អត្ថបទ​ពាណិជ្ជកម្ម

តើ​ផ្សារ​ទំនើប​ប្រណីត The Bridge Lifestyle Mall មានអ្វីពិសេសខ្លះ?


ជាផ្សារ​ទំនើប​ដ៏​ប្រណីត​បំផុត​សម្រាប់​ជីវិត​បែប​ស៊ីវិល័យ The Bridge Lifestyle Mall បាន​បើក​ដំណើរការ​ហើយ នៅ​រាជ​ធានី​ភ្នំពេញ ដោយ​នាំមក​ជាមួយ​នូវ​ហាង​លក់​ទំនិញ និង​ភោជនីយដ្ឋាន ដែល​មាន​រចនាបថ​​ទំនើប​ដើម្បី​ផ្ដល់​ជូន​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ប្រជាជន​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។
ដោយ

ផ្សារទំនើប The Bridge Lifestyle Mall នេះ គឺជាសក្ខីភាពថ្មី​មួយ​ទៀត​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​បំផុត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ជា​ផ្សារ​ទំនើប​ថ្មី​ប្លែក​អស្ចារ្យ ដើម្បី​បំពេញ​តាម​តម្រូវការ​រស់នៅ​របស់​ប្រជាជន​នា​ពេល​បច្ចុប្បន្ន​នេះ។ ដោយ​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​សេចក្ដីត្រូវការ​របស់​ទីក្រុង​ភ្នំពេញ ដែល​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នេះ ផ្សារ​ទំនើប​យើង​ខ្ញុំ មាន​ហាង​លក់​ទំនិញ និង​ភោជនីយដ្ឋាន​ល្បីៗ ដោយ​មាន​រចនាបថ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទាន់​សម័យ​បំផុត។

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ផ្សារ​ទំនើប​នេះ​ក៏​មាន​ទីតាំង​ស្ថិត​នៅ​ជិត​បណ្ដុំ​អគារ​ធំៗ អគារ​បែប​ប្រវត្តិសាស្រ្ត​ល្បីៗ ដូចជា វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ ព្រមទាំង​ស្ថិត​នៅ​ជិត​នឹង​មជ្ឈមណ្ឌល កោះពេជ្រ ដែលកំពុង​មាន​ការ​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ខ្លាំង​បំផុត​ផងដែរ។ 

ផ្សារទំនើប The Bridge Lifestyle Mall មានចំនួន ៥​ជាន់ នៅ​ផ្នែក​ខាង​ក្រោម​នៃ​អគារ The Bridge ដោយ​អគារ​នេះ​ជា​អគារ​អភិវឌ្ឍ​ចម្រុះ​ដ៏​ធំ​មួយ រួមមាន ដូចជា លំនៅដ្ឋាន​សម្រាប់​រស់នៅ ការិយាល័យ​ពាណិជ្ជកម្ម និង​ហាង​លក់​ទំនិញ​លក់រាយ។ ផ្សារទំនើប​នេះ​បាន​បង្កើត​ឡើង​សម្រាប់​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ទិញ​ទំនិញ​បែប​ទំនើប​ថ្មី​សន្លាង ដែល​មិន​ធ្លាប់​មាន​ពីមុនមក​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ផ្សារទំនើប The Bridge Lifestyle Mall

នៅក្នុងផ្សារ​ទំនើប​នេះ មាន​ដូចជា ហាង​លក់​ផលិតផល​ក្នុង​ស្រុក​ម៉ាក​ល្បីៗ ហាង​លក់​ផលិតផល​យីហោ​អន្តរជាតិ ភោជនីយដ្ឋាន ធនាគារ ផ្សារ​ម៉ាត ជាដើម និង​មាន​ចំណត​រថយន្ត ដែល​មាន​ទីធ្លា​ធំ​ទូលាយ​ផងដែរ។ 

អគារ The Bridge ត្រូវបានបង្កើតឡើង និងអភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Oxley-Worldbridge ដែលបាន​កំណត់​នូវ​ស្តង់ដារ​ថ្មី​មួយ នៃ​ការរស់នៅ​ក្នុង​ទីក្រុង ដែល​ប្រណីត​ ទាន់សម័យ ហើយ​លោក​អ្នក​ក៏​អាច​រីករាយ​ជាមួយ​នឹង​ការ​ទិញ​ទំនិញ និង​ពិសា​អាហារ​នៅ​ភោជនីយដ្ឋាន​ប្រណីតៗ ផងដែរ។

អគារ The Bridge មាន​​កម្ពស់ 45 ជាន់ ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​ទីក្រុង ដែល​មាន​អគារ​ភ្លោះ​ពីរ​ជាប់​គ្នា មាន​រចនាបថ​តភ្ជាប់​គ្នា តាមរយ:​ស្ពាន​លើ​អាកាស​ចំនួន​ពីរ។ អគារ​មួយ គឺ​ជា​កន្លែង​ស្នាក់នៅ​មាន​ទម្រង់​ជា​អគារ​ខុនដូរ​ដ៏​ប្រណីត​ទំនើប ហើយ​អគារ​មួយ​ទៀត គឺ​ជា​អគារ SOHO (small office home office) ដែល​អាច​ស្នាក់នៅ​បែប​ឯកជន​ក៏​បាន ឬ​បែប​ការិយាល័យ​តូចៗ​ក៏​បាន ជាមួយនឹង​ទីធ្លា​សម្រាប់​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ ផងដែរ។

ផ្សារទំនើប The Bridge Lifestyle Mall

នៅក្នុង​អគារ​ដ៏​ទំនើប​នេះ ក៏​មាន​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ សាល​រៀបចំ​កម្មវិធី ដែល​មាន​ការការពារ​សន្តិសុខ​ពេញ 24 ម៉ោង ព្រមទាំង​មាន​ភោជនីយដ្ឋាន និង បារ COLLIN’S® Cambodia នៅ​ជាន់​ទី​13 ដែល​មាន​ទីធ្លា​យ៉ាង​ធំ​ទូលាយ​អាច ទទួល​ភ្ញៀវ​រហូត​ដល់ 310​នាក់។ ជាមួយគ្នានេះដែរ ភ្ញៀវកិត្តិយស​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​ការ​ទទួល​ទាន​អាហារ​​​ដ៏ឆ្ងាញ់​ពិសា​នៅ​ភោជនីយដ្ឋាន​បែប​ទំនើប ហើយ​លោកអ្នក​ក៏​អាច​គយគន់​ទេសភាព​ទីក្រុង​យ៉ាង​ស្រស់​ស្អាត​ដ៏​ស្រស់​ត្រកាល​ផង​ដែរ។

ដោយ​មាន​បំពាក់​គ្រឿង​បរិក្ខារ​ដ៏​ទំនើប​ទៅតាម​តម្រូវការ​របស់​អ្នក​រស់នៅ និង​ភ្ញៀវ​ទេសចរណ៍​នៅ​ទីក្រុង ផ្សារទំនើប The Bridge Lifestyle Mall មាន​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​យ៉ាង​សម្បូរ​បែប​ថ្មីៗ​ជាច្រើន រួមមាន ហាងលក់កាហ្វេ កន្លែង​ញុំា​អាហារ និង​ភោជនីយដ្ឋាន​ទំនើបៗ ល្បីៗ ដែល​មាន​ក្នុង​ទីធ្លា​ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន​បែប​ទំនើប​ផ្សេងៗ ដូចជា ហាងលក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខារ ហាងលក់គ្រឿងអលង្កការ គ្រឿងអគ្គិសនី និងគ្រឿងបរិក្ខារក្នុងផ្ទះជាដើម។

ដោយ​បាន​បង្កើត​ឡើង​ជា​សហគមន៍បែបទំនើប ផ្សារទំនើប The Bridge Lifestyle Mall គឺជាទីកន្លែងដ៏ល្អប្រណីតសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់មកជួបជុំគ្នា បន្ធូរអារម្មណ៍ ទិញទំនិញ និងលំហែកម្សាន្ត នៅក្នុងផ្សារទំនើបតែមួយ៕

ផ្សារទំនើប The Bridge Lifestyle Mall



អត្ថបទបន្ទាប់


ចំណូលពន្ធដារ ប្រមូលបានជិត ២ពាន់លានដុល្លារ កើនឡើងប្រមាណ ៣០% នៅ៨ខែ ឆ្នាំ២០១៩

ព័ត៌មាន
ចំណូលពន្ធដារ ដែលជាប្រភពចំណូលដ៏សំខាន់មួយ របស់រដ្ឋ បានបន្តការកើនឡើងពីមួយខែទៅមួយខែ មួយឆ្នាំទៅ មួយឆ្នាំ។ ជាក់ស្ដែង នៅ៨ខែ ឆ្នាំ ២០១៩នេះ ច…

អ្នកជំនាញវិស័យសំណង់៖ កម្មករជំនាញ ចេញពីសាលា កំពុងមានតម្រូវការច្រើនជាង កម្មករជំនាញចេះតៗគ្នា

ព័ត៌មាន
ស្របពេលដែលវិស័យសំណង់ កំពុងមានសន្ទុះកើនឡើងយ៉ាងគំហុក ធនធានមនុស្ស ក៏ដូចជាកម្លាំងពលកម្មជំនាញដែលបម្រើដល់វិស័យនេះ កំពុងមានតម្រូវការខ្ពស់ផង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ