ជាការកត់សម្គាល់រហូតមកទល់ពេលនេះ ការថ្កោលទោសរបស់ប្រទេសរុស្ស៊ី និងមហាយក្សចិន តាមផ្លូវការទូតប្រឆាំងនឹងសង្គ្រាមនេះហាក់នៅមានកម្រិតនៅឡើយ ពោលគឺគ្មានទម្ងន់ ហើយអង្គការបក្សសម្ព័ន្ធយោធា NATO មិនទាន់មានសកម្មភាពនៅឡើយទេ ខណៈការប្រយុទ្ធគ្នាមិនទាន់ហៀរចេញផុតពីតំបន់មជ្ឈិមបូព៌ានៅឡើយដែរ។ ទោះជាយ៉ាងណា ហានិភ័យនៃការរីករាលដាលជម្លោះនៅតែមាន ហើយការគណនាមិនត្រឹមត្រួវ ឬ ខុសគ្នាពីការពិតខ្លាំងអំពីការស្លាប់ និងរបួសនៅក្នុងសង្គ្រាមនេះធ្វើឱ្យជម្លោះកាន់តែទូលំទូលាយ។
សម្រាប់ពេលនេះ វិបត្តិសង្គ្រាមនៅតែមានភាពប្រែប្រួលខ្លាំងពិបាកនឹងប៉ាន់ស្មានណាស់ ប៉ុន្តែមិនទាន់មិនអាចជាសង្គ្រាមលោកលើកទី៣នោះទេ។ វិធានការបន្ទាប់ ទីក្រុងតេអេរ៉ង់ ទីក្រុងវ៉ាស៊ីនតោន និងតួអង្គសំខាន់ៗនៅក្នុងតំបន់មជ្ឈិមបូព៌ាអាចកំណត់ថា តើវានៅតែស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ឬរីករាលដាលកាន់តែធំថែមទៀត៕