គុណភាពសំណង់​ខេត្តព្រះសីហនុ

អង្គការ សង្គមស៊ីវិល អំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់ ក្នុងខេត្តព្រះសីហនុដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីសុវត្ថិភាព


តំណាងអង្គការ សង្គមស៊ីវិល នៅកម្ពុជាដែលមានចំនួន ១០០ ស្ថាប័ន បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីសុវត្ថិភាព បន្ទាប់ពីករណីបាក់អាគារចិនស្លាប់មនុស្សអស់ ២៨នាក់និងរបួស ២៦នាក់ផ្សេងទៀត។
អង្គការ សង្គមស៊ីវិល អំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់ ក្នុងខេត្តព្រះសីហនុដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីសុវត្ថិភាព (រូបភាព៖ ហេង ភារម្យ)
ដោយ

តាមរយ:សេចក្តី​ថ្លែងការ​រួមចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩,​ សហពន្ធ័,​ សហជីព,​ សមាគម,​ សហគមន៏,​ អង្គការសង្គម​ស៊ីវិលជាតិ, អន្តរជាតិ, រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស បានអះអាងថា វិធានការផ្អាកនេះ ក៏ត្រូវតែ​អនុវត្ត​ផងដែរ ចំពោះ​សំណង់​នានា​នៅទូទាំង​ប្រទេស​កម្ពុជា ដែលសង្ស័យថា មិនមានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និងធ្វើការ​សាងសង់​តាមបទដ្ឋាន​សុវត្ថិភាព​ត្រឹមត្រូវ។

សេចក្តីថ្លែងការណ៍​នោះបាន​និយាយផងដែ​រថា«ជំរុញឲ្យ​មានការចុះ​ធ្វើអធិការកិច្ច​ការងារ​ជាប្រចាំឲ្យ​មានប្រសិទ្ធិភាព​និងតម្លាភាព​ ដើម្បីពិនិត្យ​មើលពីលក្ខខណ្ឌ​សុវត្ថិភាព និងបទដ្ឋាន​ការងារ​របស់កម្មករ​សំណង់​នៅទូទាំង​ប្រទេស​កម្ពុជា។»

ការបាក់អគារ​កម្ពស់៧ជាន់​កាលពីថ្ងៃទី២២ ខែមិថុនា គឺជាសោក​នាដកម្ម​ដ៏ធំបំផុត សម្រាប់​ប្រទេស​កម្ពុជា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ បន្ទាប់ពី​ករណីរត់ជាន់​គ្នា​នៅកោះពេជ្រ កាលពី​ឆ្នាំ ២០១០ ដែលពេលនោះ មានមនុស្សស្លាប់ជាង ៣០០នាក់។

ភ្លាមៗនៅក្រោយព្រឹត្តិការណ៍​សោកនាដកម្ម​បាក់អគារនេះ សម្តេច​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បានប្រកាស​ដកលោក ញឹម វណ្ណដា ពីតំណែង​ជាទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ នៃគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយសារ «ខ្វះការទទួល​ខុសត្រូវ និងភូតភរ»។

រីឯអភិបាល​ខេត្តព្រះសីហនុ លោក យន្ដ មីន ក៏បាន​លាលែង​តំណែង​ផងដែរ ដែលសម្រាប់​មនុស្សខ្លះ​គេបាន​មើលឃើញ​គាត់ថា ជាវីរបុរស​ព្រោះជា​ប្រវត្តិសាស្រ្តហើយ មិនដែល​មានមន្រ្តី​ណា​លាលែងតំណែង​ព្រោះតែ​កំហុសអីទេ។ 

ក៏ប៉ុន្តែ​រដ្ឋាភិបាលត្រូវ​បានគេរិះគន់​យ៉ាងខ្លាំង​នៅពេលដែល​លោកញឹម វណ្ណដា ត្រូវបាន​តែងតាំង​ទីប្រឹក្សារដ្ឋាភិបាល​ហើយលោកយន្ត មីន ឡើងផ្កាយ៤ ហើយជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ។

តំណាងអង្គការ សង្គម​ស៊ីវិល​ក៏បានអំពាវនាវ​ឲ្យ​មានការស្រាវជ្រាវ​រកជនល្មើស​មកផ្តន្ទាទោស​តាមច្បាប់ រីឯអ្នក​ផ្សំគំនិត​ក៏ត្រូវទទួល​ទោស​ដូចអ្នក​ប្រព្រឹត្ដផ្ទាល់ដែរ ហើយអាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវតែទទួល​ខុសត្រូវ​លើគ្រោះថ្នាក់ ទទួលទោស​ដូចអ្នក​ប្រព្រឹត្តដែរ។

តំណាងអង្គការ សង្គមស៊ីវិល​ក៏បានស្នើឲ្យ​មានការបញ្ឈប់​ជាបន្ទាន់​នូវសកម្មភាព​ម៉ៅការ​បន្តដែល​គ្មាន​អាជ្ញាប័ណ្ណ។

បន្ទាប់ពីការបាក់អគារ តុលាការ​ខេត្តព្រះសីហនុ បានចោទប្រកាន់​អ្នកពាក់ព័ន្ធ​ទាំងអស់​ចំនួន ៧នាក់ រួមទាំងជន​ជាតិចិន ៥នាក់, វៀតណាម ១នាក់, និងខ្មែរ ១នាក់ ពីបទមនុស្ស​ឃាតដោយ​អចេតនា, បង្ករបួសស្នាម​ដោយអចេតនា និងបទបង្ក​ឲ្យខូតខាត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក «ស្នើសុំការពន្យល់លម្អិតពីកម្ពុជា» ដែលបានបដិសេធថវិកាជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក បានសរសេរលិខិតមករដ្ឋមន្រ្តីការពារជាតិកម្ពុជា គឺ លោក ទៀ បាញ់ ដើម្បីសួរលោកថា ហេតុអ្វីកម្ពុជាបដិសេធជំនួយថវិកា…

របាយការណ៍៖ អាជីវកម្មធំៗច្រើនលើសលុប នៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន

ព័ត៌មាន
អាជីវកម្មធំៗជាច្រើនដែលកំពុងមានប្រតិបត្តិការនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ និងមជ្ឈមណ្ឌលកម្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ