វិនិយោគិនចិនស្វែងយល់ពីឱកាសវិនិយោគក្នុងផែនការមេតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ


នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ អ្នកស្រី Peng Dan ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអ្នកដឹកនាំធុរកិច្ចមកពីទីក្រុង ហឺណាន និង ស៊ិនជិន មកជួបជាមួយក្រុមការងារលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ក្រុមវិនិយោគិនដែលជា តំណាងឱ្យសហគ្រាសធំៗនេះ កំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងជាយុទ្ធសាស្ត្រជាពិសេសនៅក្នុងខេត្តព្រះសីហនុ។
វិនិយោគិនចិនស្វែងយល់ពីឱកាសវិនិយោគក្នុងផែនការមេតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
ដោយ

អ្នកស្រី Peng បានគូសបញ្ជាក់ពីរបៀបដែលការផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្មសកល បន្ទាប់ពីការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាល Trump កំពុងបង្កើតតម្រូវការបន្ទាន់សម្រាប់​អាជីវកម្មដើម្បីធ្វើ​ពិពិធកម្មមូលដ្ឋានផលិតកម្មនៅខាងក្រៅប្រទេសចិន។

ក្នុងជំនួបនោះ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេ បានបង្ហាញពី​ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយអ្នកវិនិយោគចិន ដោយចែករំលែកព័ត៌មាន​លម្អិតអំពីចក្ខុវិស័យ​របស់ផែនការមេក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ទេសចរណ៍ និងឧស្សាហកម្មដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា​បានកំណត់ទីតាំងខ្លួនឯង​ជាគោលដៅសំខាន់​សម្រាប់​ទទួល​ការផ្លាស់ទីតាំង​អាជីវកម្ម​ចិន ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញសហគ្រាសបរទេស និងគាំទ្រកំណើន​ប្រកបដោយ​និរន្តរភាព តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្ត​ដែលរៀបចំឡើង​ដើម្បីគាំទ្រដល់សហគ្រាសចិនដែលផ្លាស់ទីលំនៅមកខេត្តព្រះសីហនុ និងពង្រឹងភាពជាដៃគូចិន-កម្ពុជា។




អត្ថបទបន្ទាប់


មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា ហានិភ័យអប្បផរណារបស់មហាយក្សចិន កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ

ប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មាន នីកេ អេស៊ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា លោកមានកា…

តើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានការប្រែប្រួលយ៉ាងណានៅមួយរយៈពេលចុងក្រោយនេះ?

វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមជួយលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ