ជម្លោះពាណិជ្ជកម្ម​អាមេរិក និងចិន

តុលាការឧទ្ធរណ៍អាមេរិក ច្រានចោលសំណើហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat


តុលាការឧទ្ធរណ៍អាមេរិក បានសម្រេចច្រានចោលសំណើរបស់ នាយកដ្ឋានយុត្តិធម៌ ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលស្នើឲ្យរដ្ឋាភិបាលអាមេរិក អាចហាមឃាត់ភ្លាមៗ ពុំឲ្យមានការទាញយកកម្មវិធី WeChat របស់ចិន តាមរយៈប្រព័ន្ធរបស់ Apple Inc និង Google។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តុលាការឧទ្ធរណ៍អាមេរិក ច្រានចោលសំណើហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat
ដោយ

បើតាមចៅក្រម ៣រូប នៅក្នុង​តុលាការ​ឧទ្ធរណ៍​អាមេរិក បានបញ្ជាក់​ដោយ​សង្ខេបថា រដ្ឋាភិបាល​អាមេរិក ពុំបាន​បញ្ជាក់ថា វាមាន​ផល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ​ ខណៈពេល​ដែលត្រូវ​រង់ចាំ​បណ្តឹង​ឧទ្ធរណ៍នេះទេ ហើយកិច្ចការនេះ ក៏កំពុង​ត្រូវបាន​ពន្លឿន​ផងដែរ។

កាលពីសប្ហាហ៍​កន្លងទៅ ចៅក្រម​នៅក្នុង​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ ក៏បាន​បដិសេធ​សំណើ ​របស់​នាយកដ្ឋាន​យុត្តិធម៌ និងនាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ដែលបាន​ស្នើសុំឲ្យ ​ហាមឃាត់​ការប្រើប្រាស់​កម្មវិធី WeChat របស់ចិន ដោយសារតែ​មាន​បណ្តឹង​តវ៉ាជាច្រើន​ពី អ្នកប្រើប្រាស់​កម្មវិធី​ WeChat ដែលមាន​អ្នកប្រើប្រាស់​រាប់លាន​នាក់ នៅក្នុង​សហរដ្ឋ​អាមេរិក។

បើតាមការ​បញ្ជារបស់ នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ដែលគ្រោង​នឹងចាប់​ផ្តើម​អនុវត្ត កាលពី​ថ្ងៃទី ២០ ខែកញ្ញា​កន្លងទៅ គឺមាន​ការហាមឃាត់​ការធ្វើ​ប្រតិបត្តិការ​ទាំងអស់​ ជាមួយ​នឹង​កម្មវិធី WeChat ពោលគឺធ្វើ​ឲ្យ​កម្មវិធី​មួយនេះ ពុំអាចប្រើប្រាស់​នៅក្នុង​អាមេរិក​បាន​តែម្តង។

នាយកដ្ឋានយុត្តិធម៌​អាមេរិក បានចោទ​ប្រកាន់​ដល់ កម្មវិធី​ WeChat​ ថា បានប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដូចកម្មវិធី Tik Tok ​កន្លងទៅដែរ។ យ៉ាងណាក៏ដោយ តុលាការឧទ្ធរណ៍​អាមេរិក ​បាន​សម្រេច​លើកពេល​ករណី​បណ្តឹងនេះ រហូតដល់​ខែមករា ឆ្នាំ ២០២១​ខាងមុខ។

គួរជម្រាបដែរថា កម្មវិធី WeChat មានអ្នក​ប្រើប្រាស់​ប្រចាំថ្ងៃ ជាមធ្យម ១៩លាននាក់ នៅក្នុង​សហរដ្ឋ​អាមេរិក ដែលកម្មវិធីនេះ គឺពេញ​និយម​សម្រាប់ សិស្ស​និស្សិតចិន​ ជនជាតិ​អាមេរិក​ដែលរស់នៅ​ក្នុង​ប្រទេស​ចិន ជាពិសេសគឺ អ្នក​ជំនួញ​អាមេរិក ដែល​មានទំនាក់​ទំនង​អាជីវកម្ម​ជាមួយ​ចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីថៃ៖ ការវិនិយោគពីក្រៅប្រទេស មិនបានទាញទម្លាក់ដោយសារបញ្ហាបាតុកម្មនោះឡើយ

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានអះអាងថា ការប្រឆាំងតវ៉ាដែលដឹកនាំដោយ ក្រុមសិស្សសាលា ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ គឺពុំប៉ះពាល់ធ្ងន់ធ្ងរដល់ សេដ្…

ក្រុមហ៊ុន​អាកាសចរណ៍ធំជាងគេ​បំផុត​ទី២ នៅវៀតណាម ​ប្រកាស​ពីការរកស៊ីខាតដោយសារកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​​ដែល​ល្បីល្បាញ​លក់​សំបុត្រ​ធូរថ្លៃ​ជាងគេ ក្រុមហ៊ុន Vietjet បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ខាតបង់​ថវិកាប្រមាណ ៣៩,៨៣​លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ