
ឯកឧត្ដម យឹម លាត បានលើកឡើងថាការងារបរិយាបន្នហិរញ្ញវត្ថុ ជាយុទ្ធសាស្រ្ដយ៉ាងសំខាន់ក្នុងការផ្ដល់នូវលទ្ធភាពដល់ប្រជាពលរដ្ឋទូទៅ ក្នុងការយល់ដឹងច្បាស់ និងទទួលបានសេវាហិរញ្ញវត្ថុដែលមានគុណភាពនិងស្តង់ដារប្រើប្រាស់សមស្របតាមតម្រូវការពីគ្រឹះស្ថានធនាគារ ដែលជាលទ្ធផលក្នុងការចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជ្រោមជ្រែងបន្ថែមក្នុងការពង្រឹងឲ្យចូលរួមប្រើប្រាស់ប្រាក់រៀលផងដែរ។

ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ជីប ម៉ុង មានកិត្តិយសក្រៃលែងដែលបានទទួលស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការមួយនេះ ហើយ ប្ដេជ្ញាយ៉ាងមុតមាំក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍ និងជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ក៏ដូចជាគាំទ្រកិច្ចផ្តួចផ្តើមនានារបស់ ធនាគារជាតិនៃកម្ពុជា ដែលតែងតែជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។





