វិស័យអាកាសចរណ៍

ក្រុមហ៊ុន ហុងដា ដាក់ដំណើរការសេវាកម្មដឹកភ្ញៀវទេសចរ ដោយប្រើយន្តហោះខ្នាតតូចនៅប្រទេសជប៉ុន


ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បានចាប់ផ្តើមសេវាកម្មដឹកភ្ញៀវទេសចរដោយប្រើយន្តហោះអាជីវកម្មខ្នាតតូច Honda Jet របស់ខ្លួន ដើម្បីជួយសម្រួលដល់ទីភ្នាក់ងារទេសចរណ៍ក្នុងការរៀបចំផែនការដំណើរកម្សាន្តសម្រាប់ភ្ញៀវបរទេស និងអតិថិជនផ្សេងទៀតទៅកាន់តំបន់ឆ្ងាយៗនៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុន Honda បានអះអាងកាលពីពេលថ្មីៗថា ក្រុមហ៊ុនខ្លួនបានដាក់ឱ្យដំណើរការសេវាកម្មដឹកជញ្ចូនភ្ញៀវទេសចរដោយប្រើយន្តហោះ Honda Jet ដើម្បីជួយសម្រួលការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅក្នុងប្រទេសជប៉ុន។ បន្ថែមលើសេវាកម្មនេះ ក្រុមហ៊ុន Honda នឹងគ្រប់គ្រងរាល់ការដឹកជញ្ជូននេះរួមទាំងការធ្វើដំណើរតាមផ្លូវគោកទៅកាន់គោលដៅទាំងនោះផងដែរ ដោយទូទាត់ថ្លៃសេវាកម្មពីក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានទទួលយកសេវាកម្មនេះដោយចាប់ផ្ដើមអនុវត្តពីខែមិថុនា នេះតទៅ។

ក្រុមហ៊ុនរៀបចំផែនការទេសចរណ៍ Japanticket នឹងផ្តល់ជូនកញ្ចប់សម្រាប់ដំណើរកម្សាន្តដោយចាប់ផ្តើមពីតម្លៃជិត១ម៉ឺនដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់សម្រាប់រយៈពេលមួយថ្ងៃមួយយប់ រួមទាំងដំណើរកម្សាន្តដែលអតិថិជនអាចរីករាយនឹងស្រាសាកេរបស់ជប៉ុនផងដែរ។

ដោយមានអ្នកទេសចរបរទេសចាប់អារម្មណ៍កាន់តែខ្លាំងចំពោះដំណើរកម្សាន្តទៅតំបន់ដាច់ស្រយាលនៅប្រទេសជប៉ុននោះ ជារឿយៗមានការហោះហើរពាណិជ្ជកម្មជាទៀងទាត់តិចតួចរវាងព្រលានយន្តហោះនៅតាមទីក្រុងធំៗមួយចំនួន។

សេវាកម្មយន្តហោះ HondaJet នេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់តំបន់ឆ្ងាយៗទាំងនេះ ដោយគេរំពឹងថាវានឹងអាចទាក់ទាញអ្នកធ្វើដំណើរដែលមានទ្រព្យសម្បត្តិច្រើន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ឡាវ កំពុងជួបវិបត្តិកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ខណៈពលករឡាវជិតកន្លះលាននាក់សម្រុកទៅធ្វើការនៅក្រៅប្រទេស

ប្រទេសឡាវ ដែលមានប្រជាជនសរុបប្រមាណជិត៨លាននាក់ កំពុងតែជួបវិបត្តិកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ខណៈដែលពលករឡាវ រហូតដល់ទៅជាង៤១៥.០០០នាក់ កំពុង…

ចិន កំពុងជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតមិនធ្លាប់មាន

របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសចិន បានជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតទូទាំងពិភពលោកកាលពីឆ្នាំមុន ហើយសេដ្ឋីរយលាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ