កាវិនិយោគ​កសិកម្ម

ក្រុមហ៊ុនចិនធំមួយចាប់អារម្មណ៍វិនិយោគដំណាំដូងនៅកម្ពុជា និងកែច្នៃទឹកដូង ដើម្បីនាំចេញទៅចិន


ក្រុមហ៊ុន Coconut Palm Group ដែលជាក្រុមហ៊ុនធំមួយដែលមានការវិនិយោគកសិកម្មខ្នាតធំនៅប្រទេសចិន បានមកសិក្សាស្វែងរកឱកាសវិនិយោគដាំដុះដំណាំដូងនៅកម្ពុជា និងបានអះអាងថា គោលដៅវិនិយោគនេះ អាចនឹងត្រូវការដីដាំដុះដូងប្រមាណជាង ១៤ ពាន់ហិកតាឯណោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
ក្រុមហ៊ុនចិនធំមួយចាប់អារម្មណ៍វិនិយោគដំណាំដូងនៅកម្ពុជា និងកែច្នៃទឹកដូង ដើម្បីនាំចេញទៅចិន (រូបភាព៖ http://global-inst.squarespace.com)
ដោយ

ថ្លែង​នៅចំពោះមុខ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា លោក  ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group បាន​លើកឡើងថា គោល​បំណង​នៃដំណើរ​ទស្សនកិច្ច​មកកម្ពុជា​នាពេលនេះ​គឺទី១- ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងដើម្បីធ្វើការវិនិយោគ និងទី២- សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាព​ផ្គត់ផ្គង់​ផ្លែងដូង និងទីផ្សារ​ដើម្បីបង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង ផ្គត់ផ្គង់​ឲ្យទីផ្សារ​ក្នុងស្រុក និងនាំចេញ​ទៅកាន់ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ទីផ្សារចិន។ 

លោក ZHAO Bo បានបន្តថាទៀតថា ក្រុមហ៊ុន Coconut Palm Group គឹជាក្រុមហ៊ុន​ធំជាងគេ​នៅប្រទេសចិន មានទីតាំង​នៅខេត្ត​ហាយណាន ក្នុងមួយឆ្នាំ​អាចរកចំណូល​បាន ៤០០លាន​ដុល្លារ​ពីផលិតផល​ដូង ក្នុងមួយថ្ងៃ​ប្រើប្រាស់ដូង ៦០ម៉ឺនផ្លែ ប្រើនិយោជិក ​៦ពាន់នាក់ បាននាំចេញ​ផលិតផល​ដូងទៅកាន់ទីផ្សារ​​៣៨ ប្រទេស។ ក្រុមហ៊ុន​សម្រេចចិត្ត​មកសិក្សា​លម្អិត​បន្ថែម​ដើម្បីធ្វើការ​វិនិយោគ​លើដំណាំ​នេះនៅ​កម្ពុជា ដែលទាមទារត្រូវការ​ដីចំនួន ១៤ពានហិកតា។

តំណាង​ក្រុមហ៊ុនចិន​រូបនេះ​បានបញ្ជាក់ទៀតថា នឹងរៀបចំក្រុម ការងារ​បច្ចេកទេស​មកកម្ពុជា​ម្តងទៀត​ក្នុងពេលឆាប់ៗ​ដើម្បីសិក្សាដី បរិស្ថាន សក្តានុពល​នៅតាមតំបន់ ទីផ្សារ និងច្រក​នាំចេញជាដើម។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​អះអាងដែរថា លោក​គាំទ្រ​ចំពោះ​ឆន្ទៈ​វិនិយោគ​លើ​ដំណាំដូង និងបង្កើតរោងចក្រ​កែច្នៃដូង​នៅកម្ពុជានេះ។ ឯកឧត្តម ជឿជាក់ថា ប្រសិនបើ​កម្ពុជា​យើង​បញ្ចូលបច្ចេកទេស​ដាំដុះ​សមស្រប​មួយឲ្យ​អ្នកផលិត​ និងរៀបចំ ឬសហគមន៍ផលិត នោះផលិតផល​ដូង​នឹងមាន​តម្លៃបន្ថែមខ្ពស់ ដោយសារតែមានតម្រូវការទីផ្សារ។

តាមការគូសបញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រុមហ៊ុនចិននេះ អាច​ចាប់ផ្ដើម​បានឆាប់​ជាពិសេស​ជាមួយ​ កសិករ​នៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែ​ជាតំបន់​មាន​សក្តានុពល។

លោក ZHAO Bo តំណាង​ក្រុមហ៊ុន​ចិន (ឆ្វេង) ជួបជាមួយនឹង​រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា (ស្ដាំ) (រូបភាព៖ ហ្វេសបុកក្រសួងកសិកម្ម)

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសចិន បាន​ទិញផលិតកសិកម្ម​ពីកម្ពុជាទៅ​មានដូចជា អង្ករ ដំឡុងមី ស្វាយចន្ទី និងចេក។ ហើយថ្មីនេះដែរ រដ្ឋាភិបាល​ប្រទេសទាំងពិរ ក៏បាន​ប្រកាស​ពីការ​ជំរុញ​ឲ្យមាន​ការចុះកិច្ចព្រមព្រៀង​លើ​ការនាំចេញផ្លែស្វាយពីកម្ពុជា​ទៅកាន់​ប្រទេសចិន​ផងដែរ។ ក្រៅពីនេះ ក្រសួង​កសិកម្ម​ក៏សង្ឃឹមដែរថា ភាគិចិន​នឹង​បន្ត​បើក​ផ្លូវ​សម្រាប់​ផលិតផល​របស់​កម្ពុជា​ជាច្រើន​មុខទៀតចូលទៅកាន់​ទិផ្សារ​ប្រទេសចិន ដូចជា ផ្លែតាង៉ែន ម្រេច ស្រការនាគ ទឹកមាត់ត្រចៀកកាំ និងផ្លែដូងក្រអូប៕

None



អត្ថបទបន្ទាប់


តំណាងវិស័យស្រូវអង្ករកម្ពុជា ស្នើឲ្យធនាគារពង្រីកការផ្ដល់ប្រាក់កម្ចី និងបញ្ចុះអត្រាការប្រាក់ សម្រាប់វិស័យកសិកម្ម

វិស័យកសិកម្មនេះនៅតែមានភាពផុយស្រួយខ្លាំង ដោយសារតែពឹងផ្អែកលើកត្តាអាកាសធាតុច្រើន និងផ្អែកទៅលើបទពិសោធន៍ជាង១០ឆ្នាំចុងក្រោយ នៅក្នុងវិស័យកសិក…

ក្រសួងកសិកម្ម អះអាងថា «តម្លៃស្រូវនៅសមរម្យនៅឡើយ» តែកសិករថា «តម្លៃធ្លាក់ចុះ ហើយទិន្នផលក៏បានតិច និងប្រឈម​នឹងការខាតបង់»

ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានអះអាងថា តម្លៃស្រូវឆ្នាំនេះ គឺនៅសមរម្យនៅឡើយ ហើយបានចាត់ទុកការរិះគន់រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ