លោហៈស្ពាន់

តើមានកត្តាអ្វីជំរុញឱ្យតម្លៃលោហៈស្ពាន់ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅលើទីផ្សារអន្តរជាតិ?


យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia បានឱ្យដឹងថា កាលពីពេលថ្មីៗនេះតម្លៃគោលនៅលើទីផ្សារអន្តរជាតិ សម្រាប់លោហៈស្ពាន់ បានហក់ឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រា ពោលគឺឡើងរហូតដល់ជាង១ម៉ឺនដុល្លារអាម៉េរិកឯណោះក្នុង១តោន ស្របពេលមានការរំពឹងទុកថា ស្ពាន់នឹងមានតម្រូវការខ្ពស់ពីវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងការស្ទុះងើបឡើងនៃសេដ្ឋកិច្ចចិន ទោះបីជាតម្រូវការពីចិន ដែលជាប្រទេសប្រើប្រាស់ស្ពាន់ច្រើនបំផុតរបស់ពិភពលោកនៅពេលនេះបានធ្លាក់ចុះយ៉ាងណាក្ដី។
លោហៈស្ពាន់
ដោយ

ខណៈពេលដែលក្រុមឈ្មួញ និងវិនិយោគិនកំពុងវាយតម្លៃ និងស្ទាបស្ទង់មើលថា តើនឹងមានតម្រូវការខ្ពស់ពីបណ្ដាគម្រោងថាមពលស្អាត និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ឬយ៉ាងណានោះ តម្លៃស្ពាន់ត្រូវបានព្យាករថា នឹងបន្តកើនឡើងមួយរយៈទៀត។

តម្លៃគោលនៅលើទីផ្សារអន្តរជាតិសម្រាប់លោហៈស្ពាន់ បានហក់ឡើងខ្ពស់រហូតដល់ជាង១ម៉ឺន១ពាន់ដុល្លារអាម៉េរិក ក្នុងមួយតោននៅលើទីផ្សារអង់គ្លេស កាលពីថ្ងៃទី២០ ខែឧសភា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ហើយស្ពាន់ត្រូវបានជួញដូរក្នុងតម្លៃលើសពី១ម៉ឺនដុល្លារក្នុង១តោន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ការហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាននេះកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលចិន បានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីស្ដារសេដ្ឋកិច្ចចិនឡើងវិញ។ តួយ៉ាង នៅអំឡុងពាក់កណ្តាលខែឧសភា កន្លងទៅថ្មីៗនេះ ធនាគារកណ្តាលចិន បានដាក់ចេញផែនការផ្ដល់ហិរញ្ញប្បទានចំនួន៤២ពាន់លានដុល្លារ សម្រាប់ឱ្យបណ្ដារដ្ឋបាលមូលដ្ឋានប្រមូលទិញលំនៅឋានដែលលក់មិនចេញ ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងជាប់គាំង។ ទន្ទឹមនេះ មហាយក្សចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅជាងពាក់កណ្តាលឯណោះនៃតម្រូវការលោហៈស្ពាន់ចម្រាញ់រួចរបស់ពិភពលោក ដែលធ្វើឱ្យចិន ក្លាយជាប្រទេសប្រើប្រាស់ស្ពាន់ច្រើនបំផុតនៅទូទាំងពិភពលោក។

មួយចំណែក ការហក់ឡើងថ្លៃនេះ ក៏ដោយសារការព្យាករថា លោហៈស្ពាន់នឹងមានតម្រូវការខ្ពស់ពីវិស័យថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី ព្រមទាំងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះប្រតិបត្តិការរបស់មន្រ្តីគយចុះចាប់ និងដកហូតទូរសព្ទពីអាជីវករ?

ការចុះធ្វើប្រតិបត្តិការរបស់មន្ត្រីគយលើទីតាំងធ្វើអាជីវកម្មលក់ទូរសព្ទមួយចំនួនក្នុងខេត្តត្បូងឃ្មុំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហា…

OPEC+ បន្តកាត់បន្ថយផលិតកម្មប្រេងដល់ចុងឆ្នាំ២០២៥ ដើម្បីជំរុញតម្លៃប្រេង

តម្លៃប្រេងបានធ្លាក់ចុះជាង២០សេន ក្នុងមួយធុងបារ៉ែល នៅដើមសប្តាហ៍នេះ ទោះបីជាក្រុមប្រទេសផលិតប្រេងអូប៉ិច(OPEC)បានបន្តពន្យារពេលក្នុងការកាត់បន្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ