ទេសចរណ៍​-​ថៃ

មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ ជា​ទី​គយគន់​សត្វស្លាប​ដ៏​ពេញ​និយម​របស់​ប្រជាជនថៃ


មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ (BANGPU) ដែល​ជា​តំបន់​ច្រាំង​សមុទ្រ​សៀម ស្ថិត​នៅ​ខេត្ត​សមុទ្រ​ប្រាកាន​ភាគ​អាគ្នេយ៍​រាជ​ធានី​បាងកក។ ទីនេះ​ជា​តំបន់​ដី​ភក់​សមុទ្រ​ដ៏​ធំ​មួយ ដែល​សម្បូរ​ដោយ​ព្រៃ​កោងកាង និង​សត្វ​ស្លាប​ជាច្រើន។
មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ ជា​ទី​គយគន់​សត្វស្លាប​ដ៏​ពេញ​និយម​របស់​ប្រជាជនថៃ
ដោយ

ខណៈ​ព្រះអាទិត្យ​បាន​បន្ថយ​ពន្លឺ​នៅ​ពេល​ល្ងាច ភ្ញៀវ​ទេស​ចរជាតិ​និង​អន្ដរជាតិ​នាំ​គ្នា​យ៉ាង​ច្រើន​កុះករ​មក​ទស្សនា និង​ផ្តល់​ចំណី​ដល់​សត្វស្លាប ព្រមទាំង​ថត​រូប​ជា​អនុស្សាវរីយ៍​នៅ​មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ។

ទីនេះ បាន​ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទាក់ទាញ ដែល​អាច​ផ្តល់​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​តាម​រយៈ​ការ​លក់​ចំណី​សត្វ​ស្លាប អាហារ ភេសជ្ជៈ វត្ថុ​អនុស្សាវរីយ៍ សេវា​ដឹក​ជញ្ជូន ព្រមទាំង​មាន​ភោជនីយដ្ឋាន​​អាហារ​សមុទ្រ​ផង​ដែរ។  

ស្ថិត​នៅ​មាត់​សមុទ្រ​ដែល​សម្បូរ​ដោយ​ព្រៃ​កោងកាង​ផង​នោះ បាន​ធ្វើ​ឲ្យ​ទីនេះ​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ។ 

ក្រៅ​ពី​នេះ សំឡេង​សត្វ​ស្លាប​ស្រែក និង​ហើរ​ចុះ​ឡើង​ព្រោង​ព្រាត ហាក់​ក្លាយ​ជា​តន្ដ្រី​ធម្មជាតិ​បំពេរ​ភ្ញៀវ​ទេសចរ​ឲ្យ​ដិត​ជាប់​នូវ​អារម្មណ៍​ដ៏​រីករាយ និង​បាន​សម្រាក​លម្ហែ​កាយ​នៅ​ទីនេះ​ផងដែរ។

ការ​ចូល​មក​ទស្សនា​ទី​នេះ មិន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ចូល​ទស្សនា​ឡើយ សម្រាប់​អ្នក​ថ្មើរ​ជើង ប៉ុន្តែ បើ​អ្នក​ជិះ​រថយន្ត គ្រាន់តែ​ចំណាយ​ប្រាក់​ផ្ញើ​រថយន្ត​តិច​តួច​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


រថភ្លើងប៉ោយប៉ែត-សិរីសោភ័ណដឹកអ្នកដំណើរមិនគិតថ្លៃចាប់ពីថ្ងៃទី៤មេសាដល់ខែកក្កដា

ព័ត៌មាន
រថភ្លើងដឹកអ្នកដំណើរពីក្រុងប៉ោយប៉ែតដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឲ្យ​ដំណើរបណ្ដោះអាសន្នដែលនឹងដឹកអ្នកដំណើរដោយមិនគិតថ្លៃចាប…

អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​ជាង​គេ​ទាំង​១០​នៅ​កម្ពុជា

ព័ត៌មាន
ការ​អភិវឌ្ឍ​សំណង់​អគារ​នៅ​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ កំណើន​អគារ​ខ្ពស់ៗ​ទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ