លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ នឹងដកសហរដ្ឋអាម៉េរិកចេញក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថា នឹងប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបន្តការបង្កកលើការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ
ដោយ

មន្ត្រីនៅសេតវិមានបានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តដកអាម៉េរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងធ្វើនៅមុនពេលក្រុមប្រឹក្សានេះពិនិត្យឡើងវិញនូវកំណត់ត្រាសិទ្ធិមនុស្សរបស់សហរដ្ឋអាម៉េរិកនៅក្នុងខែសីហា ដែលជាផ្នែកមួយនៃការវាយតម្លៃជាប្រចាំរបស់ខ្លួនចំពោះរដ្ឋជាសមាជិកទាំងអស់។

ការសម្រេចចិត្តរបស់លោក ត្រាំ ដកអាម៉េរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកនេះមិនមែនជារឿងថ្មីនោះទេ ពោលគឺនៅក្នុងពេលលោកកាន់អំណាចអាណត្តិមុន លោកក៏ធ្លាប់បានដកអាម៉េរិកចេញម្តងដែរ។ ការសម្រេចចិត្តដកខ្លួនរបស់សហរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ២០១៨ ធ្វើឡើងក្រោយលោក ត្រាំ បានពិពណ៌នាថា ក្រុមប្រឹក្សានេះបានបង្ហាញពីភាពលម្អៀងពាក់ព័ន្ធនឹងបញ្ហារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងបរាជ័យក្នុងការអនុវត្តកំណែទម្រង់។

ប៉ុន្តែនៅពេលលោក ត្រាំ អស់អំណាចរដ្ឋបាលលោក ចូ បៃដិន ក៏បានបន្តការចូលរួមរបស់សហរដ្ឋអាម៉េរិកជាថ្មី។ ឡើងកាន់តំណែងមិនទាន់បានមួយខែផង លោក ត្រាំ បានដកអាម៉េរិកចេញពីយន្តការអន្តរជាតិយ៉ាងហោចណាស់៣ គឺកិច្ចព្រមព្រៀងអាកាសធាតុក្រុមប៉ារីស អង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងពន្ធសាជីវកម្មសកល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃមាសនៅកម្ពុជាហក់ឡើងជាង១៤០ដុល្លារក្នុង១តម្លឹងនៅពីរសប្តាហ៍ក្រោយការឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ

តម្លៃហាងឆេងមាសនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់នៅពីរសប្ដាហ៍ចុងក្រោយនេះ ពោលគឺបន្ទាប់ពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្…

លោក ត្រាំ គ្រោងជួបពិភាក្សាជាមួយលោក ស៊ី ក្រោយបានដំឡើងពន្ធ១០%លើទំនិញចិន

មន្ត្រីសេតវិមានបានអះអាងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅចុងសប្ដាហ៍នេះ បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ