ទុរេនកំពត

អាជ្ញាធរខេត្តកំពតព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះឈ្មួញយកទុរេនពីប្រទេសជិតខាង មកក្លែងបន្លំថាជាទុរេនកំពត


ម្ចាស់ចម្ការទុរេនខេត្តកំពតមួយចំនួនបានត្អូញត្អែរ ពីការនាំចូលទុរេនពីប្រទេសខាងមកលក់បង្ខូចតម្លៃទុរេនកំពត ដោយឈ្មួញខ្លះទៀតអះអាងថាទុរេននាំចូលនោះ ជាទុរេនកំពត តែខាងមន្ទីរកសិកម្មអះអាងថា មិនទាន់មានឭពីករណីនេះទេ តែបើមាននឹងចាត់វិធាការផ្លូវច្បាប់ចំពោះឈ្មួញខិលខូចទាំងនោះទៅតាមច្បាប់។
អាជ្ញាធរខេត្តកំពតព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះឈ្មួញយកទុរេនពីប្រទេសជិតខាង មកក្លែងបន្លំថាជាទុរេនកំពត
ដោយ

កសិករដែល​ជាម្ចាស់​ចម្ការទុរេន​ខេត្តកំពត អ្នកស្រី ផល ណាសាង​បានឲ្យដឹងថា ឲ្យតែរៀរាល់​រដូវទុរេន ម្តងៗ មានឈ្មួញ​មួយចំនួន​បានទៅ​ទិញទុរេន​ពីប្រទេស​ជិតខាង ហើយ​យកមក​លក់ថា ជាទុរេន​កំពត ជាពិសេស​អ្នកលក់តាម​តំបន់​ទេសចរណ៍។

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ​ថា «ខែហ្នឹងជា​ឱកាសគេ​ហើយ អ្នកលក់​ខ្លះអាង​តែអ្នកទិញ​មិនសូវ​ចេះមើល​ទុរេន ចេះតែ​ទុរេនកំពត ហើយលក់ធូរ​ថ្លៃ​ឲ្យគេ តែដល់ប៉ះ​គេអ្នកចេះមើល​ដែរថា ទុរេនថៃ ទុរេន​កោះកុង​អីវិញ»។

ដោយសារជួបបញ្ហា​ស្រដៀង​គ្នានេះ លោក​ មឿន ជាម្ចាស់​ចម្ការ​ទុរេន​នៅកំពត​ដែរ​នោះ​ បានស្នើថា «ទាល់តែ​មានទីផ្សារ​មួយ ឬក្រុមហ៊ុន​មួយនាំទុរេន​កំពត ឬក៏លើកទឹកចិត្ត​ឲ្យប្រជាជន​ដាំហើយ​មានការនាំចេញ​មួយផ្ទាល់​ទៅក្រៅ​ប្រទេស ហើយត្រូវ​មាន​អាជ្ញាបណ្ណ​សម្រាប់​ម្ចាស់ចម្ការ​ទុរេន​គ្រប់ៗ​គ្នា រួចហើយ​ទុកលក់ឲ្យ​ក្រុមហ៊ុន​ហ្នឹងទៅ ខ្ញុំថា អាហ្នឹង​ប្រហែល​ជាល្អ»។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ​កសិកម្ម​ខេត្តកំពត បានប្រាប់ថា សូមឲ្យ​កសិករ​រាយការណ៍​ទៅកាន់​មន្ទីរ​កសិកម្ម ប្រសិនបើ​បានដឹង​ពីករណី ដែល​ឈ្មួញខិលខូច នាំចូល​ទុរេន​ពីខាងក្រៅ​ ហើយ​​អះអាង​ថា ជាទុរេនកំពត នោះលោក​នឹងចាត់ការ​ទៅតាម​ផ្លូវច្បាប់។

លោកបន្តថា «ខ្ញុំអាច​ចុះទៅ ក្នុងនាមស្ថាប័ន ហើយនឹង​ចោទពី​ករណី​ក្បត់ទំនុកចិត្ត ព្រោះថា​ទុរេន​កំពត គឹកំពត​ហើយ ដល់យើង​ភរ​ឆបោកគេ​ អាហ្នឹង​អាចចោទ​ពីបទក្បត់​ទំនុកចិត្ត​ អ្នកទិញ​ហ្នឹង​អាចប្តឹង​គាត់បាន»។

តែយ៉ាងណាមិញ លោកបាន​អះអាងថា បើសិន​ជា​គេនាំចូល​ទុរេន​ពីក្រៅ​មកលក់​ ហើយប្រាប់អ្នកទិញថា​ ជា​របស់ថៃ ឬវៀតណាម យើងមិន​អាចចាប់​គេ​បានទេ ព្រោះជា​ទីផ្សារ​សេរី អាស្រ័យ​លើអ្នកទិញ បើចង់​បានធូរថ្លៃ​ទិញទុរេនគេ តែបើចង់​បានរស់ជាតិ​ឆ្ងាញ់ គុណភាពល្អ ទិញទុរេនកំពត។

បើតាមលោកប្រធាន​មន្ទីរ​កន្លងទៅ​ ក៏ធ្លាប់មាន​ក្រុមហ៊ុន​ចិនមួយ​មកសិក្សា នឹងមាន​បំណងចង់​នាំចេញ​ទុរេនកំពត​ទៅលក់នៅ​ប្រទេស​ចិនដែរ តែមិនបាន​សម្រេច​នោះទេ ដោយសារតែ​ទុរេនកំពត​នៅមាន​បរិមាណ​តិចពេក មិនអាចបំពេញ​តម្រូវការ​សម្រាប់​នាំចេញបាន។ សព្វថ្ងៃនេះ ទីផ្សារ​ធំរបស់​ទុរេនកំពត គឺនៅក្នុងខេត្ត​កំពតផ្ទាល់ និងរាជធានីភ្នំពេញ ខណៈដែល​បណ្តាខេត្ត​ផ្សេងៗ​ទៀតនាំចេញ​ទៅតិចតួច​ប៉ុណ្ណោះ និងមិនមាន​នាំចេញ​ទៅលក់នៅ​ក្រៅប្រទេស​នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្លាំងពលកម្មក្នុងវិស័យសំណង់ថយចុះជាង១០% នៅត្រីមាសទី១ឆ្នាំ២០២០នេះ

ព័ត៌មាន
នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅត្រីមាសទីមួយ ឆ្នាំ២០២០នេះ កម្លាំងពលកម្…

ក្រសួងសេដ្ឋកិច្ច៖ រដ្ឋាភិបាលត្រៀមដកថវិកា​ពីកញ្ចប់ថវិកា ៨០០ លានដុល្លារសម្រាប់ទប់ទល់កូវីដ-១៩ មកជួយពលរដ្ឋមានជីវភាពខ្វះខាត

ព័ត៌មាន
ក្រោយពីសម្តេច ហ៊ុន សែន ប្រកាសអន្តរាគមន៍ ទៅលើបញ្ហាជីវភាពរបស់ប្រជាជន ពិសេសសម្រាប់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូវី-១៩នោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ