វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនពាក់ព័ន្ធនឹងកូនប្រុសលោក ត្រាំ កំពុងផ្សព្វផ្សាយ ដើម្បីលក់ដ្រូនប្រឆាំងដ្រូននៅមជ្ឈិមបូព៌ា


ចំពេលដែលជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងរីករាលដាលខ្លាំងជិតឈានចូលសប្តាហ៍ទី៦ ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយ ដែលគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកូនប្រុសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងចាប់ផ្តើមស្វែងរកទីផ្សារលក់ដ្រូនប្រឆាំងដ្រូនយ៉ាងសកម្ម។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ក្រុមហ៊ុននោះមានឈ្មោះថា Powerus ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា។
វិស័យបច្ចេកវិទ្យា
ដោយ

ក្រុមហ៊ុន Powerus ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា កំពុងដាក់គោលដៅលក់ដ្រូនការពារអាកាស ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដែលកំពុងរងការគំរាមកំហែងពីការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់អ៊ីរ៉ង់។ ទំនាក់ទំនងរវាងក្រុមហ៊ុននេះ និងគ្រួសារប្រធានាធិបតី ត្រូវបានគេដៅមុខសញ្ញាទៅលើលោក អេរ៉ិច ត្រាំ (Eric Trump) និងលោក ដូណាល់ ត្រាំ ជូនៀ (Donald Trump Jr.) ដែលជាអ្នកដឹកនាំអាជីវកម្មរបស់ត្រកូលត្រាំ។

លោក រីឆាត ផេនធ័រ (Richard Painter) អតីតអ្នកច្បាប់នៅសេតវិមានក្នុងរដ្ឋបាលលោក ចច ដាប់បែលយូ ប៊ូស បានកត់សម្គាល់ថា បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា កំពុងស្ថិតក្រោមសម្ពាធនយោបាយយ៉ាងខ្លាំងក្នុងការបញ្ជាទិញគ្រឿងយុទ្ធោបករណ៍ទាំងនេះ។

ជុំវិញបញ្ហានេះ លោក ប្រេត វេលីខូវិច (Brett Velicovich) សហស្ថាបនិកក្រុមហ៊ុន Powerus បានឱ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើបទបង្ហាញពីសមត្ថភាពដ្រូននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបង្ហាញពីរបៀបទប់ទល់នឹងការវាយប្រហាររបស់ដ្រូនអ៊ីរ៉ង់។ ទោះជាយ៉ាងណា លោកបានបដិសេធមិនបញ្ចេញឈ្មោះប្រទេសទាំងនោះឡើយ។ លោកបានបន្ថែមថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយសហរដ្ឋអាម៉េរិកឱ្យតាមទាន់ និងយកឈ្នះលើបច្ចេកវិទ្យាដ្រូនរបស់ចិន និងរុស្ស៊ី។

តាមការស៊ើបអង្កេតទំនាក់ទំនងរវាងបងប្អូនត្រកូល ត្រាំ ជាមួយក្រុមហ៊ុន Powerus អាចផ្ដល់ឱ្យពួកគេនូវភាគហ៊ុនយ៉ាងច្រើន។ ការណ៍នេះកើតឡើងចំពេលដែលលោក ដូណាល់ ត្រាំ ក្នុងនាមជាអ្នកសម្រេចចិត្តកំពូល បានបើកប្រតិបត្តិការយោធារួមគ្នាជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីជាងមួយខែមុន។

បច្ចុប្បន្នបងប្អូនត្រកូលត្រាំទាំងពីរត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅទាញផលប្រយោជន៍ពីកញ្ចប់ថវិកាទំហំ១,១ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ ដែលគ្រោងចំណាយលើការសាងសង់មូលដ្ឋានផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងស្រុក ដើម្បីបំពេញចន្លោះប្រហោងនៃតម្រូវការ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានហាមឃាត់ការនាំចូលផលិតផលបច្ចេកវិទ្យាប្រភេទនេះពីប្រទេសចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពលរដ្ឋថៃ ៨២% គ្មានទំនុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាល លោក អានុទីន ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច

លទ្ធផលនៃការស្ទង់មតិថ្មីបំផុតពីវិទ្យាស្ថាន ភ្រះបកក្លៅ (King Prajadhipok's Institute) បានបង្ហាញឱ្យឃើញថា ប្រជាជនថៃ ជាង ៨០% គ្មានទំនុកចិត្តល…

វិបត្តិអត់ការងារធ្វើរបស់យុវជនអាស៊ីឈានដល់ចំណុចប្រកាសអាសន្ន ខណៈសង្គ្រាមនៅអ៊ីរ៉ង់បន្ថែមសម្ពាធសេដ្ឋកិច្ច

ក្រុមអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានព្រមានថា វិបត្តិសេដ្ឋកិច្ចបន្ទាប់របស់អាស៊ី ប្រហែលមិនមែនកើតចេញពីបញ្ហាបំណុលនោះទេ ប៉ុន្តែគឺចេញពីរលកនៃភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ