Advertisement
អចលនទ្រព្យ-​អគារ​ស្កឹមស្កៃ

ឧកញ៉ា គិត ម៉េង ចាប់​ដៃ​​ជាមួយ​​វិនិយោគិន​តៃវ៉ាន់ សង់​អគារ​ភ្លោះ​កម្ពស់​៦២​ជាន់ កណ្តាល​​រាជ​ធានី​ភ្នំពេញ


មហា​សេដ្ឋី​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បច្ចុប្បន្ន ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ផង​ដែរ​នោះ បាន​ចាប់​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​មក​ពី​តៃវ៉ាន់ ដើម្បី​សាងសង់​អគារ​ភ្លោះ​កម្ពស់​៦២​ជាន់ នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ។
ផ្ទាំង​ប៉ាណូ​នៃ​គម្រោង​សំណង់​អគារ​ភ្លោះ​កម្ពស់ ៦២ជាន់ ឈ្មោះអគារ Royal One ដែល​វិនិយោគ​រួម​គ្នា​ដោយ​អ្នក​ឧកញ៉ា គិត ម៉េង និង​វិនិយោគិន​តៃវ៉ាន់។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

កញ្ញា ប៊ុន ចាន់​លក្ខិណា អ្នក​លក់​គម្រោង​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា អគារ​ដែល​មាន​ឈ្មោះ​ថា «Royal One» នេះ គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង ជាមួយ​អ្នក​វិនិយោគ​មក​ពី​តៃវ៉ាន់ ដែល​មាន​កម្ពស់ ៦២​ជាន់ ស្មើ​នឹង ២៣០​ម៉ែត្រ ដោយ​ត្រូវ​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ទំហំ ៤០៣៦​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ផ្លូវ​កែង​រវាង​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​មហាវិថី​ព្រះមុនីវង្ស។

កញ្ញា ប៊ុន ចាន់​លក្ខិណា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ យើង​មិន​ទាន់​បុក​គ្រឹះ​នោះ​ទេ ព្រោះ នៅ​ទី​នេះ សុទ្ធ​តែ​ឃ្លាំង​ឡាន ដែល​មិន​ទាន់​ចប់​កុងត្រា រហូត​ដល់​ខែ​ពីរ​ឬ​ខែ​បី ទើប​ចប់​កុងត្រា ពេល​នោះ យើង​នឹង​ចាប់​ផ្តើម​បុក​គ្រឹះ​តែ​ម្តង។ វា​មាន​កម្ពស់ ៦២​ជាន់ បើ​ពុំ​មាន​គម្រោង​អគារណា​ផ្សេង​ទេ វា​ជា​អគារ​ខ្ពស់​ជាង​គេ​មួយ​នៅ​កម្ពុជា»។

ផ្ទាំង​ប៉ាណូ​នៃ​គម្រោង​សំណង់​អគារ​ភ្លោះ​កម្ពស់ ៦២ជាន់ ឈ្មោះអគារ Royal One ដែល​វិនិយោគ​រួម​គ្នា​ដោយ​អ្នក​ឧកញ៉ា គិត ម៉េង និង​វិនិយោគិន​តៃវ៉ាន់។ (ហេង ភារម្យ)

កញ្ញា​បន្ត​ថា៖ «នៅ​ម្តុំ​នេះ មិន​ទាន់​មាន​អគារ​ណា​ច្រើន​លក់​នោះ​ទេ មាន​ភាគ​ច្រើន​សម្រាប់​ជួល តែ​អគារ​ខាង​ប្អូន គឺ​លក់។ បើ​ភ្ញៀវ​ទិញ​យក​វិនិយោគ នឹង​ងាយ​ស្រួល ដោយសារ​តែ​នៅ​ម្តុំ​នេះ មាន​អគារ​ពាណិជ្ជកម្ម​ជាច្រើន។ អ៊ីចឹង ពួកគាត់​អាច​ទិញ​លក់​ឲ្យ​អ្នក​វិនិយោគ​ជន​ជាតិ​បរទេស និង​ខ្មែរ​ជាដើម។ នៅ​ម្តុំ​នេះ ជា​តំបន់​ល្អ​ណាស់ ព្រោះ​នៅ​ជិត​សាលារៀន មន្ទីរពេទ្យ ក្រសួង​នានា»។

យ៉ាង​ណា កញ្ញា ប៊ុន ចាន់​លក្ខិណា មិន​អាច​ប្រាប់​ពី​ទំហំ​ទុន​វិនិយោគ​បាន​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា អគារ​ភ្លោះ​នេះ គឺ​ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម និង​ខុនដូ  ដែល​នឹង​ចាប់​ផ្តើម​បុកគ្រឹះ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៨​នេះ និង​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២១៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាហារដ្ឋានជនជាតិដើមភាគតិច​បង្ហាញវត្តមានជាលើកដំបូងនៅភ្នំពេញ

ព័ត៌មាន
នៅពេលលោកអ្នកចង់ពិសារអាហារជនជាតិដើមភាគតិច លោកអ្នក ច្បាស់ជាគិតថា ទាល់តែធ្វើ ដំណើរទៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលសម្បូរដោយជនជាតិដើមភ...

សហគ្រាសឱសថ PPM ផ្តល់ពានដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ព័ត៌មាន
និស្សិត៣ក្រុមមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលដណ្តើមបានជ័យលាភីរបស់ ពាន រង្វាន់គីណាល់ (Kinal Prize) ដែលជាការផ្តួចផ្តើមឡើងដោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ