ការផ្គត់ផ្គង់សាច់នៅកម្ពុជា

សមាគមអ្នកចញ្ចឹមសត្វកម្ពុជា៖ ជំងឺCovid 19 ធ្វើឲ្យការផ្គត់ផ្គង់សាច់គ្រប់ប្រភេទនៅក្នុងស្រុកថយចុះ


លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក មានការថយចុះពី៧០០០ក្បាលមក ប្រហែល៦០០០ក្បាលក្នុងមួយថ្ងៃ ចាប់តាំងពីមានជំងឺCovid 19 មក ខណៈពលរដ្ឋខ្មែរភាគច្រើនសម្រុកទិញស្តុកទុក យកទៅប្រឡាក់ហាល ឬធ្វើងៀតទុក ក្រោយរកឃើញ៣ករណីហើយនៅកម្ពុជា។
សមាគមអ្នកចញ្ចឹមសត្វកម្ពុជា៖ ជំងឺCovid 19 ធ្វើឲ្យការផ្គត់ផ្គង់សាច់គ្រប់ប្រភេទនៅក្នុងស្រុកថយចុះ
ដោយ

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​បន្ត​ថា «​ការ​ថយ​ចុះ​នេះ​បណ្តាល​មក​ពី​យើង​បាត់​ភ្ញៀវ​ទេសចរ ដែល​ធ្លាប់តែ​ទៅ​លេង​តាម​រមណីយដ្ឋាន ដែល​ការ​ថយ​ចុះ​នេះ មិន​ត្រឹមតែ​ប្រភេទ​សាច់​ជ្រូក​ទេ គឹ​ទាំងអស់​តែ​ម្តង​»​។​ថ្វី​ត្បិត​ការ​ផ្គត់​ទាំងមូល​មានការ​ថយ​ចុះ​បន្តិច​មែន តែ​ពលរដ្ឋ​ខ្មែរ​បាន​នាំ​សម្រុក​ទិញ​ទុក ដោយ​លោក ស្រ៊ុ​ន ពៅ បាន​បន្ថែម​ថា​«​បងប្អូន​ប្រជាជន​យើង គាត់​អត់​ទាន់​យល់ គាត់​នាំ​គ្នា​ភិតភ័យ សូ​ម្បី​តែ​អង្ករ​នាំ​គ្នា​ទិញ ទាល់តែ​អស់ រក​អង្ករ​លក់​អត់​បាន »​។

លោក​បាន​បញ្ជាក់​ថា បើ​ទោះ​មានការ​ទិញ​សាច់​គ្រប់​ប្រភេទ​ស្តុក​ទុក​ពី​សំណាក់​ប្រជាពលរដ្ឋ ពី​ត​មែន តែ​តម្លៃ​សាច់​ទាំងនោះ​មិន​មានការ​ឡើងថ្លៃ​នោះ​ទេ​។ លោក​ថា​«​បើ​តាម​ការ​ពិត យើង​ពិនិត្យ​មើល​តម្លៃ​វា​មិនសូវ​អី​ប៉ុន្មាន​ទេ បញ្ហា​ដែល​ចោទ​ធ្ងន់​គឺ​អ្នក​លក់រាយ​ហ្នឹង​បាទ ជា​ពិសេស​គឺ​អ្នកលក់​សាច់​ជ្រូក សាច់​គោ សាច់​មាន់​អីហ្នឹង តែបើ​តាម​សត្វឃាត​ដ្ឋា​ន ឬ​តាម​ក្រុមហ៊ុន​គេ​ចិញ្ចឹមសត្វ​ធំ​ៗ ចិញ្ចឹម​អីហ្នឹង ដូច​ជា​អត់​បាន​ឡើងថ្លៃ​អី​ទេ ដូច​ជា​តម្លៃ​ធម្មតា តែ​អាជីវករ​ខ្លះ​ឆ្លៀតឱកាស​ពេល​ហ្នឹងឯង​»​។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

ចំពោះ​ករណី​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា​វិញ ត្រូវ​បាន​លោក ស្រ៊ុ​ន ពៅ បញ្ជាក់​ថា ស្ទើរតែ​លែង​មាន​ទៅ​ហើយ​នៅ​កម្ពុជា ដោយសារ តែ​មានការ​ធ្វើ​ជីវៈ​សុវត្ថិភាព​ច្រើន​នៅ​តាម​ទី​សត្វឃាត និង​កសិដ្ឋាន​នានា ទូ​ទាំង​ប្រទេស​។ ហើយ​បើ​តាម​លោក ស្រ៊ុ​ន ពៅ កម្ពុជា​នៅ​តែ​បន្ត​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​ថៃ តែ​មិន​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះ​ទេ ព្រោះថា សូ​ម្បី​តែ​វៀតណាម​ខ្លួនឯង​ក៏​ផ្គត់ផ្គង់​មិន​គ្រាន់​ផង គឺ​នាំ​ចូល​ពី​ដូច​គ្នា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរ៖ នាវាដឹកវត្ថុធាតុដើម ១២ គ្រឿងបន្ថែមទៀតនឹងចូលមកកម្ពុជា នៅចុងសប្ដាហ៍នេះ

ព័ត៌មាន
សមាគមរោងចក្រកាន់ដេរនៅកម្ពុជា រំពឹងថា នឹងមានកប៉ាល់ដឹកវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរ ចំនួន ១២ គ្រឿងបន្ថែមទៀត នឹងចូលចតនៅកំពង់…

សម្តេច ស ខេង៖ ពេល​ខ្លះ បដិវត្តន៍​ពណ៌​កើត​ចេញ​ពី​ផ្ទៃក្នុង​យើង

ព័ត៌មាន
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែមីនា នេះ​ថា បដិវត្តន៍​ពណ៌ វា​អាច​កើត​ចេញ​ពី​ផ្ទៃក្នុង​របស់​គណបក្ស​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ