បុរីពិភពថ្មី

បុរីពិភពថ្មីប្រមូលទិញផ្ទះពីពលរដ្ឋបានជិត១ពាន់៤រយផ្ទះ ខណៈនៅ២ខែលក់ផ្ទះវិញបានជាង១០០ផ្ទះ


គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបុរីពិភពថ្មី បានទទួលទិញផ្ទះពីអតិថិជនរបស់ខ្លួនវិញសរុបបានជិត១ពាន់៤រយផ្ទះ ដោយចំណាយថវិកាអស់ជាង១៦លានដុល្លារ ខណៈក្រុមហ៊ុននេះអះអាងថា មានអតិថិជនជាច្រើនបានស្ម័គ្រចិត្តមកទទួលយកលក្ខខណ្ឌដែលក្រុមហ៊ុនផ្តល់ឱ្យ។
បុរីពិភពថ្មី
ដោយ

បើតាមក្រុមហ៊ុននេះនៅក្នុងរយៈពេល២ខែកន្លងមកនេះក្រុមហ៊ុនលក់ផ្ទះជូនអតិថិជនថ្មីបានជាង១០០ផ្ទះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន បុរីពិភពថ្មី កាលពីពេលកន្លងទៅបានប្រកាសប្រមូលទិញយកលំនៅដ្ឋានពីអតិថិជនដែលអស់លទ្ធភាពបង់ប្រាក់រំលស់ជាមួយក្រុមហ៊ុន ដោយផ្ដល់ជូនតម្លៃ៥០%នៃប្រាក់ដើម ដែលអតិថិជនបានបង់ជាមួយក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនមិនទទួលទិញផ្ទះពីបុគ្គលណាដែលមានផ្ទះចាប់ពី២ផ្ទះឡើងទៅនោះទេ។ ការប្រកាសទិញបែបនេះធ្វើឡើងក្រោយមានការតវ៉ាពីអតិថិជនមួយចំនួន ដែលអស់លទ្ធភាពបង់ប្រាក់ឱ្យក្រុមហ៊ុនបន្ត ក្រោយពួកគេជួបបញ្ហាសេដ្ឋកិច្ច។

ជុំវិញបញ្ហាវិវាទរវាងអ្នកទិញ និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជានេះដែរ មានប្រជាពលរដ្ឋជាច្រើនបានដាក់ពាក្យបណ្តឹងមកកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីសុំអន្តរាគមន៍។ បើតាមទិន្នន័យរបស់និយ័តករនេះ យ៉ាងហោចណាស់មានបណ្ដឹងប្រមាណ១ពាន់៧រយករណី ត្រូវបានដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីសុំឱ្យជួយសម្របសម្រួលបញ្ហាជាមួយបុរីប្រមាណ៣០ ទៅ៤០ ប៉ុន្តែជំនួបខ្លះពុំទទួលបានផ្លែផ្កាឡើយ ដោយសារភាគីអ្នកទិញ និងអ្នកលក់ពុំយល់ស្របនូវលក្ខខណ្ឌដែលបានដាក់រៀងៗខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះដែលអាចជាឧបសគ្គរារាំងកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ក្នុងឆ្នាំថ្មី២០២៤ នេះ?

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំក្នុងអត្រាចន្លោះពី៤%ទៅ…

កម្ពុជាផលិតមាសបានជាង៩តោន និងរកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបាន៥០លានដុល្លារ

ព័ត៌មាន
ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា មានការរីកចម្រើនយ៉ាងផុសផុលនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ