កោះតៃវ៉ាន់

​តៃវ៉ាន់ ប្រកាសក្តែងៗថា ខ្លួនមានអធិបតេយ្យភាព និងឯករាជ្យពេញលេញ ហើយរំពឹងអាម៉េរិក មិនផ្លាស់ប្តូរគោលជំហរចំពោះខ្លួន


ភ្លាមៗក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន កោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ ខែឧសភា ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួនមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញរួចទៅហើយ។ ទីក្រុងតៃប៉ិ បានសង្កត់ធ្ងន់ថា ខ្លួនមានផែនការរក្សាឋានៈបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលមានន័យថា តៃវ៉ាន់ មិនមានតម្រូវការក្នុងការប្រកាសឯករាជ្យថ្មីណាមួយ ដើម្បីបំបែកខ្លួនចេញពីប្រទេសចិន នោះឡើយ។
កោះតៃវ៉ាន់
ដោយ

កោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ដោយប្រកាសថា ខ្លួនមានអធិបតេយ្យភាព និងឯករាជ្យពេញលេញមិនមែនបំបែកខ្លួនចេញពីចិន នោះទេ។ ការប្រកាសក្លែងៗរបស់ទីក្រុងតៃប៉ិនេះត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីឆ្លើយតបដោយប្រយោលទៅនឹងបទសម្ភាសរបស់លោក ដូណាល់ ត្រាំ ជាមួយទូរទស្សន៍ Fox News ពេលលោកត្រៀមចាកចេញពីទីក្រុងប៉េកាំង បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង។ នៅក្នុងបទសម្ភាសនោះលោក ត្រាំ បានលើកឡើងថា លោកមិនត្រូវការឱ្យនរណាម្នាក់ប្រកាសឯករាជ្យនោះទេ ដែលឃ្លានេះ គឺសំដៅចំៗទៅលើកោះតៃវ៉ាន់។
ទោះបីជាសហរដ្ឋអាម៉េរិក មិនដែលបានផ្ដល់ការទទួលស្គាល់ជាផ្លូវការចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ក៏ពិតមែន ប៉ុន្តែប្រធានាធិបតីអាម៉េរិក ជាច្រើនសម័យកាល តែងតែបង្ហាញការគាំទ្រយ៉ាងរឹងមាំដល់កោះមួយនេះ តាមរយៈការលក់អាវុធ និងការប្តេជ្ញាចិត្តថា នឹងជួយការពារតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់ប្រទេសចិន។
នៅក្នុងបទសម្ភាសជាមួយ Fox News លោក ដូណាល់ ត្រាំ បានចោទជាសំណួរថា តើអាម៉េរិក ត្រូវធ្វើដំណើរចម្ងាយរហូតដល់ទៅជាង១៥,០០០គីឡូក្រាម ដើម្បីទៅធ្វើសង្គ្រាមមែនទេ? អាម៉េរិក មិនចង់បានបែបហ្នឹងឡើយ។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិក មិនចង់មានសង្គ្រាមនោះទេ ហើយសង្ឃឹមថា ប្រទេសចិននឹងយល់ស្របលើរឿងនេះ។
ក្រៅពីនេះ លោក ត្រាំ ក៏បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ផងដែរអំពីកិច្ចសន្ទនារបស់លោកជាមួយប្រធានាធិបតីចិន ដោយលោកបានមើលឃើញថា លោក ស៊ី ជីនពីង មានគោលជំហរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតក្នុងការប្រឆាំងដាច់ខាតចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ហើយលោក ត្រាំ ក៏បានបន្ថែមថា លោកមិនបានផ្តល់ការសន្យាណាមួយទៅកាន់ភាគីចិន លើបញ្ហានេះឡើយ។
ជាការឆ្លើយតប នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ កាលពីថ្ងៃទី១៦ ខែឧសភា បានគូសបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក រួមទាំង លោកប្រធានាធិបតី ដូណាល់ ត្រាំ ផង បានបង្ហាញយ៉ាងច្បាស់ថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកោះតៃវ៉ាន់ គឺនៅតែមិនផ្លាស់ប្តូរ ហើយទីក្រុងតៃប៉ិ នឹងបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សេចក្តីថ្លែងការណ៍ដដែលនោះបានសង្កត់ធ្ងន់ថា ការគំរាមកំហែងផ្នែកយោធារបស់ប្រទេសចិន គឺជាកត្តាអសន្តិសុខពិតប្រាកដតែមួយគត់នៅក្នុងតំបន់។ ដូច្នេះ ការលក់អាវុធការពារខ្លួនឱ្យមកកោះតៃវ៉ាន់ មិនមែនត្រឹមតែជាកិច្ចសន្យាផ្នែកសន្តិសុខរបស់អាម៉េរិក ចំពោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពាររួមគ្នា ប្រឆាំងនឹងការគំរាមកំហែង និងការវាតទីនៅក្នុងតំបន់ទាំងមូលផងដែរ»៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​ចិន ត្រៀមកាត់បន្ថយពន្ធ ១០% លើការនាំចូលសណ្តែកសៀងអាម៉េរិក ដើម្បីបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្ម

ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមនៃការបន្ធូរបន្ថយកម្តៅ នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និ…

ទុរេនវៀតណាម​ដាំក្បាលចុះសល់ត្រឹម១ដុល្លារក្នុង១គីឡូក្រាម​ក្រោយចិនផ្អាកទិញបន្ទាប់ពីរកឃើញសារធាតុគីមី

កសិករដាំទុរេននៅប្រទេសវៀតណាម ​កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈដែលតម្លៃទុរេនបានដាំក្បាលចុះយ៉ាងគំហុក។ សារព័ត៌មាន VN Express…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ