បេក្ខភាពប្រធានាធិបតីអាម៉េរិក

តើលោក បៃដិន និងលោក ត្រាំ អាចប្រជែងគ្នាម្តងទៀតនៅក្នុងការបោះឆ្នោត នៅក្នុងអំឡុងខែវិច្ឆិកា ដែរឬទេ?


លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ទី៤៦ ដែលកំពុងកាន់តំណែង និងលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ ដែលកំពុងតែប្រឹងប្រែង ដើម្បីក្លាយជាប្រធានាធិបតីទី៤៧ឡើងវិញនោះ អាចនឹងជួបប្រជែងគ្នាជាថ្មីនៅក្នុងការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
បេក្ខភាពប្រធានាធិបតីអាម៉េរិក
ដោយ

លោក ចូ បៃដិន បានផ្តួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក​ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយមិនអស់ចិត្តលោក ដូណាល់ ត្រាំចង់ផ្តួល លោក ចូ បៃដិន វិញនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤។ តែយ៉ាងណាមកទល់ពេលនេះគេមិនទាន់ដឹងថា តើអ្នកទាំងពីរនឹងជួបគ្នាឫអត់នោះទេ។

ស្ថិតក្នុងវ័យ៨១ឆ្នាំ លោក ចូ បៃដិន ដែលគេដឹងថា ជាប្រធានាធិបតីចាស់បំផុតក្នុងប្រវត្តិសាស្រ្តអាម៉េ​រិក និងតែងតែរងនូវការរិះគន់ពីបញ្ហាសុខភាពបានអះអាងថា លោកនឹងបន្តឈរឈ្មោះជាបេក្ខជនប្រធានា​ធិបតី​របស់គណបក្សប្រជាធិបតេយ្យដដែល ខណៈលោក ដូណាល់ ត្រាំ ដែលមានវ័យ៧៧ឆ្នាំ ទោះបីជាចាញ់ក្នុងការបោះឆ្នោតកាលពីអាណត្តិមុនទាំងមិនអស់ចិត្ត ក៏កំពុងតែសកម្មនៅក្នុងយុទ្ធនាការបោះឆ្នោតផ្ទៃក្នុងគណបក្ស ដើម្បីទទួលបានការគំាទ្រស្របច្បាប់ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋជាថ្មីម្តងទៀត។

ជុំវិញមហិច្ឆតានយោបាយរបស់រដ្ឋបុរសអាម៉េរិកទាំងពីរនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ពួកគេនឹងអាចទទួលបានការគាំទ្រពីគណបក្សទាំងពីរឬយ៉ាងណានៅឡើយទេ ប៉ុន្តែសារព័ត៌មានធំៗបានរាយការណ៍ថា បេក្ខភាពបេក្ខជនប្រធានាធិបតីអាម៉េ​រិកអាណត្តិក្រោយអាចនឹងកំណត់នៅក្នុងការបោះឆ្នោតដណ្តើមប្រជាប្រិយភាពនៅក្នុងបក្ស ដែលរៀបចំនៅថ្ងៃអង្គារ ដែលគេដំណើរការរៀបចំនៅរដ្ឋចំនួន១៦រដ្ឋ ដែលរួមទាំងរដ្ឋអាឡាស្កា កាលីហ្វ័ញ៉ា និងវ័រជីនៀជាដើម។ បេក្ខភាពរបស់លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ គឺទទួលបានការគាំទ្រនៅរដ្ឋ វ័រជីនៀ ដូចគ្នា។ ខណៈនៅរដ្ឋ អាយអូវ៉ា (Iowa) និង វ័រម៉ុន (Vermont) បានគាំទ្រលោក ចូ បៃដិន។

យ៉ាងណាមិញលោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗថា លោកត្រូវតែផ្តួលលោក ចូ បៃដិន ដែលត្រូវបានលោកចាត់ទុកជាប្រធានាធិបតីអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈ ដែលលោក ចូ បៃដិន វិញក៏ធ្លាប់បាននិយាយផងដែរថា ប្រសិនបើលោកចាញ់ការបោះឆ្នោតនេះ អាមេរិកនឹងត្រលប់មកជួបលោក ដូណាល់ ត្រាំ ឡើងវិញ ហើយនៅពេលនោះរបៀបដែលលោកបានប្រព្រឹត្ត និងអនុវត្តជាមួយសហគមន៍អាម៉េរិក គឺជារឿងដ៏អាម៉ាស់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាមមានមហិច្ឆតាបណ្ដុះបណ្ដាលវិស្វករបន្ទះឈីបឱ្យបាន៥ម៉ឺននាក់ ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះ

រដ្ឋាភិបាលវៀតណាម កំពុងធ្វើផែនការប្រកបដោយមហិច្ឆាតា ដើម្បីបណ្ដុះបណ្ដាលវិស្វករបន្ទះឈីបឱ្យបានរហូតដល់ទៅ៥ម៉ឺននាក់ សម្រាប់បម្រើឱ្យការអភិវឌ្ឍឧស្សាហ…

អូស្ត្រាលីត្រៀមកញ្ចប់ថវិកា១,៣ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគជាមួយអាស៊ាន

នាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ថ្នាក់ដឹកនាំអូស្រ្តាលី បានចាត់ទុកអាស៊ាន គឺជាដៃគួពាណិជ្ជកម្ម និងសន្តិសុខដ៏សំខា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ