អាស៊ានមិនអញ្ជើញមេយោធាភូមាមកប្រជុំទេ!

ជំនួបកំពូលអាស៊ាន នឹងប្រព្រឹត្តិទៅដោយគ្មានវត្តមានមេដឹកនាំយោធាភូមា


រដ្ឋមន្ត្រីការបរទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ាន (ASEAN) បានចេញសេចក្តីថ្លែងការណ៍រួមឯកភាពជាផ្លូវការ ដោយបានសម្រេចមិនអញ្ជើញមេដឹកនាំយោធាភូមា ឲ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅចុងខែតុលាខាងមុខនេះទេ។ មូលហេតុ គឺដោយសារតែរបបសឹកមិនបានអនុវត្តត្រឹមត្រឹមតាមកិច្ចព្រមព្រៀងលើផែនការដំណោះស្រាយទាំង៥ចំណុច ដែលបានដាក់ចេញ និងបានចុះហត្ថលេខា កាលពីខែមេសាកន្លងទៅនេះ។
កិច្ចប្រជុំកំពូលអាស៊ានរកដំណោះស្រាយសម្រាប់វិបត្តិនៅភូមា នាថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី - Xinhua

ការ​ដែល​មិន​អញ្ជើញ​ភាគី​យោធា​ភូមា លោក មីន អ៊ុ​ង​ឡាំង អោយមក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​របប​សឹក​មិន​បាន​អនុវត្ត​ត្រឹម​ត្រឹម​តាម​កិច្ចព្រមព្រៀង​លើ​ផែនការ​ដំណោះស្រាយ​ទាំង​៥​ចំណុច ដែល​បាន​ដាក់​ចេញ និង​បាន​ចុះហត្ថលេខា កាលពី​ខែមេសា​កន្លង​ទៅ​។ ពោល​គឺ​របប​សឹក​ភូមា បាន​បដិសេធ​មិន​ឲ្យ​ប្រេសិត​ពិសេស​របស់​អាស៊ាន បាន​ជួប​ពិភាក្សា ជាមួយ​គ្រប​ភាគី​នៅ​ភូមា ជា​ពិសេស​គឺ​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី​តែ​ម្តង​។

គួរ​កត់​សម្គាលថា ការ​សម្រេចចិត្ត​ដូចនេះ​របស់​អាស៊ាន​គឺជា​វិធាន​ការណ៍​ដ៏​កម្រ​ណាស់ សម្រាប់​អង្គការ​តំបន់​មួយ​នេះ ដែល​កន្លង​មក​តែង​ប្រកាន់​យក​គោលការណ៍​មិន​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​។

ទន្ទឹម​នឹង​នេះ វិធាន​ការណ៍​ដ៏​កម្រ​ដែល​សម្រេច​មិន​អញ្ជើញ​មេដឹកនាំ​យោធា​ភូមា​នេះ ធ្លាក់​មក​ចំ​ពេល​ដែល​សម្ពាធ​អន្តរជាតិ កាន់តែ​ច្រើន​ក៏​បន្ត​ធ្លាក់​មក​លើ​អាស៊ាន​ដូច​គ្នា​ដែរ​។ ជាក់ស្តែង សហគមន៍​អន្តរជាតិ​ជា​រឿយ​ៗ បាន​ជំរុញ​ឲ្យ​អាស៊ាន​ប្រកាន់​យក​ជំហរ​តឹងរ៉ឹង​ជាមួយ​ភូមា ពិសេស​ការណ៍​ដែល​ភូមា​មិន​បាន​អនុវត្ត​ទៅ​តាម​ដំណោះស្រាយ​៥​ចំណុច ចាប់តាំងពី​ខែមេសា​មក ដើម្បី​បញ្ចប់​អំពើ​ហឹ​ង្សា​ដ៏​រ៉ាំរ៉ៃ​នៅ​ភូមា​។

សូម​ជម្រាប​ថា ទោះ​អាស៊ាន​មិន​អញ្ជើញ​យោធា​ភូមា​ឲ្យ​ចូលរួម​ជំនួប​កំពូល​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ខាង​មុខ​នេះ​ក្តី តែ​អាស៊ាន​នឹង​អញ្ជើញ​តំណាង​ភូមា ដែល​មិនមែន​ជា​អ្នកនយោបាយ ឱ្យមក​ចូលរួម​ប្រជុំ​ជំនួស​វិញ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ជា​បុគ្គល​អ្នកតំណាង​រូប​ណា​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ជំនួប​កំពូល​កំពូល​អាស៊ាន នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ព្រុយ​ណេ ដែល​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ២០២១​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថា សិង្ហបុរីបានចេញមុខគាំទ្រខ្លួនក្នុងសំណើចូលរួមកិច្ចព្រមព្រៀង CP TPP

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន បានអះអាងកាលពីពេលថ្មីៗនេះថា ប្រទេសសិង្ហបុរីបានស្វាគមន៍ចិនសម្រាប់ការស្នើបេក្ខភាព ចូលរួមជាសមាជិករបស់កិច្ចព្រមព្រៀងវឌ្ឍ…

រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់៣ម៉ឺនរៀល ដើម្បីអបអរខួប៣០ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ព័ត៌មាន
ដើម្បីអបអរសាទរ ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ