អត្ថបទពាណិជ្ជកម្ម

អបអរសាទរអាជីវករចំនួន 18រូបឈ្នះរង្វាន់សាច់ប្រាក់ពីការប្រើប្រាស់ LOLC KHQR ប្រចាំខែសីហា! LOLC KHQR ផ្តល់អត្រាការប្រាក់ខ្ពស់ 4% ក្នុងមួយឆ្នាំ និងឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ ១លានរៀល ក្នុង១នាក់ ដល់អាជីវករ!


កាលពីថ្ងៃទី01 ខែសីហា ឆ្នាំ2025 កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីកម្មវិធីផ្ដល់រង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ ជាមួយនឹងទឹកប្រាក់សរុបចំនួន 28,000,000 រៀល ដើម្បីជាការថ្លែងអំណរគុណដល់អាជីវករ ដែលបានបន្តគាំទ្រ និងប្រើប្រាស់ អិលអូអិលស៊ី ជាមធ្យោបាយទទួលការទូទាត់ពីអតិថិជនរបស់ពួកគាត់។
អបអរសាទរអាជីវករចំនួន 18រូបឈ្នះរង្វាន់សាច់ប្រាក់ពីការប្រើប្រាស់ LOLC KHQR ប្រចាំខែសីហា! LOLC KHQR ផ្តល់អត្រាការប្រាក់ខ្ពស់ 4% ក្នុងមួយឆ្នាំ និងឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ ១លានរៀល ក្នុង១នាក់ ដល់អាជីវករ!
ដោយ
អំពី LOLC

អាជីវករគ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្មខ្លួន ដើម្បីទទួលការទូទាត់ប្រាក់ពីអតិថិជន ចាប់ពីថ្ងៃទី01 ខែសីហា ដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2025 នោះមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ច្រើនសន្ធឹកសន្ធាប់ពី អិលអូអិលស៊ី ជារៀងរាល់ខែរួមមាន៖

-រង្វាន់ 1,000,000 រៀល សរុប 6រង្វាន់ប្រចាំខែនីមួយៗ

-រង្វាន់ 400,000 រៀល សរុប 6រង្វាន់ប្រចាំខែនីមួយៗ

-រង្វាន់ 200,000 រៀល សរុប 6រង្វាន់ប្រចាំខែនីមួយៗ

ជាលទ្ធផល ក្នុងខែសីហា ដែលជាខែដំបូងនៃកម្មវិធីនេះ អិលអូអិលស៊ី បានរកឃើញអ្នកឈ្នះរង្វាន់សរុប 18រូប មកពីខេត្ត/ក្រុង ផ្សេងៗគ្នា ដែលបានបំពេញលក្ខខណ្ឌ និងទទួលបានសំណាងឈ្នះក្នុងការចាប់រង្វាន់។តើអាជីវករ​ចង់ក្លាយជាអ្នកឈ្នះក្នុងខែបន្ទាប់មែនទេ?

ងាយៗ! គ្រាន់តែអនុវត្តតាមលក្ខខណ្ឌខាងក្រោមជាការស្រេច៖

-ប្រើប្រាស់ LOLC KHQR ក្នុងទទួលការទូទាត់ពីអតិថិជន ចាប់ពីថ្ងៃទី01 ខែសីហា រហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2025

-ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត 50 នាក់ក្នុងមួយខែ

-ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច 100 ដុល្លារ ឬ 400,000 រៀល ក្នុងមួយខែ

-គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0,5 ដុល្លារ ឬ 2,000 រៀល

-ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

មិនទាន់ជាដៃគូអាជីវករ អិលអូអិលស៊ី មែនទេ? ទំនាក់ទំនងមកកាន់លេខទូរសព្ទ 023 991 991 ឥឡូវនេះដើម្បីចុះឈ្មោះជាដៃគូអាជីវករ ដោយមិនអស់កម្រៃសេវា!




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមប្តឹងកាសែត The New York Times ទាមទារសំណង១៥ពាន់លានដុល្លារ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមប្តឹងកាសែត ដ៏ចំណាស់របស់សហរដ្ឋអាម៉េរិក The New York Times ពីបរិហារកេរ្តិ៍ដោយទាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ