មៀនប៉ៃលិន

ហេតុអ្វីនៅឆ្នាំនេះក្រុមហ៊ុនចុះកិច្ចសន្យាទិញមៀនប៉ៃលិនពីកសិករឱ្យតម្លៃទាបជាងឆ្នាំមុន?


មៀនប៉ៃលិននៅឆ្នាំនេះហាក់ទទួលបានតម្លៃទាបជាងឆ្នាំមុន ពោលគឺនៅឆ្នាំនេះក្រុមហ៊ុនចិន បានចុះកិច្ចសន្យាទិញមៀនប៉ៃលិនពីកសិករដោយផ្តល់តម្លៃឱ្យតែ៣០០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនមានតម្លៃ៣៦០០រៀលក្នុង១គីឡូក្រាម។ តើមានកត្តាអ្វីទើបនៅឆ្នាំនេះក្រុមហ៊ុនចុះកិច្ចសន្យាទិញមៀនប៉ៃលិនពីកសិករឱ្យតម្លៃទាបជាងឆ្នាំមុន?
មៀនប៉ៃលិន
ដោយ

ស្របពេលរដូវកាលប្រមូលផលមៀនប៉ៃលិន ឬតាង៉ែន ឈានចូលមកដល់ ក្រុមហ៊ុននាំចេញនានា ជាពិសេសក្រុមហ៊ុនចិន កំពុងមមាញឹកជាមួយការចុះកិច្ចសន្យាប្រមូលទិញផ្លែឈើនេះពីកសិករសម្រាប់នាំចេញទៅកាន់ទីផ្សារចិន។ បើតាមការគូសបញ្ជាក់របស់លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន នៅក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចិន បានចុះកិច្ចសន្យាប្រមូលទិញមៀនប៉ៃលិនពីកសិករជាពីរដំណាក់កាល ហើយក្នុងដំណាក់កាលនីមួយៗមានតម្លៃខុសៗគ្នា។ ក្នុងនោះពីខែសីហា ដល់វិច្ឆិកា ក្រុមហ៊ុនចិន ចុះកិច្ចសន្យាប្រមូលទិញមៀនប៉ៃលិនពីកសិករជាមួយការផ្តល់តម្លៃ៣០០០រៀលក្នុង១គីឡូគ្រាម ខណៈពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុននេះផ្តល់តម្លៃ៣​៥០០រៀលក្នុង១គីឡូក្រាម។

ប្រធានសហគមន៍រូបនេះអះអាងថា តម្លៃផ្លែមៀនប៉ៃលិន ដែលក្រុមហ៊ុនចិន បានកំណត់ទិញនៅឆ្នាំនេះ គឺទាបជាងតម្លៃកាលពីឆ្នាំមុនដែលមានតម្លៃចាប់ពី៣​៦០០រៀលក្នុង១គីឡូក្រាមរហូតដល់៤​៥០០រៀលក្នុង១គីឡូក្រាម។ ការផ្តល់តម្លៃឱ្យកសិករទាបជាងឆ្នាំមុននេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារកាលពីឆ្នាំមុនក្រុមហ៊ុននាំចេញបានជួបបញ្ហាក្នុងការដឹកជញ្ជូន ដែលបណ្តាលមៀនខូច រលួយស្អុយមួយចំនួន។ តែយ៉ាងណា លោក អះអាងថា តម្លៃ៣០០០រៀលក្នុង១គីឡូក្រាមនេះ គឺមិនបាននាំឱ្យកសិករខាត់បង់នោះទេ។

​បើតាមការវាយតម្លៃរបស់ប្រធានសហគមន៍មៀនប៉ៃលិនរូបនេះ បច្ចេកទេសជំរុញមៀនប៉ៃលិនឱ្យចេញផ្កានៅឆ្នាំនេះហាក់ទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុន តែយ៉ាងណាលោកនៅមិនទាន់អាចវាយតម្លៃបាននោះទេថា ទិន្នផលមៀនប៉ៃលិនសម្រាប់នាំចេញទៅទីផ្សារចិន នៅឆ្នាំ២០២៤នេះ អាចមានទំហំកើនឡើងជាងឆ្នាំមុនឬយ៉ាងណានោះទេ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណ១ម៉ឺន៧ពាន់តោន កើនឡើងប្រមាណជាង៤៥០% បើធៀបនឹងឆ្នាំ២០២២។ ខណៈនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានចំនួនជិត១ម៉ឺន៥ពាន់តោន កើនឡើងប្រមាណ១២០% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ី បង្ហាញបំណងធ្វើពិពិធកម្មការទូតសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការចូលជាសមាជិកនៃប្លុកប្រទេស BRICS

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសម៉ាឡេស៊ី ដែលមានប្រជាជនសរុបប្រមាណជាង៣៤លាននាក់ និងជាសមាជិកមួយរបស់អាស៊…

ថៃ កំពុងស៊ើបអង្កេតករណីលក់បង្ខូចតម្លៃលើទំនិញអាលុយមីញ៉ូម ដែលនាំចូលពីចិន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមថាម វ៉េចាយ៉ាចៃ (Phumtham Wechayachai) បាននិយាយថា នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ កំពុងស៊ើបអង្កេត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ