ទីផ្សាររថយន្តអគ្គិសនី

ក្រុមហ៊ុនចិន Xiaomi កំពុងស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសនី ក្រោយក្រុមហ៊ុន Apple ប្រកាសដកខ្លួនពីការផលិតរថយន្តអគ្គិសនី


លោក ឡី ជុន (Lei Jun) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា ពេលនេះក្រុមហ៊ុនរបស់លោកកំពុងស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសនី ក្រោយក្រុមហ៊ុនខ្នាតយក្ស Apple របស់អាម៉េរិក បានប្រកាសដកខ្លួនចេញពីកម្មវិធីផលិតរថយន្តអគ្គិសនីរបស់ខ្លួនកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ទីផ្សាររថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនយក្សអាម៉េរិក Apple ដែលជាក្រុមហ៊ុនផលិតទូរសព្ទ iPhone ដ៏ល្បីល្បាញនៅលើពិភពលោកបានចំណាយពេលមួយទសវត្សរ៍ និងចំណាយប្រាក់១០ពាន់លានដុល្លារអាម៉េរិកដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងការព្យាយាមងាកទៅរកការផលិតរថយន្តអគ្គិសនី។ ប៉ុន្តែផែនការនេះត្រូវបានបរាជ័យក្រោយក្រុមហ៊ុននេះបានបោះបង់ចោលគម្រោងការនេះនៅឆ្នាំ២០២៤។ ការបោះបង់ផែនការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple នេះបានផ្ដល់ឱកាសឱ្យក្រុមហ៊ុនចិន Xiaomi ក្នុងការស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសនី ដែលជាឧស្សាហកម្មមួយដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធរថយន្តអគ្គិសនីទីពីររបស់ក្រុមហ៊ុន Xiaomi នៅទីក្រុងប៉េកាំងកាលពីខែមិថុនា កន្លងទៅនេះ លោក ឡី ជុន ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា ចាប់តាំងពីក្រុមហ៊ុន Apple បោះបង់ផែនការផលិតរថយន្តអគ្គិសនីមក ក្រុមហ៊ុន Xiaomi បានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Apple ហើយថា ម្ចាស់ក្រុមហ៊ុន iPhone នឹងអាចភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងរថយន្តរបស់ក្រុមហ៊ុន Xiaomi បានផងដែរ។

ក្រុមហ៊ុន Xiaomi បាននិយាយថា ពួកគេបានទទួលការបញ្ជាទិញរថយន្តចំនួនជិត២៩ម៉ឺនគ្រឿងសម្រាប់រថយន្ត SUV ស៊េរីថ្មីនៅក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីការប្រកាសសម្ពោធរថយន្តថ្មីនេះ ដែលជាចំនួនមួយច្រើនជាងរថយន្តអគ្គិសនីដំបូងរបស់ពួកគេ ដែលបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៤។

ការទទួលបានជោគជ័យរបស់ក្រុមហ៊ុន Xiaomi នៅកន្លែងដែលក្រុមហ៊ុន Apple បានបរាជ័យនេះបានបង្កើនកេរ្តិ៍ឈ្មោះរបស់លោក ឡី ដែលនឹងធ្វើឱ្យក្រុមហ៊ុនរបស់លោកក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតនៅក្នុងប្រទេសចិន និងបានអង្រួនទាំងឧស្សាហកម្មបច្ចេកវិទ្យា និងរថយន្តផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


មន្រ្តីអាម៉េរិកព្រមានថា ប្រទេសជាង១០០ដែលគ្មានកិច្ចព្រមព្រៀងជាមួយអាម៉េរិកនឹងរងគំនាបពន្ធបដិការពេញទំហឹង

ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ចេញវិធានការពន្ធបដិការលើប្រទេស និងដែនដីជាង១៨០ កាលពីថ្ងៃទី២ ខែមេសា ហើយបានពន្យារពេលអនុវត្ត៩០ថ្ងៃ ដើម្បីទ…

តើប្រទេសណាខ្លះនៅអាស៊ាន ដែលកំពុងប្រជែងគ្នាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរចិន?

បច្ចុប្បន្នចិន ជាទីផ្សារទេសចរណ៍ធំជាងគេសម្រាប់តំបន់អាស៊ាន ដោយប្រទេសនានា នៅក្នុងតំបន់នេះសុទ្ធតែកំណត់ និងដាក់គោលដៅក្នុងការទាក់ទាញភ្ញៀវទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ