សិង្ហបុរី-អាស៊ាន-វិបត្តិនៅភូមា

សិង្ហបុរីថា ចំណាត់ការអាស៊ានក្នុងសំណុំរឿងភូមា គ្មានប្រសិទ្ធភាព


មន្ត្រីការបរទេសសិង្ហបុរីនៅអំឡុងពេលផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយចំៗថា ចំណាត់ការនិងដំណោះស្រាយដែលអាស៊ាន បាននិងកំពុងអនុវត្តនៅប្រទេសភូមា មិនមានប្រសិទ្ធភាពដូចការរំពឹងទុកនោះទេ ដោយហេតុថា បញ្ហានៅភូមា គឺជារឿងមួយលំបាក គួបផ្សំនឹងបញ្ហាកូវីដ១៩ កំពុងតែមានការរីករាលដាលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលប្រទេសភូមាមួយនេះជាខ្លាំង។ ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈដើមឆ្នាំនេះ សេដ្ឋកិច្ចភូមាបានដួលរលំបាក់ទាំងផ្ទាំង ហើយវិបត្តិមនុស្សធម៌ក៏កាន់តែអាក្រក់ទៅៗផងដែរនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan (រូបភាព៖ Reuters)
ដោយ

លោក វី​វៀន បា​ឡា គ្រី​ហាន រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី បាន​គូសបញ្ជាក់​ចំ​ៗ​ថា ដំណោះស្រាយ​ដែល​អាស៊ាន​កំពុង​ផ្តល់​ឲ្យ​ភូមា មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​វា​ក៏​មិន​អាច​ហុច​លទ្ធផល​បាន​លឿន​ដូច​អ្វី​ដែល​គេ​សង្ឃឹមទុក​នោះ​ដែរ​។ ទន្ទឹម​នឹង​ការ​អះអាង​បែប​នេះ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ក៏​ទទួលស្គាល់​ផង​ដែរ​ថា បញ្ហា​នៅ​ភូមា​ជា​រឿង​លំបាក ហើយ​ជួន​ចំ​ពេល​ដែល​ស្ថានភាព​ក្នុង​ប្រទេស​កំពុង​យ៉ាប់​យឺន​ដោយសារ​កូ​វី​ដ​១៩​ថែម​ទៀត​។

មន្ត្រីជាន់ខ្ពស់​សិង្ហ​បុរី​រូប​នេះ​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​ប្រេសិត​ពិសេស​អាស៊ាន មក​ពី​ប្រទេស​ប្រ៊ុ​យ​ណេ ដែល​បាន​ចាត់តាំង​ឲ្យ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា អាច​នឹង​ផ្តល់​ផ្លែផ្កា​បាន​ខ្លះ មុន​នឹង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​ចូល​មក​ដល់​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

យ៉ាងណាមិញ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី បាន​ព្រមាន​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​នឹង​ក្លាយជា​អសារ​បង់ ប្រសិនបើ​យោធា​ភូមា​មិន​បាន​បើកចំហ​ឲ្យ​ប្រេសិត​ពិសេស​អាស៊ាន​បាន​ធ្វើ​ការងារ​របស់​ខ្លួន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ទេ​។

គួរ​រំឭក​ថា សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស បូក​រួម​ទាំង​ប្រទេស​ភូមា ជា​ប្រទេស​សាមី​ផង​នោះ កាលពី​ចុង​ខែមេសា បាន​យល់​ស្រប​រួម​គ្នា​ជា​ឯកច្ឆ័ន្ទ​លើ​ដំណោះស្រាយ​៥​ចំណុច​ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​បញ្ជូន​ប្រេសិត​ពិសេស​មួយ​រូប​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ផ្សះផ្សា​លើកកម្ពស់​ឱ្យ​មានការ​សន្ទនា​រវាង​មេដឹកនាំ​យោធា លោក​មីន អ៊ុ​ន​ឡាំង និង គណបក្ស​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី​។ 

ចាប់តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​នេះ សេដ្ឋកិច្ច​ភូមា​បាន​ដួលរ​លំបាក់​ទាំង​ផ្ទាំង ហើយ​វិបត្តិ​មនុស្សធម៌​ក៏​កាន់តែ​អាក្រក់​ទៅ​ៗ​ផង​ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ភូមា​មួយ​នេះ​។

បើ​តាម​អង្គការ​ជួយ​អ្នកទោស​នយោបាយ ហៅ​កាត់​ថា AAPP គិត​មក​ដល់​ខែសីហា​នេះ ជន​រង​គ្រោះ​ដល់​ស្លាប់ ពី​ការ​បង្ក្រាប​របស់​ក្រុម​យោធា​ភូមា បាន​កើន​ដល់​ចំនួន ១​ពាន់​នាក់​ហើយ​។

សូម​បញ្ជាក់​ថា ទោះបីជា​ប្រទេស​លោក​ខាងលិច និង ជា​ពិសេស​សហរដ្ឋអាមេរិក​បាន​បន្ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង សម្ពាធ​នានា​មក​លើ​ភូមា​ក្តី ក៏​អាស៊ាន​នៅ​តែ​ព្យាយាម​ចូលរួម​ដោះស្រាយ​ជម្លោះ​នេះ ក្នុង​ន័យ​ស្ថាបនា​ដដែល ដោយហេតុ​ថា ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ប៉ះពាល់​ចំពោះ​ប្រជាជន​ភូមា​សាមញ្ញ​យ៉ាង​ខ្លាំង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ក្រុម​យោធា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋទូទៅរបស់អាមេរិក កំពុងរងការចោទសួរពីក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន

ព័ត៌មាន
សហរដ្ឋអាមេរិកថ្មីៗនេះ បានសម្រេចអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋអាមេរិកទូទៅ ក្រោយកូវីដ១៩បំម្លែងថ្មីបន្តវាយប្រហារកាន់តែខ្លាំ…

សេដ្ឋកិច្ចអាហ្វហ្កានីស្ថានកំពុងជួបវិបត្តិខ្ទេចខ្ទាំស្ទើរតែគ្មានដង្ហើមដក ក្រោយរដ្ឋាភិបាលដួលរលំ

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអាហ្វហ្កានីស្ថានថ្មីៗនេះ កំពុងរុញច្រានឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ស្ទើរតែគ្មានដង្ហើមដក។ ជាក់ស្ដែង ក្រោយពេលដែលក្រុមតាលីបង់ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ