ទីផ្សារខុនដូ

ទីផ្សារខុនដូនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កំពុងជួបវិបត្តិការផ្គត់ផ្គង់លើសតម្រូវការ


ស្ថានភាពវិស័យអចលនទ្រព្យ ជាពិសេសខុនដូនៅក្នុងតំបន់អាស៊ានកំពុងស្ថិតក្នុងសភាពធាក់ថយ ហើយសូម្បីតែខុនដូនៅក្នុងទីក្រុងម៉ានីល រដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅក្នុងតំបន់អាស៊ាន ក៏កំពុងជួបបញ្ហាទីផ្សារផងដែរ។ សំណង់អគារខុនដូដែលលក់មិនដាច់នៅទីក្រុងម៉ានីល នៅសល់ច្រើន ស្របពេលតម្រូវការកំពុងធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ទីផ្សារខុនដូ
ដោយ

ការអង្កេតលើទីផ្សារអចលនទ្រព្យដែលធ្វើឡើងដោយរដ្ឋាភិបាលហ្វីលីពីន បានបង្ហាញថា អំណាចនៃការទិញអចលនទ្រព្យនៅប្រទេសហ្វីលីពីនបច្ចុប្បន្នបានធ្លាក់ចុះប្រមាណ២១% បើធៀបនឹងឆ្នាំ២០១៩ ជាពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះមិនទាន់រងវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ បើយោងតាមស្ថិតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Colliers Data នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ភាពមិនស៊ីសង្វាក់គ្នានៅក្នុងវិស័យសំណង់នៅហ្វីលីពីន បានកើនឡើង ដោយសារតម្លៃសំណង់កើនឡើង ហើយអំណាចនៃការចំណាយរបស់ពលរដ្ឋវណ្ណៈកណ្តាលបានធ្លាក់ចុះបន្ថែមទៀត។

តម្លៃខុនដូនៅទីក្រុងម៉ានីល បានកើនឡើងប្រមាណ១៤% នៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ ស្របពេលដែលសំណង់ខុនដូក្នុងបញ្ជីសារពើភ័ណ្ឌដែលត្រូវបញ្ចេញនៅសល់ប្រមាណជា៦៧ពាន់យូនីត ហើយរហូតដល់ឆ្នាំ២០២៤ ចំនួនខុនដូដែលនៅសល់បានកើនឡើងដល់៧៤ពាន់យូនីត។ ទំហំនៃសំណង់ខុនដូដែលនៅសេសសល់នេះមានតម្លៃលើសពីជិត៣ពាន់លានដុល្លារ។

ទោះបីអគារខុនដូនៅសល់ច្រើនយ៉ាងណាក៏ដោយ តែតម្លៃខុនដូមិនធ្លាក់ចុះមិនធ្លាក់ចុះនោះទេ។ លោក ចូ រ៉េម៉ន អាល់បឺត (Jose Ramon Albert ) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានហ្វីលីពីន សម្រាប់ការសិក្សាអភិវឌ្ឍ​បាននិយាយថា នៅពេលនេះវិបត្តិខ្វះលទ្ធភាពទិញកំពុងទន្រ្ទានទីផ្សារអចលនទ្រព្យ។ បច្ចុប្បន្នតម្លៃខុនដូដែលមានបរិយាកាស និងទីតាំងសមរម្យមានតម្លៃចាប់ពី៥ម៉ឺនដុល្លារដល់ជាង២១ម៉ឺនដុល្លារនៅក្នុងមួយយូនីត។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ដើម្បីមានលទ្ធភាពអាចទិញខុនដូទាំងអស់នោះរស់នៅបាន ពលរដ្ឋហ្វីលីពីន ត្រូវការរកចំណូលឲ្យបានពី១ពាន់៣រយដុល្លារក្នុងមួយខែ ប៉ុន្តែកម្រិតប្រាក់ចំណូលពលរដ្ឋវណ្ណៈកណ្តាលមានតម្លៃត្រឹមតែ៤៥០ដុល្លារ ទៅ២ពាន់៥រយដុល្លារតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម គ្រោងអនុម័តច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុន Starlink របស់លោក Elon Musk ផ្ដល់សេវាអ៊ីនធឺណិតផ្កាយរណប ទោះប្រឈមនឹងការគំ.រាមដំឡើងពន្ធពីអាម៉េរិក

ស្របពេលវៀតណាម កំពុងប្រឈមនឹងការគំរាមដំឡើងពន្ធគយដ៏ចម្រូងចម្រាសពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ នោះ ប្រទេសក្បែរខាងកម្ពុជា មួយនេះ មិនត្រឹម…

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ រងបណ្តឹងពាក់ព័ន្ធនឹងការជ្រៀតជ្រែកកិច្ចការនៅសេតវិមាន

ប្រធានការិយាល័យរដ្ឋបាលនៅសេតវិមាន បានដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែករបស់លោក អេឡិន ម៉ាស់ ក្នុងកិច្ចការនៅសេតវិមាន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ