ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី​មានគម្រោង​រើរដ្ឋធានី​របស់ខ្លួន​​ចេញពី​ហ្សាកាតា


លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) បាន​សម្ដែងការគាំទ្រ​ចំពោះ​ផែនការ​ផ្លាស់ប្ដូរទីតាំង​រដ្ឋធានី​ចេញ​ពីទីក្រុង​ហ្សាកាតា ទៅកាន់​តំបន់​ខាង​ក្រៅ​កោះចាវ៉ា វិញ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN ដែល​បាន​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជាតិ​ឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី​មានគម្រោង​រើរដ្ឋធានី​របស់ខ្លួន​​ចេញពី​ហ្សាកាតា។ រូបភាព៖ Wikipedia
ដោយ

ប៉ុន្តែ ទោះយ៉ាងណា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នៅមិនទាន់​សម្រេចចិត្ត​ជាផ្លូវការអំពីទីតាំង​ជាក់លាក់នៃ​រដ្ឋធានីថ្មី​នេះ​នៅឡើយទេ។ 

ស្របពេលជាមួយគ្នា​នេះ​ដែរ សារព័ត៌មាន​ Reuters ចុះផ្សាយ​ថា លោករដ្ឋមន្ត្រី​អភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីបាន​ថ្លែង​កាលពីដើម​សប្ដាហ៍​ថា រដ្ឋាភិបាល​កំពុងពិចារណា​តំបន់​ភាគខាងកើត​នៃ​កោះចាវ៉ា សម្រាប់​ជាទីតាំង​រដ្ឋធានីថ្មី​របស់​ប្រទេស ប៉ុន្តែថា គម្រោង​នេះ​អាច​នឹង​ចំណាយ​ពេល​រហូតដល់​ទៅ ១០ឆ្នាំ​ឯណោះ។ 

រដ្ឋធានី​ហ្សាកាតា​ បច្ចុប្បន្ន មានប្រជាជន​សរុប​ជាង ១០លាននាក់ និងជាទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែលងាយរងគ្រោះ​បំផុត​ដោយសារ​ទឹក​ជំនន់​ នៅ​លើ​ពិភព​លោក។ 

បើ​តាម​លោក​រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជាតិ​ឥណ្ឌូនេស៊ី ដើម្បី​ផ្លាស់ប្ដូរទីតាំង​រដ្ឋធានី រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ត្រូវការថវិកា​ប្រហែលពី ២៣ ទៅ ៣៣ពាន់​លានដុល្លារអាមេរិក សម្រាប់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធថ្មី និង​ផ្លាស់ប្ដូរ​ទីកន្លែង​ធ្វើការរបស់​មន្ត្រីរាជការ ចេញពី​ទីក្រុង​ហ្សាកាតា ទៅកាន់រដ្ឋធានី​ថ្មីដែល​ស្ថិត​ក្នុង​គម្រោង​នេះ៕




អត្ថបទបន្ទាប់


រក​ឃើញ​ម្ចាស់​អភិវឌ្ឍ​ផ្សារ​ទំនើបស្តង់ដារអន្តរជាតិ នៅ​ផ្លូវ៦០ម៉ែត្រហើយ!

ព័ត៌មាន
កាលពី​ខែមីនា ឆ្នាំ២០១៩ សារព័ត៌មាន ខេមបូណូមីស បាន​ផ្សាយ​អត្ថបទ​មួយ ដែល​មានចំណងជើងថា "នៅ​ពេល​ផ្សារ​ទំនើប​លំដាប់​អន្តរ​ជាតិ​មួយ​នេះ​…

វិស័យ​នាំ​ចេញ​កង់​របស់​កម្ពុជា ប្រឈម​ហានិភ័យ​ពី​ភាព​មិន​ច្បាស់លាស់នៃ​ពាណិជ្ជកម្ម?

ព័ត៌មាន
ការវិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​ផលិត​និង​នាំ​កង់​ចេញ​របស់​កម្ពុជា​​ដែលកំពុង​តែ​លូតលាស់ កំពុងត្រូវបាន​បន្ទច់​បង្អាក់​ដោយសារតែភាព​មិនច្បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ