រោងភាពយន្ដបើកឡើងវិញ

រោងភាពយន្ដ និងរោងសម្តែងសិល្បៈ អាចបើកឡើងវិញបានហើយ តែត្រូវគោរពតាមលក្ខខណ្ឌ៣យ៉ាង


រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ០៦ ខែសីហានេះ បានសម្រេចអនុញ្ញាតជាគោលការណ៍ឲ្យរោងភាពយន្ដ និងរោងសម្ដែងសិល្បៈ អាចបើកដំណើរការឡើងវិញបានហើយ ក្រោយពីបានបិទអស់មួយរយៈ តាមវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩។ ទោះយ៉ាងណា ដើម្បីបើកដំណើរការវិញបាន រោងភាពយន្ដ និងរោងសម្ដែងសិល្បៈ ត្រូវគោរពតាមការតម្រូវ៣ចំណុចពីសំណាក់រាជរដ្ឋាភិបាល។
រោងភាពយន្ដមួយកន្លែង​នៅរាជធានីភ្នំពេញ! (រូបភាព៖ ហ្វេសប៊ុក Legend Cinemas)
ដោយ

យោងតាម​លិខិត​ជូនព័ត៌មាន​មួយ​របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​ឲ្យដឹងថា ដើម្បីជួយ​សម្រាល​ការលំបាក​ផ្នែកសេដ្ឋកិច្ច ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​កិច្ចខិត​ខំប្រឹងប្រែង​របស់​សិល្បករ សិល្បការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់រោង​ភាពយន្ដ និងរោងសម្តែងសិល្បៈ ក្នុង​បុព្វហេតុ​អភិរក្ស និងលើកស្ទួយ​វិស័យ​សិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ជាគោលការណ៍ ឲ្យ​បើកដំណើរការ​ឡើងវិញ​នូវរោង​ភាពយន្ដ និងរោងសម្តែង​សិល្បៈ ប៉ុន្ដែ​ត្រូវ​គោរព​តាម​គោលការណ៍ស្ដង់ដារ​ប្រតិបត្តិការណ៍ (SOP)។ គោលការណ៍ស្ដង់ដារទាំងនោះមានដូចជា៖

១, រោងភាពយន្ដ និងរោងសម្ដែងសិល្បៈ ដែលមានបំណង​បើក​ដំណើរការឡើងវិញ​ត្រូវតែដាក់ពាក្យ​ស្នើសុំ និងចុះអនុស្សរណៈ នៃការយោគយល់គ្នា​ ជាមួយក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​ធានា​ការអនុវត្ត​នូវ​គោលការណ៍​ស្ដង់ដារ​ប្រតិបត្តិការ​ឲ្យបាន​ត្រឹមត្រូវ។

២, ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការរោងភាពយន្ដ និងសម្ដែងសិល្បៈឡើងវិញ បន្ទាប់ពី​​រោងភាពយន្ដ ឬរោងសម្ដែង​សិល្បៈទាំងនោះ បាន​ត្រៀមខ្លួន​រួចរាល់ និងប្ដេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​តាមលក្ខខណ្ឌ​តម្រូវសុវត្ថិភាព ដូច​មានចែង​ក្នុងគោលការណ៍​ស្ដង់ដារ​ប្រតិបត្តិការ​ការពារ​ចម្លង​វីរុស​កូវីដ-១៩។

៣, ត្រូវឬលើ​គោលការណ៍​ស្ម័គ្រចិត្ត​ដោយ​មានការទទួលខុសត្រូវខ្ពស់ និងចូលរួម​សហការ​ពេញលេញ​ជាមួយ​ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​វប្បធម៌វិចិត្រសិល្បៈ និងក្រសួង​សុខាភិបាល ដែលមាន​ភារកិច្ច​ចុះត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​គោលការណ៍​ស្ដង់ដារ​ប្រតិបត្តិ និងសេចក្ដី​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមបច្ចេកវិទ្យារបស់មហាអំណាចពិភពលោក ចាប់ផ្ដើមពុះកញ្ជ្រោលកាន់តែខ្លាំង!

ព័ត៌មាន
ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មមិនទាន់បានរកដំណោះស្រាយឃើញផងនោះ សង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចយក្សៗរបស់ពិភពលោកក៏កំពុងចាប់ផ្ដើមកក្រើកពុ…

តម្លៃកៅស៊ូស្ទុះងើបជាងមុន ១០០ ដុល្លារក្នុងមួយតោន នៅខែកក្កដា និងដើមខែសីហានេះ

ព័ត៌មាន
តម្លៃកៅស៊ូនៅកម្ពុជា បានហក់ងើបឡើងថ្លៃជាងមុន ១០០ ដុល្លារអាមេរិក ក្នុងមួយតោន គិតក្នុងខែកក្កដា និងដើមខែសីហាឆ្នាំនេះ ដោយតម្លៃកៅស៊ូ១តោនអាចល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ