ដំណាំម្រេច

បញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ការដាំដុះ និងទាញទម្លាក់ទិន្នផលម្រេចកំពត


ប្រធានសមាគមម្រេចកំពតកម្ពុជា អះអាងថា ដោយសារបញ្ហាអាកាសធាតុប្រែប្រួល ដោយមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងឆ្នាំមុន និងអាកាសធាតុក្តៅខ្លាំងនៅដើមឆ្នាំនេះ បានធ្វើឱ្យម្រេចដែលចេញផ្កាប្រមាណ៨០% ត្រូវបានជ្រុះ និងងាប់ទៅវិញ ដែលនឹងធ្វើឱ្យទិន្នផលម្រេចកំពតសម្រាប់នាំចេញនៅក្នុងឆ្នាំ២០២៤នេះ នឹងមិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារ។
ដំណាំម្រេច
ដោយ

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤ នេះ ការនាំចេញម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង១២តោន។ តែយ៉ាងណា នៅក្នុងឆ្នាំ២០២៤ នេះ ការនាំចេញម្រេចកំពតអាចនឹងធ្លាក់ចុះទិន្នផលច្រើន ក្រោយបញ្ហាបម្រែបម្រួលអាកាសាធាតុ បានធ្វើឱ្យម្រេចកំពត ដែលចេញផ្កាប្រមាណ៨០% ត្រូវបានជ្រុះ និងងាប់ ខណៈបច្ចុប្បន្នកំពុងជួបបញ្ហាអាកាសធាតុក្តៅខ្លាំង។ ការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័សនេះ បានធ្វើអ្នកដាំម្រេចកំពត ដែលធ្លាប់ថែទាំដំណាំរបស់ខ្លួនក្នុងអាកាសធតុធម្មតា មិនអាចបត់បែនទាន់សភាពការណ៍។ កត្តានេះបានធ្វើឱ្យអ្នកជំនាញរូបនេះវាយតម្លៃថា ទិន្នផលម្រេចនៅឆ្នាំនេះ ទំនងជាមិនអាចឆ្លើយតបនឹងការបញ្ជាទិញរបស់ក្រុមហ៊ុននោះទេ។

​សូមជម្រាបថា ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ពុំមានការប្រែប្រួលនោះទេ ក្នុងនោះម្រេចខ្មៅមានតម្លៃ១៥ដុល្លារ រីឯម្រេចក្រហម មានតម្លៃ២៥ដុល្លារ និងម្រេច ស មានតម្លៃ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ ទីផ្សារសំខាន់ៗសម្រាប់ការនាំចេញម្រេចកំពតកម្ពុជា រួមមានសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ជាដើម។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង១០០តោន កើនឡើងប្រមាណ២០% បើធៀបនឹងឆ្នាំ២០២២។ គិតត្រឹម ឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំម្រេចកំពតសរុបមានប្រមាណ ២៤០ហិកតា៕

None



អត្ថបទបន្ទាប់


លោក ពូទីន នឹងក្លាយជាមេដឹកនាំកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់រុស្ស៊ី ក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ចុងសប្ដា…

បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានបង្ហាញថា នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៃពិធីបុណ្យទន្លេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ