វិស័យសំណង់

តើវាជាការវិវត្តដ៏អស្ចារ្យ ឬក៏ជាវិនាសកម្មនៃវិស័យសំណង់ ខណៈចិន ប្រើប្រាស់ខ្សាច់សិប្បនិម្មិតភាគច្រើននៅក្នុងឧស្សាហកម្មសាងសង់របស់ខ្លួន?


ខ្សាច់ ដែលកកើតឡើងដោយឯកឯងតាមដំណើរធម្មជាតិ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងការសាងសង់សំណង់តូចធំ រួមមានលំនៅឋាន អគារ និងផ្លូវថ្នល់ជាដើម ដែលជួយឱ្យសំណង់មានភាពរឹងមាំ និងគង់វង្សយូរអង្វែង។ ដូចនេះ តើវាជាការវិវត្តដ៏អស្ចារ្យ ឬក៏ជាវិនាសកម្មនៃវិស័យសំណង់ ខណៈដែលមហាយក្សចិន ប្រើប្រាស់ខ្សាច់សិប្បនិម្មិតភាគច្រើនលើសលប់នៅក្នុងឧស្សាហកម្មសាងសង់របស់ខ្លួន?
តើវាជាការវិវត្តដ៏អស្ចារ្យ ឬក៏ជាវិនាសកម្មនៃវិស័យសំណង់ ខណៈចិន ប្រើប្រាស់ខ្សាច់សិប្បនិម្មិតភាគច្រើននៅក្នុងឧស្សាហកម្មសាងសង់របស់ខ្លួន?
ដោយ

ការសិក្សាថ្មីមួយបានរកឃើញគួរឱ្យភ្ញាក់ផ្អើលថា រហូតដល់ទៅប្រមាណ៨០%នៃខ្សាច់ដែលប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់ក្នុងប្រទេសចិន នាពេលបច្ចុប្បន្ននេះ គឺជាខ្សាច់សិប្បនិម្មិត ឬខ្សាច់ដែលត្រូវបានផលិតឡើងដោយមនុស្ស ហើយក្រុមអ្នកវិទ្យាសាស្ត្រមើលឃើញថា នេះគឺជាចំណុចរបត់ដ៏សំខាន់មួយនៃវិស្វកម្មរបស់មនុស្សជាតិ និងផ្តល់ក្តីសង្ឃឹមថ្មីក្នុងកិច្ចការដោះស្រាយវិបត្តិដ៏ធំមួយសម្រាប់ពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

ឯកសារស្រាវជ្រាវបានបង្ហាញថា ខ្សាច់ត្រូវបានប្រើប្រាស់នៅក្នុងការសាងសង់អគារតូចធំយ៉ាងហោចណាស់៦ម៉ឺនឆ្នាំមកហើយ។ ខ្សាច់គឺជាធនធានធម្មជាតិ ដែលមនុស្សប្រើប្រាស់ច្រើនជាងគេបំផុតទី២នៅលើផែនដី បន្ទាប់ពីទឹក។ ហើយកំណើនប្រជាជន និងភាពរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកនគរូបនីយកម្មនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យធនធានខ្សាច់ធម្មជាតិ ថយចុះយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។

អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានប៉ាន់ប្រមាណថា ខ្សាច់ និងក្រួសរហូតដល់ទៅ៥០ពាន់លានតោនត្រូវបានបូមយកសម្រាប់ប្រើក្នុងការសាងសង់ជារៀងរាល់ឆ្នាំ ដែលល្មមគ្រប់គ្រាន់សម្រាប់ការសាងសង់មហាកំផែងមួយដែលមានទទឹង២៧ម៉ែត្រ និងកម្ពស់២៧ម៉ែត្រព័ទ្ធជុំវិញភពផែនដីទាំងមូល។

ប្រទេសចិន ដែលមានអត្រានគរូបនីយកម្មបានហក់ឡើងយ៉ាងឆាប់រហ័សពី១៧% រហូតដល់៥៨% ក្នុងរយៈពេល៤ទសវត្សរ៍កន្លងមកនេះ កំពុងត្រូវការខ្សាច់យ៉ាងច្រើន។ អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានព្រមានថា មិនយូរទៀតទេ ពិភពលោកអាចនឹងអស់ធនធានខ្សាច់ដោយសារតែតម្រូវការដ៏ច្រើនលើសលប់ពីប្រទេសចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដទៃទៀត។

លោក ប៉ាស្កាល់ ប៉េឌូស៊ី (Pascal Peduzzi) ដែលជាអ្នកស្រាវជ្រាវមកពីអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានប្រាប់សារព័ត៌មាន BBC ក្នុងឆ្នាំ២០១៩ ទាក់ទិននឹងការបូមយកធនធានខ្សាច់ថា មនុស្សមិនអាចបូមយកធនធានធម្មជាតិណាមួយក្នុងមួយឆ្នាំរហូតដល់ទៅ៥០ពាន់លានតោនបានឡើយ ព្រោះវានឹងបង្កវិនាសកម្មដល់ភពផែនដី និងមនុស្សជាតិ។

ទោះជាយ៉ាងណា យោងតាមការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ "ណេតឆ័រ ជីអូសាយអិន" (Nature Geoscience) កាលពីខែមុនបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ការផ្គត់ផ្គង់ខ្សាច់សរុបរបស់ប្រទេសចិន ដែលបានកើនឡើងប្រមាណ៥ដងពីចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២០ គឺភាគច្រើនបានមកពីខ្សាច់សិប្បនិម្មិត ឬខ្សាច់ដែលផលិតឡើងដោយមនុស្ស។

សូមបញ្ជាក់ថា ការសិក្សាថ្មីខាងលើនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីវិទ្យាស្ថាននានារួមមានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រអេកូបរិស្ថាន ដែលស្ថិតក្រោមចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន សកលវិទ្យាល័យ ឡេឌិន នៃប្រទេសហូឡង់ និងសកលវិទ្យាល័យ ខេមប៊្រិច នៃប្រទេសអង់គ្លេស៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តុលាការធម្មនុញ្ញរបស់ថៃ សម្រេចដកលោក ស៊្រីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី

ទីបំផុតតុលាការធម្មនុញ្ញរបស់ថៃ បានសម្រេចដកលោក ស្រ៊ីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីក្នុងសំឡេងគាំទ្រ៥ ទល់នឹង៤ នៅថ្ងៃទី១៤ ខែសីហា ឆ្នា…

តើមានកត្តាអ្វីជំរុញឱ្យការបោះផ្សាយលក់មូលបត្របំណុលរបស់ធនាគារនៅវៀតណាម កើនឡើង១៤០%?

ការចេញមូលបត្របំណុលធនាគារនៅវៀតណាម បានកើនដល់ជាង៣,៨ពាន់លានដុល្លារមកទល់ពេលនេះ។ តាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុនមូលបត្រ MB ដែលមានមូលដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ