កម្មវិធីទូរស័ព្ទផលិតដោយប្រទេសចិន

កម្មវិធីទូរស័ព្ទផលិតដោយប្រទេសចិន កំពុងមានអ្នកប្រើប្រាស់ច្រើននៅទូទាំងពិភពលោកដូចកម្មវិធីរបស់អាមេរិកដែរ


កម្មវិធី app សម្រាប់ប្រើនៅលើទូរសព្ទឆ្លាតវៃ ឬស្មាតហ្វូន ដែលបង្កើតឡើងដោយក្រុមហ៊ុនចិនកំពុងរីករាលដាលនៅជុំវិញពិភពលោក ទោះបីជាមាននិន្នាការកើនឡើងក្នុងចំណោមរដ្ឋាភិបាលនានា ដែលយល់ឃើញថា កម្មវិធីទាំងនោះអាចនាំមកនូវការគំរាមកំហែងផ្នែកសុវត្ថិភាពក៏ដោយ។ ទិន្នន័យបង្ហាញថា កម្មវិធីផលិតដោយចិន និងកម្មវិធីផលិតដោយសហរដ្ឋអាមេរិក មានចំណែកទីផ្សារប្រកៀកប្រកិតគ្នា ហើយសូម្បីតែប្រជាជនអាមេរិកនិងប្រជាជនអឺរ៉ុបក៏ប្រើកម្មវិធីទូរស័ព្ទចិនច្រើនដែរ។
កម្មវិធីទូរស័ព្ទផលិតដោយប្រទេសចិន កំពុងមានអ្នកប្រើប្រាស់ច្រើននៅទូទាំងពិភពលោកដូចកម្មវិធីរបស់អាមេរិកដែរ

កម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតដែលបង្កើតឡើងដោយក្រុមហ៊ុនចិនកំពុងរីករាលដាលនៅជុំវិញពិភពលោក ទោះបីជាមាននិន្នាការកើនឡើងក្នុងចំណោមរដ្ឋាភិបាលនានាដែលយល់ឃើញថាកម្មវិធីទាំងនោះអាចនាំមកនូវការគំរាមកំហែងផ្នែកសុវត្ថិភាពក៏ដោយ។ នេះបើយោងតាមសារព័ត៌មាននីកេអាស៊ាកាលពីថ្ងៃអាទិត្យ។

សារព័ត៌មានជប៉ុនមួយនេះបានលើកឡើងដូច្នេះ ដោយមើលលើការទាញយកកម្មវិធីពេញនិយមបំផុតចំនួនប្រាំមកដំឡើងលើទូរស័ព្ទនៅក្នុង ៩៥ ប្រទេសនិងតំបន់។ ជាក់ស្ដែង នីកេ អាស៊ា បានរំលេចដោយផ្អែកតាមក្រុមហ៊ុនស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ឈ្មោះ សិនស៊ើ ថៅអ៊ើ ដែលបានមើលការទាញយកកម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតពីសេវាកម្មចែកចាយរបស់ ហ្គូហ្គល និង អេពភល ថា កម្មវិធីចិនដូចជា ទីកតុក មានចំណែក១ភាគ៣នៃចំនួនសរុបនៅក្នុងត្រីមាសទីមួយឆ្នាំនេះ។

នីកេ អាស៊ា បានបន្តថា ក្នុងចំណោមកម្មវិធីចំនួន ៤៧៥ មុខ ដែលពេញនិយមជាងគេបំផុតក្នុងលំដាប់ពីលេខ១ដល់លេខ៥ អំឡុងត្រីមាសទី១ មានកម្មវិធីចំនួន ១៥៦ មុខជារបស់ចិន ដែលតំណាងឱ្យ ៣៣% នៃចំនួនសរុប ពោលគឺការកើនឡើង ៨ ពិន្ទុចាប់ពីឆ្នាំ ២០២០។

សារព័ត៌មានជប៉ុនបានរាយការណ៍ច្បាស់ៗថា កម្មវិធី ទីកតុក របស់ក្រុមហ៊ុន ប៊ីតដានស៍ ដែលជាកន្លែងចែករំលែកខ្សែវីដេអូខ្លីៗ គឺជាកម្មវិធីដ៏ពេញនិយមបំផុត ដោយឈានចូលក្នុងចំណោមកម្មវិធីកំពូលទាំងប្រាំនៅលើទីផ្សារ ៨២ ប្រទេសនិងតំបន់ ឬស្មើនឹង ៨៦% នៃចំនួនសរុប។ លើសពីនេះទៅទៀត យោងតាមប្រភពដដែល កម្មវិធីកាត់តវីដេអូ ខែបខាត់ របស់កម្មវិធី ទីកតុក ក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដោយបានឈានចូលក្នុងចំណោមកម្មវិធីកំពូលទាំង ៥ លើទីផ្សារចំនួន ៤៨ ប្រទេសនិងតំបន់ ឬស្មើនឹង ៥១% នៃចំនួនសរុប។

នៅមានកម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតរបស់ចិនជាច្រើនទៀត ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ពិសេសនៅអឺរ៉ុបនិងអាមេរិកខាងត្បូង ដូចជាកម្មវិធីលក់សម្លៀកបំពាក់ សេន ជាដើម។ នេះបើតាមសារព័ត៌មាន នីកេ អេស៊ា ដែលរំលេចថា កម្មវិធីនេះស្ថិតនៅក្នុងលំដាប់កំពូលទាំង៥ ក្នុងចំណោម ១០ ប្រទេស រួមទាំងប្រទេសអេស្ប៉ាញនិងប្រេស៊ីលផង។ ហើយសូម្បីតែប្រជាពលរដ្ឋអាមេរិកក៏ប្រើកម្មវិធីទូរស័ព្ទរបស់ជនជាតិចិនដែរ៕

អត្ថបទ៖ ឯម មាឃ




អត្ថបទបន្ទាប់


កម្ពុជានាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជិត ៣ពាន់លានដុល្លារ កើនឡើង១៦% នៅ៤ខែឆ្នាំនេះ

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានជិត៣ពាន់លានដុល្ល…

តើការចូលរួមរបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានកម្រិតទាប បង្ហាញពីការរួមតូចនៃវិស័យនេះ ឬយ៉ាងណា?

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើ ដោយសារបវិបត្តិសាកលផ្សេងៗ វិស័យកសិកម្ម បានរួមចំណែករហូត ២២% នៃផលិតផល (GDP)សរុបក្នុងស្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ