ច្បាប់អន្តរជាតិ

បុរសរដ្ឋខ្លាំងរបស់ចិន រិះគន់អាម៉េរិក ដោយមិនចំមុខថា មហាអំណាចគួរតែធ្វើជាគំរូគេក្នុងការគោរពច្បាប់អន្តរជាតិ


បុរសរដ្ឋខ្លាំងរបស់ចិន លោក ស៊ី ជីនពីង បានលើកឡើងបែបបញ្ឆិតបញ្ឆៀង ដោយមិនចំមុខថា មហាអំណាចគួរតែធ្វើជាអ្នកនាំមុខគេក្នុងការគោរពមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសដទៃ។ ទោះបីមេដឹកនាំចិន កំពូលផុតលេខរូបនេះ មិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយក៏ដោយ តែការលើកឡើងនេះពិភពលោកសុទ្ធតែដឹងច្បាស់ណាស់ថា លោកស៊ី ចង់រិះគន់ដល់សហរដ្ឋអាម៉េរិក ដែលបានបើកការវាយប្រហារប្រទេសវេណេស៊ុយអេឡា និងបានចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសនេះ លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។
ច្បាប់អន្តរជាតិ
ដោយ

ដោយមិនហ៊ាននិយាយចំៗ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរិះគន់សហរដ្ឋអាម៉េរិកដោយប្រយោលថា ប្រទេសមហាអំណាចគួរតែធ្វើជាគំរូគេក្នុងការគោរពមាគ៌ាអភិវឌ្ឍន៍ និងដែនអធិបតេយ្យរបស់ប្រទេសដទៃ។ ការរិះគន់ក្នុងន័យបញ្ឆិតបញ្ឆៀងរបស់មេដឹកនាំចិននេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បញ្ជាឱ្យយោធាពិសេសរបស់អាម៉េរិក វាយឆ្មក់លើប្រទេសវេណេស៊ុយអេឡា ហើយចាប់មេដឹកនាំប្រទេសនេះរួមទាំងភរិយាកាលពីសប្តាហ៍មុន។

មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោករូបនេះ បានសង្កត់ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងការផ្លាស់ប្តូរ និងភាពជ្រួលច្របល់ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំមកនេះ ហើយទង្វើបង្កអនុត្តរភាពជាឯកតោភាគីកំពុងធ្វើឱ្យខូចសណ្តាប់ធ្នាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍របស់សារព័ត៌មានស៊ីនហួរ។

សម្រាប់បុរសរដ្ឋខ្លាំងរបស់ចិនរូបនេះ ប្រទេសទាំងអស់គួរតែគោរពមាគ៌ាអភិវឌ្ឍន៍ដែលប្រជាជនរបស់ប្រទេសដទៃទៀតជ្រើសរើសយកយ៉ាងឯករាជ្យ គោរពតាមច្បាប់អន្តរជាតិ តាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយជាពិសេសបំផុតមហាអំណាចគួរតែធ្វើជាអ្នកនាំមុខក្នុងការធ្វើបែបហ្នឹង។ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង។

លោក ស៊ី បានបន្តថា ទាំងប្រទេសចិន និងអៀរឡង់សុទ្ធតែគាំទ្រប្រព័ន្ធពហុភាគីនិយម និងអំពាវនាវឱ្យមានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនឡើងនៅក្នុងកិច្ចការសកល និងរួមគ្នាគាំទ្រសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសកលក្នុងទិសដៅ យុត្តិធម៌ និងសមហេតុសមផលកាន់តែខ្លាំងឡើង៕

អត្ថបទ សួន ឡង់ទី​




អត្ថបទបន្ទាប់


ហេតុផលសំខាន់ៗចំនួន៦នៅពីក្រោយការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់អាម៉េរិក

ក្រោយវាយឆ្មក់ចូលចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolás Maduroទីក្រុងវ៉ាស៊ីនតោន បានប្រកាសជាសាធារណៈថា សកម្មភាពរបស់ខ្លួន គឺមានបំណងប្…

សណ្តាប់ធ្នាប់ពិភពលោកកំពុងប្រេះស្រាំ៖ តើកម្ពុជា គួរត្រៀមលក្ខណៈបែបណា ដើម្បីពង្រឹងខ្លួនទប់ទល់នឹងវិបត្តិនេះ?

នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ មហាអំណាចកំពូលៗ លើពិភពលោកបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាចរន្តនិងនិន្នាការសកលកំពុងឈានចូលដល់ដំណាក់កាលរបត់ថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ