សេដ្ឋកិច្ចចិន

បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីងដាក់ផែនការ៥ឆ្នាំទៀត ដោះស្រាយការអភិវឌ្ឍជាតិដែលមិនមានតុល្យភាព


ចាប់តាំងពីឆមាសទីពីរឆ្នាំ២០២០មក ប្រទេសចិនមានកំណើនសេដ្ឋកិច្ចម្តងលឿនម្តងយឺត និងបន្តដើរអូសជើងជាមួយកំណើនតិចតួច មិនស្របតាមការប៉ាន់ស្មាន ដោយសារតែរលកបញ្ហាជាបន្តបន្ទាប់ឥតដាច់។ ក្នុងនោះរួមមាន បញ្ហាអចលនទ្រព្យដ៏ធំ ដូចជាដីធ្លី សម្ពាធហិរញ្ញវត្ថុ និងភាពអសកម្មនៃសកម្មភាពសេដ្ឋកិច្ច ដោយសារការរឹតត្បិតដ៏តឹងតែងដើម្បីទប់ស្កាត់កូវីដ១៩។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង
ដោយ

ក្រោយមើលឃើញពីបញ្ហានេះបុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង បានប្រាប់ឱ្យមេដឹកនាំជាន់ខ្ពស់ក្រុងប៉េកាំង បន្តផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច និងបានដាក់ចេញផែនការ៥ឆ្នាំ ដើម្បីដោះស្រាយ​ការអភិវឌ្ឍជាតិចិន ដែលលោកហៅថា មិនបានគ្រប់គ្រាន់ និងមិនមានតុល្យភាព។

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន CCTV កាលពីថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ថា លោក Xi បានធ្វើការអត្ថាធិប្បាយ​នៅក្នុងកិច្ចប្រជុំ​ពិសេសមួយ ធ្វើឡើងរយៈពេលពីរថ្ងៃ​នៅទីក្រុងប៉េកាំង ដែលក្នុងនោះ​លោកបានដាក់ចេញនូវចក្ខុវិស័យប្រាំឆ្នាំខាងមុខ រាប់ពីក្រោយពេលដែលបក្សកុម្មុយនិស្តចិនធ្វើសមាជនៅចុងឆ្នាំនេះ។

សមាជបក្សកុម្មុយនិស្តចិននៅចុងឆ្នាំនេះ នឹង​ត្រូវ​រុះរើ​​មេដឹកនាំ​មួយចំនួន​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ហើយដែលជាទូទៅប្រធានាធិបតីក៏ត្រូវបានផ្លាស់ប្តូរនៅពេលនោះផងដែរ។ ជាក់ស្តែងអ្នកកាន់តំណែងជាប្រធានាធិបតីចិនមុនៗ​ចំនួនពីររូប សុទ្ធតែបានលាលែងបន្ទាប់ពី​កាន់តំណែងអស់ពេល​ពីរ​អាណត្តិពេញ។ ប៉ុន្តែលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងបន្តក្តាប់អំណាចសម្រាប់អាណត្តិទីបី​របស់លោកថែមទៀត ដែលវាជារឿងមិន​ធ្លាប់មានពីមុនមកទេ ក្នុងឋានៈជាមេដឹកនាំកំពូល​របស់ប្រទេសចិន នៅប្រវត្តិសាស្ត្រនៃសមាជបក្ស។

គួរជម្រាបថា នេះ​មិនមែនជាលើកទីមួយ​ឡើយ ដែលលោក ស៊ី ប្រកាសឱ្យដោះស្រាយការអភិវឌ្ឍដែលមិនស្មើភាព និងមិនទាន់គ្រប់គ្រាន់​នេះ។ ៥ឆ្នាំមុន កាលពីសមាជបក្ស​ចុងឆ្នាំ២០១៧ ប្រធានាធិបតីចិន​រូបនេះ ក៏បានគូសបញ្ជាក់ពីតម្រូវការ ដើម្បីដោះស្រាយបញ្ហា​នៃការអភិវឌ្ឍមិនមានភាព​សមតុល្យ និងមិនគ្រប់គ្រាន់ ហើយបាន​ចាត់ទុក​ជាគោលនយោបាយ​អាទិភាពថែមទៀត។​

លោកបាននិយាយនៅក្នុងសមាជកាលពីឆ្នាំ២០១៧ ថា បញ្ហារបស់ចិនរួមមាន កំណើនសេដ្ឋកិច្ចដែលមានគុណភាព​គឺមានកំរិតទាប ការច្នៃប្រឌិតខ្សោយ គម្លាតដ៏ធំក្នុងការអភិវឌ្ឍន៍និងសេវាសង្គម រវាងទីក្រុង និងតាមមូលដ្ឋាន និងចុងក្រោយ ការពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីល។

ទោះយ៉ាងណានៅ៥ឆ្នាំចុងក្រោយនេះ លោកស៊ី ជីនពីង បានកត់សម្គាល់ពីសកម្មភាពមួយចំនួនដែលលោកកំណត់ថា ជាសមិទ្ធិផលរបស់គាត់​លោកគឺ ការធ្វើទំនើបកម្ម​យោធាចិន និងសន្តិភាពនៅច្រកសមុទ្រ​តៃវ៉ាន់។

សូមជម្រាបថា បុរស​ខ្លាំង​ ស៊ី​ ជីនពីង សព្វ​ថ្ងៃ​ កាន់​តួនាទីច្រើន​អស្ចារ្យ ពោលគឺជា​ប្រធាន​បក្ស​ផង ជាប្រធានាធិបតី​ចិនផង និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ផង ហើយ​លោក​ក៏​ទទួល​នាមជា​ស្នូល​របស់​បក្សផងដែរ​។ វាជាឋាន្តរសក្តិ ដែល​ចិន​ធ្លាប់​ផ្តល់​ឱ្យតែ​លោក​ម៉ៅ​សេងទុង និង​ ដេង ស៊ាវពីង​ ពីរ​រូប​នេះ​ប៉ុណ្ណោះ​ពី​មុន​មក៕




អត្ថបទបន្ទាប់


IMF ជំរុញឲ្យស្រីលង្កាពិភាក្សារចនាសម្ព័ន្ធបំណុជាមួយចិនឡើងវិញ ខណៈដែលសភាស្រីលង្កាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នតទៅទៀត

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសស្រីលង្កាគួរតែចាប់ផ្តើមកិច្ចពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយប្…

WHO រកឃើញជំងឺអុតស្វាជិត២ម៉ឺនករណីជុំវិញពិភពលោក ក្នុងនោះអឺរ៉ុបមានច្រើនជាងគេ

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងកាលពីថ្ងៃពុធទី២៧កក្កដាថា មានករណីជំងឺអុតស្វាជិត២ម៉ឺនករណីត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ពីប្រទេសចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ