កូវីដ១៩នៅកម្ពុជា

កូវីដ-១៩ បំប្លែងថ្មី ឌែលតា កំពុងលុកលុយក្នុងរាជធានី-ខេត្តចំនួន ២២ នៅកម្ពុជា


គិតរហូតមកដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី ឌែលតា ជិត៥០០នាក់ហើយ ដោយក្នុងនោះ បានរកឃើញនៅរាជធានី-ខេត្តចំនួន ២២ ខណៈខេត្តចំនួន ០៣ ទៀតនៅមិនទាន់មានរកឃើញនៅឡើយ។ ខេត្តដែលមិនទាន់មានករណីឆ្លងមេរោគបំប្លែងថ្មីឌែលតា រួមមាន ខេត្ត កែប ក្រចេះ និងខេត្តតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកំពុងចុះយកសំណាកពលរដ្ឋពិនិត្យរកកូវីដ១៩ឌែលតា រូបភាព៖ TYDA
ដោយ

របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ឌែ​លតា បាន​ឆ្លង​រីក​រាលដាល​នៅ​២២​រាជធានី​-​ខេត្ត នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​នៃ​ករណី​ឆ្លង​ដែល​បាន​រក​ឃើញ គឺជា​ពលករ​ដែល​ធ្វើ​ត្រឡប់​មក​ពី​ប្រទេស​ថៃ វៀតណាម អ្នកដំណើរ​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ១៣ សីហា ឆ្នាំ​២០២១ នេះ កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ ឌែ​លតា មាន​ចំនួន ៤៩៤ ករណី​រួច​មក​ហើយ​។

តើ​ខេត្ត​ណាខ្លះ​ដែល​កំពុង​តែ​រក​ការ​វាយលុក​ខ្លាំង​ដោយ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា?

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា វីរុស​ឌែ​លតា​បាន​និង​កំពុង​តែ​វាយលុក​រាតត្បាត​ចូល​ទៅ​ក្នុង​សហគមន៍​ជា​ពិសេស​ដូច​ជា​នៅ ខេត្តឧត្តរមានជ័យ  រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះ​វិហារ កំពង់ចាម កំពង់ធំ និង​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក និង​សូម​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំងអស់​បន្ត​ប្រុង​ប្រ័​ត្ន​ខ្ពស់ ការពារ​ខ្លួន ទៅ​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ខ្ចា​ប់​ខ្ជួន ៣​កុំ ៣​ការពារ និង​រៀន​រស់នៅ​ជាមួយ​ស្ថានភាព​នា​ពេល​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ប៉ុ​ន្មា​ថ្ងៃ​ចុង​ក្រោយ​នេះ តួលេខ​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា ហាក់​មាន​សភាព​ថយ​ចុះ​ជាង​មុន​បន្ដិច​ពី​ជាង​៨០០ ទៅ​៩០០​នាក់​ក្នុង​មួយ​ថ្ងៃ មក​នៅ​ជាង​៤០០ ទៅ​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់​ជាង​៨​ម៉ឺន​៦​ពាន់​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ជាង​១​ពាន់​៧​រយ​នាក់​។ ដោយឡែក ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ មក​ទល់​ពេល​នេះ​កម្ពុជា​សម្រេច​បាន​ប្រមាណ ៨៤%​ហើយ​នៃ​ផែនការ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ពេញវ័យ​១០​លាន​នាក់ ហើយ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ មក​ទល់​ពេល​នេះ​កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ប្រមាណ ៥៦%​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោកបន្ដបិទទ្វារ កំពុងបង្កក្ដីបារម្ភខ្លាំងដល់ការដឹកជញ្ជូន

ព័ត៌មាន
កំពង់ផែកុងតឺន័រចិនធំបំផុតលំដាប់ទី៣ របស់ពិភពលោកបន្ដបិទទ្វារ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងចំពោះការដឹកជញ្ជូនទំនិញពិភពលោក។ កំពង់ផែកុង…

ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងមួយប្រភេទទៀត ដែលមានប្រសិទ្ធភាពទប់ទល់មេរោគបំប្លែងថ្មី ឌែលតា

ព័ត៌មាន
ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងមួយប្រភេទទៀត ដើម្បីយកមកប្រើប្រាស់ប្រឆាំងនឹងកូវីដ១៩ ឌែលតា។ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ