ដំណាំទុរេន

ទុរេនវៀតណាម​ដាំក្បាលចុះសល់ត្រឹម១ដុល្លារក្នុង១គីឡូក្រាម​ក្រោយចិនផ្អាកទិញបន្ទាប់ពីរកឃើញសារធាតុគីមី


កសិករដាំទុរេននៅប្រទេសវៀតណាម ​កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈដែលតម្លៃទុរេនបានដាំក្បាលចុះយ៉ាងគំហុក។ សារព័ត៌មាន VN Express បានចុះផ្សាយថា តម្លៃទុរេនដែលឈ្មួញចុះទិញដល់ចម្ការនៅក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ស្ថិតត្រឹមរង្វង់១ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ពោលគឺបានធ្លាក់ចុះរហូតដល់ទៅ៦៦%។
ដំណាំទុរេន
ដោយ

វិស័យដាំដុះទុរេននៅវៀតណាម កំពុងរងសម្ពាធយ៉ាងខ្លាំងពីបញ្ហាតម្លៃធ្លាក់ចុះ ស្របពេលដែលពាណិជ្ជករជាច្រើនបានលុបចោលការបញ្ជាទិញ រីឯថ្លៃដើមនៃការបង្កបង្កើនផលវិញបែរជាហក់ឡើងខ្ពស់។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បច្ចុប្បន្នតម្លៃទុរេននៅវៀតណាម បានធ្លាក់ចុះមកនៅត្រឹមចន្លោះពី០,៨ ទៅ១,១ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម មានការធ្លាក់ចុះយ៉ាងគំហុករហូតដល់៦៦% បើប្រៀបធៀបទៅនឹងតម្លៃកាលពីខែមករា កន្លងទៅ។
ស្ថានភាពនេះ បានបង្ខំឱ្យកសិករជាច្រើននៅក្នុងខេត្តដុងថាប់ និងទីក្រុងកឹងធើ ដាច់ចិត្តដឹកទុរេនមកដាក់លក់តាមដងផ្លូវ និងតាមទីផ្សារក្នុងស្រុកដោយខ្លួនឯងជំនួសឱ្យការលក់ដុំ ក្រោយការបញ្ជាទិញពីសំណាក់ឈ្មួញកណ្តាលធំៗត្រូវបានលុបចោល។
ក្រុមកសិករវៀតណាម បានស្រែកត្អូញត្អែរថា តម្លៃជី និងថ្នាំកសិកម្មសុទ្ធតែឡើងថ្លៃខ្ពស់ ប៉ុន្តែតម្លៃទុរេនបែរជាធ្លាក់ថោកហួសហេតុ ដែលធ្វើឱ្យចម្ការមួយចំនួនត្រូវរងការខាតបង់ទឹកប្រាក់រហូតដល់ខ្ទង់ម៉ឺនដុល្លារ។ ប្រភពដដែលបានឱ្យដឹងថា មូលហេតុចម្បងនៃការដាំក្បាលចុះរបស់ទុរេនវៀតណាមនេះ គឺដោយសារការបញ្ជាទិញពីប្រទេសចិន ដែលជាទីផ្សារធំជាងគេបានជួបការរាំងស្ទះជាថ្មី ក្រោយចិន បានរកឃើញសារធាតុគីមីកសិកម្មលើសកម្រិតកំណត់នៅក្នុងទុរេននាំចូលមួយចំនួនរបស់វៀតណាម។
មិនត្រឹមតែទីផ្សារប្រទេសចិន នោះទេ សូម្បីតែទីផ្សារធំៗផ្សេងទៀត ដូចជា សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ក៏កំពុងតែរឹតបន្តឹងស្តង់ដាគុណភាព និងអនាម័យលើការនាំចូលទុរេនពីវៀតណាមយ៉ាងតឹងរ៉ឹងផងដែរ ដែលនេះបានក្លាយជាសម្ពាធដ៏ធំមួយសម្រាប់កសិករ និងអ្នកនាំចេញវៀតណាមនាពេលបច្ចុប្បន្ន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​តៃវ៉ាន់ ប្រកាសក្តែងៗថា ខ្លួនមានអធិបតេយ្យភាព និងឯករាជ្យពេញលេញ ហើយរំពឹងអាម៉េរិក មិនផ្លាស់ប្តូរគោលជំហរចំពោះខ្លួន

ភ្លាមៗក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន កោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយកាលពី…

ក្រុម​​ហ៊ុនដឹកទំនិញតាមកប៉ាល់ធំបំផុតទី២ក្នុងលោក បន្តចៀសវាងច្រកសមុទ្រ Hormuz ទោះមានបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់

ក្រុមហ៊ុន ម៊ែស (Maersk) ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំជាងគេបំផុតទី២នៅលើពិភពលោកបានប្រកាសថា ខ្លួននឹងបន្តចៀសវាងការធ្វើនាវាចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ