មហាសេដ្ឋីអាម៉េរិក

អតីតមហាសេដ្ឋីអាម៉េរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា.គារ២៥ឆ្នាំ ពីបទលួ.ចលុយអតិថិជន៨ពាន់លានដុល្លារ


លោក សេម បេងមេន ហ្វ្រាយ (Sam Bankman-Fried) ត្រូវបានចៅក្រមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ពីបទលួចប្រាក់៨ពាន់លានដុល្លារពីអតិថិជនរបស់ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូ FTX ដែលលោកបានបង្កើតឡើង និងបានក្ស័យធន់ហើយនៅពេលនេះ។ នេះគឺជាដំណាក់កាលចុងក្រោយ នៃការធ្លាក់ទឹកយ៉ាងខ្លាំងរបស់អតីតមហាសេដ្ឋីអាម៉េរិករូបនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មហាសេដ្ឋីអាម៉េរិក
ដោយ

លោកចៅក្រម ឡេវីស ខាផ្លេន (Lewis Kaplan)បានសម្រេចនៅក្នុងសវនាការតុលាការមួយនៅទីក្រុងម៉ាន់ហាតាន់ (Manhattan) នៅបុរីញូវយ៉ក ដោយបានកាត់ទោសឱ្យលោក សេម ប៊ែងមេន ហ្វ្រាយ Bankman-Fried ជាប់ពន្ធនាគារ២៥ឆ្នាំ បន្ទាប់ពីតុលាការនេះបានច្រានចោលការអះអាងរបស់ជនជាប់ចោទ និងរកឃើញថា បុរសរូបនេះបាននិយាយកុហកនៅក្នុងសវនាការកាត់ក្តីរបស់គាត់។

គណៈវិនិច្ឆ័យតុលាការបានរកឃើញថា លោក ប៊ែងមេន ហ្វ្រាយ វ័យ៣២ឆ្នាំមានពិរុទ្ធភាពលើការក្លែងបន្លំ និងការសមគំនិតចំនួន៧ករណី ដែលបណ្តាលមកពីការដួលរលំរបស់ក្រុមហ៊ុន FTX នៅឆ្នាំ២០២២ ជាអ្វីមួយដែលក្រុមរដ្ឋអាជ្ញាបានហៅថា ជាការក្លែងបន្លំផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

លោក ហ្វ្រាយ នៅក្នុងសវនាការបាននិយាយរៀបរាប់ប្រាប់អង្គចៅក្រមរយៈពេល២០នាទីដោយទទួលស្គាល់ថា អតិថិជនរបស់ក្រុមហ៊ុន FTX បានរងទុក្ខយ៉ាងខ្លាំង ហើយគាត់ក៏បានសុំទោសដល់អតីតសហការីក្រុមហ៊ុន FTX របស់គាត់ផងដែរ ប៉ុន្តែគាត់មិនទទួលស្គាល់កំហុសព្រហ្មទណ្ឌនោះទេ។ ជាមួយគ្នានេះ លោក បានប្ដេជ្ញាថា នឹងបន្តប្ដឹងឡើងទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការផ្ដន្ទាទោស និងការកាត់ទោសរបស់តុលាការទៅលើរូបលោកដ៏អយុត្តិធម៌នេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាត្រូវធ្វើដូចម្តេច ដើម្បីទាក់ទាញវិនិយោគិន លើវិស័យឧស្សាហកម្មធុនធ្ងន់បន្ថែម?

ព័ត៌មាន
ដើម្បីឆ្លើយតបទៅនឹងត្រូវការនៃការរីកចម្រើនរបស់កម្ពុជា រួមទាំងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់បណ្តាវិនិយោគិនបរទេសឱ្យសម្លឹងចា…

កំណើន GDP របស់វៀតណាមធ្លាក់ចុះមកនៅត្រឹម៥,៦% ក្នុងត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសុក្រ ទី២៩ ខែមីនា នេះថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម សម្រេចបានក្នុងរង្វង់ជាង៥,៦% ក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ