗដល់អ្នកពាក់ព័ន្ធសរុបរហូតដល់ជាង៩៨ម៉ឺននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
អាជ្ញាធរចិន
ដោយ

អង្គការឃ្លាំមើលប្រឆាំងអំពើពុករលួយកំពូលរបស់មហាយក្សចិនបានអះអាងថា អ្នកពាក់ព័ន្ធនឹងអំពើពុករលួយសរុបប្រមាណ៩៨ម៉ឺន៣ពាន់នាក់ត្រូវបានដាក់ពិន័យ បន្ទាប់ពីអាជ្ញាធរបានបើកការស៊ើបអង្កេតលើមនុស្សជិត១លាននាក់កាលពីឆ្នាំ២០២៥។

ស្ថាប័នដដែលនេះបានគូសបញ្ជាក់ថា សកម្មភាពប្រឆាំងអំពើពុករលួយនៅឆ្នាំ២០២៥ បានកើនឡើតជិត១១% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះមន្ត្រីកម្រិតខ្ពស់ថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្ត្រីចំនួន១១៥នាក់ត្រូវបានស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ហើយជាលទ្ធផលមានមន្ត្រីជាន់ខ្ពស់ចំនួន៦៩នាក់ត្រូវបានរកឃើញថា មានកំហុស និងរងការផ្ដន្ទាទោស។

យុទ្ធនាការបង្ក្រាបអំពើពុករលួយនេះមិនត្រឹមតែផ្តោតលើមន្ត្រីរដ្ឋបាលនោះទេ ប៉ុន្តែបានពង្រីកវិសាលភាពស៊ើបអង្កេតស៊ីជម្រៅដល់ថ្នាក់ដឹកនាំស្ថាប័នអប់រំ សាកលវិទ្យាល័យ និងសហគ្រាសរដ្ឋផងដែរ។ លើសពីនេះ យុទ្ធនាការនេះ ក៏បានកំណត់គោលដៅលើជនភៀសខ្លួននៅក្រៅប្រទេស និងអំពើពុករលួយជាមូលដ្ឋានក្នុងចំណោមមន្ត្រីថ្នាក់ក្រោម ដែលត្រូវបានដាក់រហ័សនាមថា សត្វរុយចម្លងរោគ។

ពាក់ព័ន្ធយុទ្ធនាការដ៏ក្តៅគគុកនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងកាលថ្ងៃទី១២ ខែមករា ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតែធ្ងន់ធ្ងរ និងស្មុគស្មាញ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យភ្នាក់ងារអនុវត្តច្បាប់រក្សាជំហរដាច់ខាតក្នុងការបោសសម្អាតមន្ត្រីពុករលួយឱ្យអស់ពីជួររដ្ឋាភិបាល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


IMF ព្យាករថា AI នឹងក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ តែព្រមានឱ្យប្រុងប្រយ័ត្នលើការវិនិយោគលើបច្ចេកវិទ្យានេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះស្ថិរភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៦ ដោយមើលឃើញថា ការរីកចំរើននៃបច្ចេកវិទ្យា ឬ A…

បារាំង បដិសេធមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពតាមសំណើលោក ត្រាំ ខណៈអាម៉េរិក គំរាមដាក់ពន្ធ២០០%

បារាំង បានក្លាយជាប្រទេសដំបូងគេបំផុត ដែលបានបដិសេធសំណើរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ