វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា សេដ្ឋកិច្ចចិននឹងអាចធ្លាក់ចុះរហូតដល់ក្រោម២% នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ?


របាយការណ៍ថ្មីមួយបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកអាចប្រឈមនឹងធ្លាក់ចុះរហូតដល់ក្រោម២% នៅមុនឆ្នាំ២០៣៥ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធពន្ធដូចអ្វីដែលលោកបានព្រមានក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតមែននោះ។ នៅក្នុងឆ្នាំ២០២៤ នេះ សេដ្ឋកិច្ចចិន ត្រូវបានព្យាករថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់៤,៧% មុនធ្លាក់ចុះមកនៅត្រឹម៣,៤% នៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យសេដ្ឋកិច្ច
ដោយ

បើតាមរបាយការណ៍ស្ទាបស្ទង់ដែលធ្វើឡើងដោយមជ្ឈមណ្ឌលជប៉ុនដើម្បីស្រាវជ្រាវសេដ្ឋកិច្ច បាន បង្ហាញការជឿជាក់ថា សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នឹងអនុវត្តដូចអ្វីដែលលោកបានព្រមានក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត តាមរយៈការដាក់សម្ពាធពន្ធលើទំនិញចិន រហូតដល់ទៅ៦០% និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត១០%។

មជ្ឈមណ្ឌលនេះបានព្យាករថា សេដ្ឋកិច្ចរបស់មហាយក្សចិននឹងសម្រេចបានកំណើនក្នុងរង្វង់៤,៧%នៅឆ្នាំ២០២៤នេះ មុនធ្លាក់ចុះមកនៅត្រឹម៣,៤% នៅឆ្នាំ២០២៥។ ប៉ុន្តែនៅឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចចិន អាចនឹងកើនឡើងបន្តិចមកនៅក្នុងរង្វង់៤% មុនធ្លាក់ចុះមកនៅត្រឹម៣% នៅឆ្នាំ២០៣០ ហើយបន្តធ្លាក់ចុះដល់១,៨% នៅក្នុងឆ្នាំ២០៣៥។

របាយការណ៍របស់មជ្ឈមណ្ឌលនេះ បានអះអាងថា ផលប៉ះពាល់ពីការដាក់គំនាបពន្ធរបស់អាម៉េរិក លើការនាំចេញរបស់ចិន កន្លងមក បានរុញច្រានឲ្យវិស័យអចលនទ្រព្យចិនធ្លាក់ចុះ ហើយនិន្នការប្រជាសាស្រ្តរបស់ចិន ក៏មានបញ្ហាផងដែរ។

ស្ថាប័ននេះ ក៏បានប្រៀបធៀបដែរថា ក្នុងករណីសហរដ្ឋអាម៉េរិក ដំឡើងពន្ធ១០% បន្ថែមលើទំនិញចិន នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់ចិនរហូតដល់២,៣% ហើយបើពន្ធនោះត្រូវបានដំឡើងដល់៦០% នោះវានឹងជះផលដល់ការនាំចេញរបស់ចិនរហូតដល់ទៅ១៤%។ ទន្ទឹមនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ចិន មជ្ឈមណ្ឌល់សិក្សាស្រាវជ្រាវរបស់ជប៉ុននេះបានព្រមានថា គោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាម៉េរិកខ្លួនឯងផងដែរ។

បើតាមការព្យាកររបស់ស្ថាប័នខាងលើ នៅឆ្នាំ២០២៤ នេះ សហរដ្ឋអាម៉េរិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៨% មុនធ្លាក់ចុះមកនៅត្រឹម១,៦% នៅឆ្នាំ២០២៥ បន្ទាប់មកសេដ្ឋកិច្ចរបស់អាម៉េរិកនឹងមានការប្រែប្រួលជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០៣៥ សហរដ្ឋអាម៉េរិកនឹងសម្រេចបានកំណើនក្នុងរង្វង់១,៦%ប៉ុណ្ណោះ។

ក្រោមសម្ពាធពន្ធជាសកលរបស់លោក ដូណាល់ ត្រាំ ស្ថិតិនាំចេញរបស់ពិភពលោកត្រូវបានមជ្ឈមណ្ឌលនេះព្យាករថា នឹងថយចុះរហូតដល់១,៣ទ្រីលានដុល្លារ ហើយស្ថិតក្នុងសេណារីយ៉ូនេះ ពលរដ្ឋអាម៉េរិកខ្លួនឯង ក៏នឹងរងសម្ពាធដូចគ្នាដែរ៕

ដោយ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតកប៉ាល់ដឹកទំនិញធំៗរបស់ចិន កំពុងត្រូវប៉ាន់ខ្លាំង ចំពេលតម្រូវការទីផ្សារពិភពលោកកើនឡើង

មហាយក្សចិន ដែលជាប្រទេសផលិតកប៉ាល់ដឹកទំនិញ ឬកប៉ាល់កុងតឺន័រដ៏ធំបំផុតរបស់ពិភពលោកត្រូវបានក្រុមអ្នកវិភាគព្យាករថា នឹងទទួលបានការបញ្ជាទិញកប៉…

ធនាគារកណ្ដាលអាម៉េរិក សម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី៣នៅឆ្នាំនេះ ទោះប្រឈមហានិភ័យអតិផរណាខ្ពស់យ៉ាងណាក្ដី

នៅទីបំផុតធនាគារកណ្តាលអាម៉េរិក កាលពីថ្ងៃទី១៨ ខែធ្នូ បានសម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី៣ សម្រាប់ឆ្នាំ២០២៤នេះ ក្នុងរង្វង់០,២៥% ដើម្បីជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ