ទីផ្សាររថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតរថយន្តធំៗគ្រោងបង្កើនចំណាយជាង ៥០០ពាន់លានដុល្លារលើផលិតកម្មរោងចក្រ


ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនក្នុងពិភពលោក បានបង្ហាញផែនការចំណាយដ៏ច្រើនសម្បើមថ្មីមួយ ក្នុងទំហំទឹកប្រាក់ជាង ៥០០ពាន់លានដុល្លារអាមេរិក លើការផលិតរថយន្តអគ្គិសនី និងអាគុយសម្រាប់រថយន្តប្រភេទនេះ កាន់តែច្រើនបន្ថែមទៀត ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០។ នេះបើតាមទិន្នន័យដែលទទួលបាន និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនផលិតរថយន្តធំៗបន្តវិនិយោគលើរថយន្តអគ្គិសនី
ដោយ

ទឹកប្រាក់​ជាង ៥០០​ពាន់​លាន​ដុល្លារ​នេះ នឹង​ឈាន​ទៅ​បង្កើន​ការ​វិនិយោគ​លើ​រថយន្ត​អគ្គិសនី ដែល​មាន​គោលបំណង​កាត់​បន្ថយ​អ្នកទិញ និង​ប្រើប្រាស់​រថយន្ត​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ និង​ដើម្បី​បំពេញ​តាម​គោលដៅ​អ​ព្យា​ក្រិត​កាបូន​ឲ្យ​បាន​ទាន់​ពេល​កំណត់​។

បច្ចុប្បន្ន មាន​ប្រទេស​មួយ​ចំនួន ទាំង​នៅ​អាស៊ី និង អឺរ៉ុប​បាន​ផ្តើម​ដាក់​ចេញ គោលនយោបាយ​ហាមឃាត់​ការ​លក់​រថយន្ត​ប្រើ​ឥន្ធនៈ​ឲ្យ​បាន​មុន​ឆ្នាំ ២០៣០ ដើម្បី​ឆ្លើយ​តប​នឹង​កិច្ចព្រមព្រៀង​អាកាសធាតុ គោលដៅ​ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំ​ដៅ​នៅ​ត្រឹម​ឆ្នាំ​២០៣០ និង​កម្រិត​ឧស្ម័ន​កាបូន​ដល់​កម្រិត​សូន្យ​នៅ​ឆ្នាំ​២០៥០​។

ដោយឡែក បើ​តាម​ការ​វិភាគ​ចុង​ក្រោយ​បំផុត ដែល​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុងអំឡុងពេល ៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ និង បែរមក​អភិវឌ្ឍ ព្រមទាំង​បង្កើត​រថយន្ត​ដែល​ប្រើ​អគ្គិសនី​ច្រើន​ជាង​រថយន្ត​ដែល ប្រើ​ប្រេងឥន្ធនៈ​។

ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​អស់នោះ នៅ​តែ​មានការ​ព្រួយបារម្ភ​ថា តម្រូវការ​អ្នក​ប្រើប្រាស់​សម្រាប់​រថយន្ត​អគ្គិសនី អាច​មាន​ចំនួន​តិចតួច ប្រសិនបើ​គ្មាន​គោលនយោបាយ លើកទឹកចិត្ត​បន្ថែម​ពី​រដ្ឋ​សម្រាប់​អ្នក​ប្រើប្រាស់ និង​អ្នក​ផលិត​នោះ​ទេ​។ ជាក់ស្តែង គេ​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កន្លែង​សាក​អា​គុយ និង​សមត្ថភាព​នៃ​បណ្តាញ​អគ្គិសនី​នៅ​តាម​ផ្លូវ​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។

បច្ចុប្បន្ន​គេ​ឃើញ​មាន​តែ​ក្រុមហ៊ុន​តេ​ស្លា​របស់​អា​មេ​រិ​ក​ប៉ុណ្ណោះ ដែល​ជោគជ័យ​ខ្លាំង ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី ការ​លក់ និង​ជោគជ័យ​ទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កន្លែង​សាក​ថ្ម ក្នុង​ប្រទេស​ដែល​ខ្លួន​បាន​បណ្តាក់ទុន​ផង​ដែរ​។ ក្រៅពី​នោះ ក៏​មាន​ដែរ​ក្រុមហ៊ុន​ជប៉ុន Toyota និង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ទៀត ក៏​បាន​ខ្នះខ្នែង​ប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នេះ​ដែរ​។ ប៉ុន្តែ​ក្រៅពី​នោះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត នៅ​រក្សា​ជំហរ​ផលិត​រថយន្ត​កូនកាត់ Hybrid ដែល​អាច​ដំណើរការ​ដោយ អា​គុយ​អគ្គិសនី​ផង និង​ប្រេងឥន្ធនៈ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេពន្ធដារថា ក្រុមហ៊ុនផលិតស្រាបៀរ Heineken Cambodia ជាអ្នកបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជា

ព័ត៌មាន
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែវិច្ឆិ…

យោធាចិនចេញល្បាតត្រៀមប្រយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ ក្រោយការមកដល់នៃប្រតិភូសភាអាមេរិកនៅក្រុងតៃប៉ិ

ព័ត៌មាន
យោធាចិនកាលពីថ្ងៃអង្គារទី០៩ខែវិច្ឆិកានេះ បានបើកប្រតិបត្តិការល្បាត និងត្រៀមប្រយុទ្ធមួយ នៅក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ក្រោយពេលដែលគណៈប្រតិភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ