កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាម

កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាមតម្លៃជាង ៣,៧ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២១


នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញ-ចូល ផលិតផលកសិកម្ម រវាងកម្ពុជា និងវៀតណាមសម្រេចបាន ប្រមាណជាង ៣ពាន់លានដុល្លារដូចគ្នា។ ក្នុងនោះ ការនាំចេញផលិតផលកសិកម្ម កម្ពុជា ទៅប្រទេសវៀតណាម សម្រេចបានជាង ៣,៧ពាន់លានដុល្លារអាមេរិក ខណៈការនាំផលិតផលកសិកម្ម វៀតណាមចូលកម្ពុជា វិញមានទំហំជាង ៣,៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
ផលិតផលកសិកម្ម មៀន ចេក ស្វាយ និងដំឡូងជ្វា

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនវៀតណាម ជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម នៅកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ការលើកឡើងរបស់រដ្ឋមន្រ្តីកសិកម្មបែបនេះ បានធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយ ឯកឧត្តម លី កុក ដុញ (Le Quoc Doanh) អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

បន្ថែមលើនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ក៏បានបញ្ជាក់ដែរថា វៀតណាម បានចូលរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា ប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា ផងដែរ។ នាឱកាសជំនួបរវាងភាគីកម្ពុជា វៀតណាម ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សា និងអាចចុះហត្ថលេខាឆាប់ៗនាពេលខាងមុខ រួមមាន៖

ទី១, ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។

ទី២, កិច្ចសហការលើអនុវិស័យព្រៃឈើ។

ទី៣, ការងារគ្រប់គ្រងចរាចរណ៍សត្វ និងការទប់ស្កាត់ចរាចរណ៍សត្វខុសច្បាប់។

ទី៤, ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ។

និងទី៥, អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូ ដើម្បីធានានិរន្តរភាពនៃអនុវិស័យនេះ៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជំរុញឲ្យ SME ចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍គាំទ្រពីរដ្ឋ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាទាំងអស់ បង្កើនការចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីបង្កភាពងាយស្រ...

អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងដូសទី៤ ខណៈបារម្ភពី អូមីក្រុង

ព័ត៌មាន
ក្រុមអ្នកជំនាញសុខាភិបាលរបស់រដ្ឋាភិបាលក្នុងប្រទេសអ៊ីស្រាអែលបានផ្តល់អនុសាសន៍ រដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជាលើកទី ២ ឬស្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ