សេដ្ឋកិច្ចចិន

មហាយក្សចិន ដាក់ចេញផែនការសកម្មភាព២០ជំហាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក


រដ្ឋាភិបាលចិន បានដាក់ចេញនូវផែនការអាទិភាពមួយចំនួន ដើម្បីជំរុញការចំណាយរបស់ប្រជាពលរដ្ឋ ខណៈតម្រូវការក្នុងស្រុកទន់ខ្សោយបានបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច។ ផែនការដែលដាក់ចេញគឺមានរហូតដល់ទៅ២០ជំហានឯណោះ ដើម្បីគាំទ្រទីក្រុងប៉េកាំង ឲ្យសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៥% សម្រាប់ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
សេដ្ឋកិច្ចចិន
ដោយ

គណៈរដ្ឋមន្ត្រីចិន បានដាក់ចេញជំហានសំខាន់ៗ​រហូតដល់ទៅ២០ជំហាន រួមទាំងការស្វែងរកសក្តានុពលក្នុងការពង្រីកការប្រើប្រាស់ជាមូលដ្ឋាននៅក្នុងផ្នែកជាច្រើនដូចជា ការផ្តល់ម្ហូបអាហារ សេវាតាមផ្ទះ និងការថែទាំមនុស្សចាស់ផងដែរ។ បន្ថែមលើនេះ អាជ្ញាធរចិន ក៏នឹងសម្លឹងរកមើលការជំរុញសកម្មភាពសេដ្ឋកិច្ចតាមរបៀបថ្មីដោយរួមទាំងការចំណាយលើការរៀបចំហាងលក់រាយដែលគ្មានមនុស្សបើក និងឧបករណ៍ចាក់សោរយកដោយខ្លួនឯង ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចអេឡិចត្រូនិក និងការផ្សាយពាណិជ្ជកម្មតាមអេឡិចត្រូនិកផងដែរ។

ជាមួយគ្នានេះ គណបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចនៅប្រទេសចិន កាលពីខែកក្កដា បានសន្យាថា នឹងធ្វើឱ្យការជំរុញការប្រើប្រាស់ជាគោលការណ៍ផ្តោតសំខាន់ជាងគេនៅក្នុងកិច្ចប្រជុំពេញអង្គ ដែលធ្វើឡើងពីរដងក្នុងមួយទសវត្សរ៍ ជាកំណែទម្រង់រយៈពេលវែង។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះក្នុងល្បឿនយ៉ាងលឿនមិននឹកស្មានដល់ក្នុងរយៈពេល៥ត្រីមាសចុងក្រោយ ដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះបានធ្វើឱ្យប៉ះពាល់ដល់កំណើននៃការនាំចេញ។ ស្ថិតក្នុងស្ថានភាពបែបនេះបានជំរុញឱ្យមានការអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយបញ្ចេញការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីជួយទីក្រុងប៉េកាំងសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ខ្លួនក្នុងរង្វង់៥% សម្រាប់ឆ្នាំ២០២៤នេះ។

ក្រោមក្របខណ្ឌដែលបានប្រកាសដាក់ចេញកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន រដ្ឋាភិបាលចិននឹងបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងឧស្សាហកម្មសេវាកម្ម និងអនុវត្តការកាត់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបន្ថែម ដើម្បីទូទាត់ថ្លៃថែទាំទារក និងកុមារអាយុក្រោម៣ឆ្នាំ ក៏ដូចជាការចំណាយលើការអប់រំ និងការគាំទ្រសម្រាប់មនុស្សចាស់។ ទីក្រុងប៉េកាំងក៏មានផែនការលើកទឹកចិត្តដល់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍កម្សាន្តថ្មីៗ រួមទាំងនាវាកម្សាន្ត កប៉ាល់ និងការហោះហើរក្នុងរយៈកម្ពស់ទាបផងដែរ។

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចិនច្រានចោលផែនការរបស់ IMF ដែលស្នើឱ្យខ្លួនបញ្ចេញមូលនិធិ១ទ្រីលានដុល្លារ ដើម្បីសង្គ្រោះវិស័យលំនៅឋាន

ស្ថាប័នមូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យរដ្ឋាភិបាលថ្នាក់ជាតិនៃមហាយក្សចិន បញ្ចេញមូលនិធិរហូតដល់ទៅ១ទ្រីលានដុល្លារអាម៉េរិក ដើម្បី…

តើមានកត្តាអ្វីធ្វើឱ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងគំហុកនៅ២ខែកន្លងមកនេះ?

តម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង២ខែកន្លងមកនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ