កុំគិតថារុស្សីមិនហ៊ានដកហូតទ្រព្យសម្បតិ្តរបស់លោកខាងលិចនោះ!

ម៉ូស្គូព្រមានដកហូតទ្រព្យសម្បតិ្តលោកខាងលិចដែលមានក្នុងប្រទេសរុស្សីជាការសងសឹកនឹងទណ្ឌកម្ម


រុស្ស៊ីបានបង្ហើបនៅពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនមិនដែលបានបោះបង់គំនិតក្នុងការរឹបអូសយកទ្រព្យសម្បត្តិ និងអាជីវកម្មគ្រាក់ៗ ដែលគ្រប់គ្រងដោយពួកប្រទេសលោកខាងលិចនៅក្នុងប្រទេសរុស្សីនោះទេ ខណៈដែលមន្ត្រីកំពូលរុស្សីមួយរូបបានរិះគន់យ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលលោកខាងលិច ដែលបានសម្រុកដាក់ទណ្ឌកម្មដោយឥតសំចៃដៃមកលើទីក្រុងម៉ូស្គូ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ម៉ូស្គូព្រមានដកហូតទ្រព្យសម្បតិ្តលោកខាងលិចដែលមានក្នុងប្រទេសរុស្សីជាការសងសឹកនឹងទណ្ឌកម្

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ចម្រុះ​ក្នុងស្រុក​រុ​ស្ស៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្សី​លោកស្រី​ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) បាន​ព្រមាន​ចំ​ៗ​ថា ប្រទេស​រុ​ស្ស៊ី​បាន​ត្រៀមលក្ខណៈ​ដើម្បី "​អនុវត្ត​ឲ្យ​សម​ស្រប​" ប្រសិនបើ​លោក​ខាងលិច​សម្រេចចិត្ត​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ជាប់​គាំង​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ពួក​គេ​នោះ ដែល​ក្នុង​នោះ​មាន​ចំនួន​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ​នៃ​ទុនបម្រុង​រូបិយ​បណ្ណ​បរទេស​របស់​ធនាគារកណ្តាល​រុ​ស្សី​ផង​ដែរ​។

លោកស្រី​ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា "​បើ​ប្រទេស​លោក​ខាងលិច​យក​ទ្រព្យសម្បត្តិ​រុ​ស្សី​ដែល​បង្កក​ទាំងនោះ​ទៅ​ប្រើប្រាស់ រុ​ស្សី​នឹង​ចាត់​ទុក​ទ​ង្វើ​នោះ​ជា​ការ​វាយប្រហារ​មួយ ដែល​មិន​អាច​ទទួលយក​បាន​និង​ខុសច្បាប់​" ហើយ​វិមាន​ក្រឹម​ឡាំង​នឹង​មាន​សិទ្ធិ​ក្នុង​ការ​ចាត់វិធានការ​សងសឹក​វិញ​ដោយ​ខានមិនបាន ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​រុ​ស្សី​"​។

យ៉ាងណាមិញ មន្ត្រី​កំពូល​លោក​ខាងលិច​មួយ​រូប និង​ជា​ប្រធាន​គោលនយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក​ចូ​សេព បូ​រែ​ល (Josep Borrell) កន្លង​ទៅ បាន​ស្នើ​ឱ្យ​រឹបអូស​យក​ទុនបម្រុង​រុ​ស្ស៊ី​ដែល​បង្កក​នៅ​ក្នុង​ប្រទេស​អឺរ៉ុប ក្នុង​ការ​ជួយ​ជា​មូលនិធិ ដើម្បី​កសាង​សេដ្ឋកិច្ច និង​ស្ថាបនា​ប្រទេស​អ៊ុយ​ក្រែ​ន​ក្រោយ​ចប់​សង្គ្រាម​ជាមួយ​ប្រទេស​រុ​ស្សី​ផង​ដែរ​។

លោក​ស្សី Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្សី បាន​ហៅ​ចំណាត់ការ​របស់​លោក​ខាងលិច​ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ​ថា ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​យ៉ាង​ពិតប្រាកដ ដោយ​ការ​បង្កក​នេះ​ធ្វើ​ឡើង​ក្រោយ​ទីក្រុង​ម៉ូ​ស្គូ​បាន​បញ្ជូនទាហាន​រាប់​ម៉ឺន​នាក់​ចូល​ទៅ​ក្នុង​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ កន្លង​ទៅ​។

ក្នុង​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្សី​រូប​នេះ បាន​គូស​រំលឹក​ថា "​រុ​ស្សី​មិន​ដែល​ភ្លេច​អំពី​ទ្រព្យសម្បត្តិ​បរទេស​របស់​ប្រទេស​លោក​ខាងលិច អាជីវកម្ម​នានា និង​ប្រជាពលរដ្ឋ ដែល​មា​នទី​តាំងនៅ​លើ​ទឹកដី​នៃ​ប្រទេស​រុ​ស្សី​ឡើយ​"​។

លោកស្រី Zakharova បាន​បន្ថែម​ថា ប្រសិនបើ​លោក​ខាងលិច​បរាជ័យ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេដ្ឋកិច្ច​បើកចំហ ទ្រព្យសម្បត្តិ​ឯកជន និង​ឯករាជ្យ​ភាព​របស់​តុលាការ​នោះ «​ទីក្រុង​ម៉ូ​ស្គូ​នឹង​មើលឃើញ​អំពី​រឿង​នេះ ហើយ​រុ​ស្សី​នឹង​វាយបក​វិញ​ឲ្យ​បាន​សម​ស្រប​បំផុត​»។

គួរ​ជម្រាប​​ថា ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន ដែល​បាន​ទីផ្សារ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុ​ស្សី ដែល​ភាគច្រើន​ត្រូវ​បាន​បិទ និង​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​ក្រោយ​ពី​ទទួល​រង​ទណ្ឌកម្ម​របស់​ខាងលិច​។ ហើយ​ក្រុមហ៊ុន​ទាំងនោះ​មាន ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស BP (BP.L) ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង Renault (RENA.PA) និង​ក្រុមហ៊ុន​អាហារ McDonald's​ជាដើម​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ




អត្ថបទបន្ទាប់


រុស្សីថានឹងឆ្លើយតបម៉ឹងម៉ាត់បំផុត បើណាតូហ៊ានបង្កើតមូលដ្ឋានទ័ពក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត

ព័ត៌មាន
មិនទាន់បានមួយថ្ងៃស្រួលបួលផង បុរសខ្លាំងរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយឥតលាក់លាមកាលពីថ្ងៃពុធនេះថា រុស្សីនឹងធ្វើការឆ្លើយតបយ៉ាងសមស្…

ទេសាភិបាលធនាគារកណ្ដាលឡាវប្រាប់ពីហេតុផលធ្វើឱ្យប្រទេសជួបវិបត្តិខ្វះរូបិយវត្ថុបរទេស

ព័ត៌មាន
ទេសាភិបាល ធនាគារកណ្ដាលឡាវថ្មី លោក ប៊ុនលាវ ស៊ិនសាយវ៉ូរ៉ាវង់ (Mr. Bounleua Sinxayvoravong) បានថ្លែងទៅកាន់រដ្ឋសភាពីបញ្ហាប្រឈម និងការល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ