ទីផ្សារមាស

តើចិនដែលទិញមាសចូលច្រើនជាងគេនៅឆ្នាំ២០២៣ អាចសម្រុកទិញមាសចូលបន្ថែមទៀតទេ?


ធនាគារកណ្ដាលចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានក្លាយជាធនាគារកណ្ដាលឈានមុខគេក្នុងពិភពលោក ដែលបានសម្រុកទិញចូលមាសច្រើនជាងគេរហូតដល់ទៅជាង២០០តោនឯណោះនៅក្នុងឆ្នាំ២០២៣។ ហើយពេលនេះពិភពលោកកំពុងរង់ចាំតាមដានមើលថា តើធនាគារកណ្ដាលចិន នឹងបន្តសម្រុកទិញចូលមាសបន្ថែមទៀត ឬយ៉ាងណា នៅក្នុងឆ្នាំ២០២៤ នេះ?
ធនាគារកណ្ដាលចិន ទិញចូលមាសដល់ទៅ២២៥តោន ក្នុងឆ្នាំ២០២៣
ដោយ

ធនាគារកណ្ដាលចិន បានក្លាយជាធនាគារកណ្ដាលឈានមុខគេក្នុងពិភពលោក ដែលបានសម្រុកទិញចូលមាសយ៉ាងច្រើនសម្បើមក្នុងឆ្នាំ២០២៣ ហើយក្រុមអ្នកឃ្លាំមើលទីផ្សារបានបង្ហាញជំនឿថា មានភាគរយច្រើនដែលធនាគារកណ្ដាលចិន អាចនឹងសម្រុកទិញចូលមាសបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

ទោះជាយ៉ាងណា ការតាមដានសកម្មភាពទិញចូលមាសរបស់ធនាគារកណ្តាលចិន គឺមានការលំបាកខ្លាំងណាស់ ខណៈដែលក្រុមឈ្មួញមាសនៅក្នុងប្រទេសចិន ហាក់មិនហ៊ាននិយាយជុំវិញប្រធានបទដ៏រសើបនេះ។

ទិន្នន័យប្រចាំខែស្ដីពីទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្ដាលចិន គឺគ្មានលក្ខណៈទូលំទូលាយ និងបើកចំហនោះទេ ជាហេតុធ្វើឱ្យក្រុមអ្នកឃ្លាំមើលទីផ្សារពិបាកក្នុងការតាមដានដឹងពីសកម្មភាពរបស់ធនាគារកណ្ដាលចិនយ៉ាងខ្លាំង។

យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក WGC ដែលជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាសដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស និងដែលប្រើប្រាស់ទិន្នន័យនេះ និងទិន្នន័យផ្សេងៗទៀត ដើម្បីតាមដានទុនបម្រុងជាមាសរបស់ធនាគារកណ្តាល បានឱ្យដឹងថា ធនាគារកណ្ដាលចិន បានទិញចូលមាសរហូតដល់ទៅប្រមាណ២២៥តោនឯណោះក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ៥%នៃតម្រូវការមាសសរុបទូទាំងពិភពលោកនៅក្នុងឆ្នាំនោះ។

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក WGC បានឱ្យដឹងទៀតថា ធនាគារកណ្ដាលចិន នៅតែបន្តទិញចូលមាសក្នុងឆ្នាំ២០២៤ នេះ គ្រាន់តែក្នុងល្បឿនយឺត ដោយធនាគារកណ្ដាលចិន បានទិញចូលមាសត្រឹមតែប្រមាណ២៩តោនប៉ុណ្ណោះ គិតពីខែមករា ដល់ខែមេសា ខណៈដែលតម្លៃមាសបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ធនាគារកណ្ដាលចិន បានកាន់កាប់មាសរហូតដល់ទៅជាង២,២៦៤តោន ដោយកើនឡើង២២% បើធៀបនឹងចុងឆ្នាំ២០១៨។ ចំនួនមាសដែលធនាគារកណ្ដាលចិន កាន់កាប់នៅពេលនេះ គឺស្មើនឹង៤,៩%នៃទុនបម្រុងអន្តរជាតិសរុបរបស់ប្រទេសនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើការបន្ធូរបន្ថយលក្ខខណ្ឌលើការចាយក្រដាស់ប្រាក់ដុល្លារចាស់ៗ ឬប្រឡាក់ វាផ្តល់គុណសម្បត្តិ និងវិបត្តិយ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?

ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗបានតម្រូវឱ្យគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាបទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ដោយមិនមា…

វិស័យអចលនទ្រព្យថៃ នៅត្រីមាសទី២ បន្តស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល១២ឆ្នាំ

ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ បានបន្តធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ