កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាច

កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ


កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ!! បើផ្អែកទៅលើទិន្នន័យបានបង្ហាញ ឱ្យឃើញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ១ នៅលើពិភពលោក បានកើនឡើងនៅក្នុងល្បឿនមួយយឺត ដោយមានអត្រាត្រឹម ១,១ ភាគរយ ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមទូរទស្សន៍ ស៊ីអេនអេន (CNN)។
កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានអត្រាត្រឹម ១,១ ភាគរយ នៅត្រីមាសទី ១ នៃឆ្នាំ ២០២៣ នេះ ស្របពេលដែលក្រុមហ៊ុននានាបានធ្វើរបាយការណ៍តុល្យការរបស់ខ្លួនឡើងវិញ និងបានបន្ថយការចំណាយ នៅចំពោះមុខការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់ដោយធនាគារកណ្តាលអាមេរិក។

ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប ដែលជារង្វាស់រង្វាល់ដ៏ទូលំទូលាយបំផុតនៃសកម្មភាពសេដ្ឋកិច្ច គឺទាបជាងការរំពឹងទុករបស់អ្នកជំនាញសេដ្ឋកិច្ចដែលថាមានកំណើន ២% ហើយកំណើននេះគឺយឺតជាងមុន បើប្រៀបធៀបនឹង ២ ត្រីមាសមុន។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងពាណិជ្ជកម្មអាមេរិក។

ក្រៅពីនេះបញ្ហាដែលបានកើតមានទាក់ទងនឹងស្ថានភាពនៃវិស័យធនាគារ ដែលបានកើតមានឡើងនៅអាមេរិកពីខែ មករា ដល់ខែ មីនា និង បញ្ហាមិនដាច់ស្រេចនៃបញ្ហាវិបត្តិបំណុលក៏កំពុងតែជះឥទ្ធិពលនិងរង្គោះរង្គើដល់សេដ្ឋកិច្ចអាមេរិកផងដែរ ។

របាយការណ៍ស្ដីពីផលិតផលក្នុងស្រុកសរុបអាមេរិកនេះបានបញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកបានបាត់បង់សន្ទុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយអ្នកសេដ្ឋកិច្ចជាច្រើនរូបថែមទាំងបានព្យាករណ៍អំពីឱនភាពសេដ្ឋកិច្ចនាពេលខាងមុខក្នុងឆ្នាំនេះ។ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានខិតខំអស់ជាច្រើនខែ ដើម្បីសម្រាលស្ថានភាពសេដ្ឋកិច្ចដែលនៅតែមានសភាពរឹងមាំ ទោះបីជាមានការដំឡើងអត្រាការប្រាក់ចំនួន ៩ ដងជាប់ៗគ្នាក៏ដោយ៕




អត្ថបទបន្ទាប់


សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វ…

តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក?

ព័ត៌មាន
តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក? ការសម្រេចចិត្តរបស់មហាអំណាចសេដ្ឋកិច្ចលេខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ