
បើតាមទិន្នន័យពីគេហទំព័រតាមដានផ្សារភាគហ៊ុនពិភពលោក Dealogic បានបង្ហាញថាទំហំភាគហ៊ុនដែល China Telecom គ្រោងនឹងបង្កើននេះនឹងក្លាយជាទំហំបោះផ្សាយលក់ភាគហ៊ុនធំបំផុត ពុំធ្លាប់មានក្រុមហ៊ុនណា បង្កើនទំហំបោះផ្សាយភាគហ៊ុនរបស់ខ្លួនដល់កម្រិតនេះនោះទេពីមុនមក។
គួររំឭកថា ក្រុមហ៊ុនចិន China Telecom ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ២ផ្សេងទៀតដូចជា China Mobile និង China Unicom ដែលត្រូវបានរដ្ឋាភិបាលអាមេរិកកាលពីខែមករាដើមឆ្នាំនេះ ដកចេញពីផ្សារភាគហ៊ុនញូវយ៉ក ព្រមទាំងដាក់ចូលក្នុងបញ្ជីខ្មៅផងដែរ។ កាលគ្រានោះ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរារាំងជនជាតិអាមេរិកមិនឲ្យវិនិយោគនៅក្នុងក្រុមហ៊ុនសារធារណៈទាំងនេះទេ ដោយទីក្រុងវ៉ាស៊ិនតោនយល់ថា ក្រុមហ៊ុនចិនទាំង៣ មានជាប់ទាក់ទងជាមួយនឹងយោធាចិន។
នេះគឺជាការពង្រីកខ្លួនយ៉ាងលឿនរហ័សរបស់ក្រុមហ៊ុន China Telecom នៅក្រោយពេលប្រមាណតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានគេដកចេញពីផ្សាយភាគហ៊ុនញូវយ៉ករបស់អាមេរិក។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន China Telecom បានប្រកាសថាខ្លួននឹងបង្កើនចំនួនហ៊ុនសម្រាប់លក់លើទីផ្សារដោយដល់ចំនួនជាង ១០ពាន់លានហ៊ុន ដែលក្នុងមួយភាគហ៊ុន អាចដាក់លក់ក្នុងតម្លៃប្រមាណ ៤.៥យ័នឬស្មើនឹងជិត ១ដុល្លារប៉ុណ្ណោះ៕